ទស្សនារមណីដ្ឋាននៅស្រុកHai Hau ខេត្ត Nam Dinh
Lan Anh -  
(VOVWORLD) /  
VOVWORLD_ស្ពានNgoi វត្តLuong និងសាលាភូមិPhong Lac ស្ថិតនៅឃុំ
Hai Anh ស្រុកHai Hau ខេត្តNam Dinhភាគខាងជើងវៀតណាម។ នេះជាបណ្ដា
សំណង់ដែលមានរបៀបស្ថាបត្យកម្មដ៏វិសេសវិសាលដែលបង្ហាញឲ្យឃើញនូវបាត
ដៃប៉ិនប្រសប់របស់ក្រមជាងសំណង់នៅទីនេះ។ប្រជុំកេរ្តិ៍តំណែលនេះត្រូវបាន
កសាងឡើងមុននេះ៥០០ឆ្នាំពោលគឺនាពេលប្រជាពលរដ្ឋធ្វើការឆ្ការព្រៃគាស់
រានដីតំបន់ Quan Anhបង្កើតភូមិដ្ឋានដែលសព្វថ្ងៃជាស្រុកHai Hau។
ស្ថិតនៅផ្លូវចូលវត្ត ស្ពាន Ngoi ដែលមានចំងាយពីវត្តLuong និងសាលាភូមិ
Phong lacប្រមាណ១០០ម៉ែត្របានក្លាយទៅជាកេរ្តិ៍តំណែលល្បីឈ្មោះនៃតំបន់នេះ។
សំណង់ទាំង៣នេះសុទ្ធតែមានអាយុកាលដូចគ្នាបានជាអ្នកភូមិតែងតែហៅថា
ស្ពានNgoi វត្តLuong សាលាភូមិPhong Lac។ លោកស្រី Nguyen Thi Nham ជា
ពលរដ្ឋមួយរូបនៅឃុំ Hai Anhបានឲ្យដឹងថា
“ស្ពានNgoi វត្តLuong សាលាភូមិPhong Lacគឺជាប្រជុំកេរិ៍្តតំណែលប្រវតិ្តសាស្រ្ត
របស់ឃុំHai Anh។កេរិ៍្តតំណែលទាំងនេះនៅដដែល។ស្ពានNgoiនេះមានរាងកោងៗ
ស្អាតណាស់។បុណ្យថ្ងៃ១៥កើតពេញបូណ៌មីខែមាឃជាបុណ្យប្រពៃណីនៃភូមិ ”។
|
ស្ពានNgoiនៅឃុំHai Anh |
ស្ពានNgoiឆ្លងព្រែក Trung Giang ជាព្រែកតូចមួយដែលហូរតាមបណ្ដោយឃុំ
Hai Anh។ស្ពាននេះត្រូវបានចែកជា៩ចំណែកហើយបានសាងសង់លើសសរថ្មរាង
៤ជ្រុងចំនួន១៨។នៅលើសសរថ្មគឺជាប្រព័ន្ធធ្នឹមធ្វើពីឈើធំៗដើម្បីទ្រដងស្ពាន។
ស្ពានត្រូវបានប្រក់គ្បឿងស្រកានាគហើយមានរាងកោងៗដូចសត្វនាគមួយ។ស្ពាន
ប្រក់គ្បឿងនេះមិនត្រឹមតែជាសំណង់គមនាគមន៍ប៉ុណ្ណោះទេថែមទាំងជាសំណង់
វប្បធម៌គួរឲ្យមោទនៈរបស់ប្រជាពលរដ្ឋឃុំ Hai Anhទៀតផង។ប្អូនNguyen Thanh
Phuong ជាសិស្សសាលាវិទ្យាល័យឃុំHai Minhជាប់នឹងឃុំ Hai Anhបានសំណេះ
សំណាលថា
“ ខ្ញុំចូលចិត្តមកលេងនៅស្ពាននេះដើម្បីស្រូបយកខ្សល់អាកាសបរិសុទ្ធ។ជា
ធម្មតាក្រុមមិត្តភ័ក្តិយើងខ្ញុំតែងតែណាត់ជួបគ្នានៅទីនេះព្រោះ អ្នកណាគ៏ស្គាល់
ទីកន្លែងនេះដោយសារវាជាស្ពានបុរាណស្អាតនិងល្បីឈ្មោះ”។
នៅក្បែរសាលាភូមិ Phong Lacនិងវត្តLuongមានផ្សារភូមិមួយជាកន្លែង
ទិញលក់ ទំនិញរបស់ប្រជាជនឃុំ Hai Anh។សាលាភូមិPhong Lacត្រូវបានកសាង
ឡើងនាគ្រាជំនាន់ដូនតាឆ្ការព្រៃបង្កើតភូមិហើយជាកន្លែងជួបជុំពិភាគ្សា
ការងាររបស់ភូមិឃុំ។នៅខាងមុខសាលាភូមិមានអណ្ដូងទឹកដែលបានអ្នកផង
ហៅថាភ្នែកនាគ។នៅក្បែរសាលាភូមិជាវត្តLuongដែលបានកសាងឡើងនាចុង
សតវត្សទី១៥ដើមសតវត្សទី១៦។ក្រោយពីបានជួសជុលនិងបើកទូលាយជាច្រើន
លើកមក នាបច្ចុប្បន្នវត្តនេះមាន១០០ល្វែងដោយមានសិលាចារឹកស្ដីពីដំណើរ
ការកសាងវត្តនិងការឆ្ការព្រៃបង្កើតភូមិដ្ឋានរបស់ប្រជាជន៕
Lan Anh
-VOVWORLD