ទស្សនាឧទ្យានជាតិPu Mat ខេត្តNghe An

(VOVWORLD) -ឧទ្យានជាតិPu Matមានចំងាយប្រមាណ១២០គីឡូម៉ែត្រពីប៉ែកនិរតីទីក្រុងVinh ខេត្តNghe An។នេះជាព្រៃស្រោងដែលមានផ្ទៃធំបំផុតនៅប៉ែកខាងជើងភាគកណ្ដាលវៀតណាមហើយក៏ជាតំបន់អភិរក្សជីវចម្រុះពិភពលោកផងដែរ។ដោយមានទេសភាពធម្មជាតិស្រស់ត្រកាលរួមជាមួយពពួកសត្វដ៏សំបូរបែបនោះឧទ្យានជាតិPu Matបានទាក់ទាញភ្ញៀវទេសចរក្នុងនិងក្រៅប្រទេសជាច្រើននាក់មកទស្សនា។

ឧទ្យានជាតិPu Matមានចំងាយប្រមាណ១២០គីឡូម៉ែត្រពីប៉ែកនិរតីទីក្រុងVinh ខេត្តNghe An។នេះជាព្រៃស្រោងដែលមានផ្ទៃធំបំផុតនៅប៉ែកខាងជើងភាគកណ្ដាលវៀតណាមហើយក៏ជាតំបន់អភិរក្សជីវចម្រុះពិភពលោកផងដែរ។ដោយមានទេសភាពធម្មជាតិស្រស់ត្រកាលរួមជាមួយពពួកសត្វដ៏សំបូរបែបនោះឧទ្យានជាតិPu Matបានទាក់ទាញភ្ញៀវទេសចរក្នុងនិងក្រៅប្រទេសជាច្រើននាក់មកទស្សនា។

ឧទ្យានជាតិPu Matស្ថិតនៅប៉ែកខាងកើតជួរភ្នំTruong Son ហើយលាត សន្ធឹងលើដែនដីនៃស្រុកចំនួន៣របស់ខេត្តNghe An គឺស្រុកCon Cuong   ស្រុកAnh Son  និងស្រុក Tuong Duong។តាមភាសារបស់ជនជាតិThai គឺពាក្យPu Matមានន័យថាផ្លូវចោតខ្លាំង។ឧទ្យានជាតិPu Matត្រូវបានបង្កើតឡើងនាឆ្នាំ១៩៩២ហើយត្រូវបានអង្គការវិទ្យាសាស្រ្តអប់រំនិងវប្បធម៌របស់អង្គការសហប្រជាជាតិ(យូណេស្កូ)ទទួលស្គាល់ជាតំបន់អភិរក្សជីវចម្រុះពិភពលោកកាលពីឆ្នាំ២០០៧។ឧទ្យានជាតិPu Matមានផ្ទៃដីធម្មជាតិចំនួន១៩៤០០០ហិកតា។កំពូលភ្នំ Pu Mat មានកំពស់១៨៤០ម៉ែត្រធៀបនឹងនីវ៉ូទឹកសមុទ្រដោយមានពពកគ្របដណ្ដប់ពេញមួយឆ្នាំ។នៅក្នុងឧទ្យាននេះមានរុក្ខជាតិចំនួនជាង២៤០០ប្រភេទ ក្នុងនោះមាន៥៧ប្រភេទបានបញ្ចូលក្នុងបញ្ជីក្រហមរបស់វៀតណាមនិងពិភពលោក។ដើមឈើកម្រល្បីៗនៅឧទ្យានជាតិPu Ma tមានដើមPo Mu  Sa Mu និងSao Hai Nam។រីឯសត្វគឺមានប្រមាន ២៤០ ប្រភេទ  ក្នុងនោះមានដំរី ខ្លា ឈ្លូស  ជាពិសេស គឺសត្វ Sao la (Pseudoryx nghetinhensis)។ Sao laជាសត្វដ៏កម្រមានបំផុតលើពិភពលោកដែលរស់នៅតំបន់ព្រៃភ្នំTruong Son ចំណុះដែនដីវៀតណាមនិងឡាវដែលបានគេរកឃើញនាឆ្នាំ១៩៩២។ស្ដីពីឧទ្យានជាតិPu Mat លោកCao Tien Trung ជាកម្មាភិបាលស្រាវជ្រាវនៅមហាវិទ្យាល័យ Vinh បានឲ្យដឹងថា

“តំបន់អភិរក្សជីវចម្រុះនេះមានរុក្ខជាតិនិងពពួកសត្វជាច្រើនប្រភេទ។នៅតាមតំបន់សំខាន់ទាំង៣ចំណុះឧទ្យានជាតិ គឺ Pu Mat   Pu Huong  និងPu Hoatគឺមានពន្ធុនិងជីវៈចំរុះ ដ៏កម្រមាននៅប្រទេសដទៃលើពិភពលោក”។

ទស្សនាឧទ្យានជាតិPu Mat ខេត្តNghe An - ảnh 1សត្វក្នុងឧទ្យានជាតិPu Mat 

នៅក្នុងឧទ្យានជាតិនេះមានទន្លេ Giang រួមជាមួយល្បាក់ទឹកដ៏ធំមួយចំនួនមានជាអាទិ៍ តំបន់ទឹកធ្លាក់ Sao Va នៅQue Phong តំបន់ទឹកធ្លាក់ Kem នៅCon Cuong  ជ្រោះ Tien ជ្រោះទឹកក្ដៅនៅTan Ky  និងរូងភ្នំTham Bua នៅQuy Chau ទៀតផង។រមណីយដ្ឋានទាំងនេះបានទាក់ទាញភ្ញៀវទេសចរមកទស្សនាយ៉ាងខ្លាំងហើយជួយលើកស្ទួយជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។តាមលោកNguyen Van Vinh កម្មាភិបាលទេសចរណ៍ខេត្តNghe Anបានឲ្យដឹងថា

  “ឧទ្យានជាតិPu Matមានសក្ដានុពលអភិវឌ្ឍន៍ដ៏ធំធេងលើវិស័យទេសចរណ៍ដូចជាការឡើងភ្នំ ហែលទឹកទន្លេ ចែវទូកទស្សនាព្រៃស្រោង បោះជំរុំ ជាដើម។នាបច្ចុប្បន្ននេះនិន្នាការរបស់អ្នកទេសចរពិភពលោកនិយាយរួមនិងវៀតណាមនិយាយដោយឡែកកឺចង់បានសំរាកលំហែកាយនៅក្នុងបរិស្ថានធម្មជាតិ។ដោយហេតុនោះសក្ដានុពលអភិវឌ្ឍន៍ទេសចរណ៍របស់ឧទ្យានជាតិPu Matគឺធំធេងណាស់”។

នៅតាមតំបន់ជើងព្រៃមានភូមិឃុំរបស់បណ្ដាជនរួមជាតិជនជាតិភាគតិចដូចជាជនជាតិThai ជនជាតិ Kho Mu  O Du  និងDan Lai។អញ្ជើញមកទស្សនាទីកន្លែងនេះ ភ្ញៀវទេសចរនឹងមានឱកាសស្វែងយល់ពីទំនៀមទំលាប់ប្រពៃណីរបស់ប្រជាពលរដ្ឋ។អ្នកស្រីNgo Kim Hong ជាភ្ញៀវទេសចរមួយរូបមកពីក្រុងហាណូយបានរៀបរាប់ថា

“ការរាំរបាំ Sap និងផឹកស្រាពាងជាមួយបងប្អូនជនជាតិThai គឺសប្បាយរីករាយណាស់។មកទស្សនាភូមិជនជាតិThai ខ្ញុំចូលចិត្តមើលគេត្បាញក្រណាត់ចរបាប់។ការចាប់អារម្មណ៍មួយយ៉ាងខ្លាំងបំផុតរបស់ខ្ញុំគឺនៅពេលស្លៀកពាក់សំពត់របស់នារី Thai ហើយទៅថតរូបនៅល្បាក់ទឹកក្នុងព្រៃ”។

ដោយមានព្រៃស្រោងបែបនេះឧទ្យានជាតិPu Matក៏ជាទីកន្លែងល្អសំរាប់មជ្ឈដ្ឋានអ្នកវិទ្យាសាស្រ្តនៅក្នុងស្រុកនិងអន្តរជាតិមកសិក្សាស្រាវជ្រាវពីរុក្ខជាតិនិងពពួកសត្វគ្រប់ប្រភេទផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ