Lan Anh -  
(VOVWORLD) /  
VOVWORLD_Hue ត្រូវបានគេហៅថាទីក្រុងចំការឬផ្ទះចំការ។ ភ្ញៀវ
ទេសចរចូលចិត្តទៅទស្សនាផ្ទះចំការណាស់។ មកទស្សនាផ្ទះចំការភ្ញៀវ
ទេសចរនឹងសំគាល់ឃើញនូវជីវភាពរស់នៅនិងអារម្មណ៍របស់ម្ចាស់ផ្ទះ។
ផ្ទះចំការបង្ហាញនូវការស្រុះស្រួលរវាងមនុស្សនឹងរុក្ខជាតិដោយមានតំលៃ
អំពីវប្បធម៌ ប្រវតិ្តសាស្រ្តទៀតផង។
ផ្ទះចំការស្អាតៗនៅHue តែងតែបានកសាងនៅមាត់ទន្លេ Huong ដូចជា
ផ្ទះLong Ho Ngoc Ho Huong Long Kim Long Nguyet Bieu Luong Quan
Duong Xuan Vy Da និង Bao Vinh។ មកទស្សនាផ្ទះចំការនៅHue អ្នកផង
អាចគយគន់ផ្កាពណ៌ចំរុះរីកស្គុះស្គាយ របងរុក្ខជាតិខៀវស្រងាត់។គេអាច
ស្រូបយកខ្យល់បរិសុទ្ធនៅក្រោមម្លប់ដើមឈើធំៗឬបណ្ដែតអារម្មណ៍ស្រ
មើស្រមៃក្នុងបរិយាកាស់ស្ងប់ស្ងាត់នៃផ្ទះបុរាណ។ លោក Nguyen Van Thanh
ជាអ្នករស់នៅ ក្រុងHue បានឲ្យដឹងថា
“មុននេះផ្ទះចំការនៅHue ត្រូវបានគេហៅថាផ្ទះRuong ឬផ្ទះបុរាណ។
សំភារៈសំណង់នាគ្រានោះជាឈើនិងថ្មគឺមិនប្រើសំភារៈទំនើបៗដូចនា
បច្ចុប្បន្ននេះឡើយ។ ក្នុងរយៈពេលរាប់ពាន់ឆ្នាំជាងឈើវៀតណាមនិងបណ្ដា
សិប្បករពីភូមិភាគខាងជើងមកទីនេះគេបានប្រមូលផ្ដុំបញ្ញានិងបទពិសោធន៍
ដើម្បីបង្កើតឡើងរបៀបស្ថាបត្យកម្មនេះ។ថ្វីបើដូច្នេះក្ដីតែការសាងសង់ផ្ទះ
របស់ប្រជាពលរដ្ឋសាមញ្ញវាមានទំនាក់ទំនងជាមួយបចេ្ទកទេសសាងសង់
បរមរាជវាំង ហើយយូរៗទៅអភិវឌ្ឍន៍ដល់កំរិតខ្ពស់សំរាប់សាងសង់វាំងស្ដេច
ដ៍ល្អប្រណិតដូចជារាជវាំង Thai Hoa និង Long An”។
ក្នុងចំណាមមផ្ទះចំការនៅសែសសល់នៃក្រុង Hue គឺមានផ្ទះចំការ An
Hien ជាផ្ទះមួយខ្នងដែលបានសាងសង់ជាមួយរបៀបស្ថាបត្យកម្មគំរូនៃផ្ទះ
ចំការនៅ Hue ដោយអនុវត្តត្រឹមត្រូវតាមគោលការណ៍អំពីភូមិសាស្រ្តនិង
បរិស្ថានដែលជនជាតិអាស៊ីតែងតែជឿជាក់។ ផ្ទះ An Hien បែរមុខទៅទន្លេ
Huong និងស្ថិតក្នុងចំការដើមឈើមានផ្ទៃដី៥០០០ម៉ែត្រក្រឡា។ ផ្លូវចូលពី
ក្លោងទ្វារដល់ផ្ទះមានប្រវែង៣៤ម៉ែត្រដោយមានមានជួរដើមឈើនៅសង្ខាង
បង្កើតជាម្លប់ត្រជាក់និងរូបភាពដ៏ស្អាត។ លោកស្រី Nguyen Thi Thach ជាអ្នក
មើលផ្ទះនេះបានឲ្យដឹងថា
“ដើរពីទ្វារធំចូលយើងឃើញជញ្ជាំងខ្លីមួយសំរាប់បាំងខ្យល់និងពួក
ប្រែត។ បន្ទាប់មកជាអាងទឹកសំរាប់សំរួលបរិយាកាសរួចទើបចូលផ្ទះបាន។
អ្នកHueហៅផ្ទះRuong ដោយសារផ្ទះមានសសរជាច្រើនហើយគ្មានប្រើដែក
គោលនិងបេតុងឡើយ”។
ផ្ទះចំការ An Hienត្រូវបានកសាងពីយូរមកហើយដោយមានម្ចាស់ផ្សេង
គ្នាជាច្រើននាក់។ តាមឯកសាររបស់គ្រូសារឲ្យដឹងថានាគ្រាមុនឆ្នាំ១៨៩៥
ម្ចាស់ដើមដំបូងនៃគេហដ្ឋាននេះជារាជបុត្រីនៃស្ដេច Duc Duc ហើយកន្លែង
នេះហៅថាវិមានរាជបុត្រី។ រីឯម្ចាស់ចុងក្រោយជាមន្ត្រីជាន់ខ្ពស់មួយរូប
ឈ្មោះ Nguyen Dinh Chi។ ភរិយាលោកគឺអ្នកស្រី Dao Thi Xuan Yen បាន
ទទួលមរតកហើយបន្តគ្រប់គ្រងថែរក្សាផ្ទះចំការនេះ។ អ្នកស្រីជាម្ចាស់យូរ
បំផុតហើយបានថែរក្សានិងលំអរផ្ទះឲ្យកាន់តែស្អាតថែមទៀតរហូតដល់
ពេលទទួលមរណភាពនាឆ្នាំ១៩៩៧។ នាសព្វថ្ងៃផ្ទះចំការ An Hienចំណុះ
កម្មសិទិ្ធរបស់កូនប្រសាស្រីឈ្មោះ Phan Thi Hoang Oanh និងចៅ៤នាក់ទៀត
ដែលកំពុងរស់នៅប្រទេសបារាំង។ ផ្ទះចំការ An Hien បានក្លាយទៅជា
អាស័យដ្ឋានវប្បធម៌មួយនៃអតីតរាជធានី។ អ្នកមើលផ្ទះ Nguyen Thi Thach
ឲ្យដឹងទៀតថា
“ផ្ទះចំការនេះមានសោភ័ណភាពធម្មជាតិតែអ្នកស្រីម្ចាស់ផ្ទះមិនផ្សព្វ
ផ្សាយហើយក៏មិនបើកសេវាអាជីវកម្មដែរ អ្នកណាមានបំណងមកទស្សនា
ផ្ទះចំការបុរាណគឺអញ្ចើញមក។ នាងខ្ញុំសប្បាយចិត្តណាស់ពេលឃើញភ្ញៀវ
មកទស្សនា។ ជាធម្មតាពេលភ្ញៀវមកទស្សនាក្រុង Hue គេក៏តែងតែមកនេះ
ដែរ។ នារដូវក្ដៅគឺភ្ញៀវទេសចរក្នុងស្រុកមកច្រើនជាង។ នាវេលាម៉ោង៥
ព្រឹកនាងខ្ញុំដើរផ្សារហើយបោសផ្ទះនិងចំការត្រៀមទទួលភ្ញៀវ។ នៅថ្ងៃ
គ្មានភ្ញៀវគឺនាងខ្ញុំធ្វើចំការវិញ។ ផ្ទះនេះរក្សាបានដ៏ដែលនូវភាពដើម
ដោយគ្មានផ្លាស់ប្ដូរអ្វីឡើយ”។
គ្រឿងសង្ហារឹមក្នុងផ្ទះចំការ An Hien ត្រូវបានតម្រៀបជាច្បាស់ទៅ
តាមការប្រើប្រាស់។ ល្វែងកណ្ដាលជាទីសក្កាបូជាព្រៈពុទ្ធនិងដូនតា។ រីឯ
ល្វែងសង្ខាងជាបន្ទប់ទទួលភ្ញៀវ។ នៅក្នុងផ្ទះនៅមានវត្ថុជាច្រើននៃ
រាជវង្សានុវង្សស្ដេច Nguyen ទៀតផង។ ឆ្លងកាត់បំរែបំបួលជាច្រើនរបស់
ប្រវតិ្តសាស្រ្តនិងឥទ្ធិពលនៃពេលវាលាផ្ទះចំការ An Hien បានក្លាយទៅ
ជាកន្លែងសុខសាន្តត្រាណនិងជាអាស័យដ្ឋានវប្បធម៌មួយនៃអតីត
រាជធានី Hue៕
Lan Anh
-VOVWORLD