ផ្ទះលេខ៤៨វិថី ហាងង៉ាង (Hang Ngang) រដ្ឋធានីហាណូយ៖ កន្លែងដែលលោក ប្រធានហូជីមិញសរសេរសេចក្ដីថ្លែងការណ៍ឯករាជ្យ
(VOVWORLD) - ផ្ទះលេខ៤៨ វិថី ហាងង៉ាង ស្ថិតនៅក្នុងមណ្ឌលវិថីបុរាណនៃរដ្ឋធានី ហាណូយ។ នាឆ្នាំ១៩៤៥ នៅទីនេះ លោកប្រធានហូជីមិញបានសរសេរសេចក្ដី ប្រកាសឯករាជ្យដែលប្រសូត្រឡើងប្រទេសសាធារណៈរដ្ឋប្រជាធិប តេយ្យវៀតណាម។ ឆ្លងកាត់ពេលវេលា ផ្ទះលេខ៤៨វិថី ហាងង៉ាង នាបច្ចុប្បន្នត្រូវបានបើក ទ្វារស្វាគមន៍ភ្ញៀវទេសចរមកអញ្ជើញទស្សនា។ ផ្ទះនេះបានចូលទៅក្នុងចរន្ត ប្រវត្តិសាស្ត្រនៃប្រទេសជាតិ ហើយក្លាយទៅជាកេរ្តិ៍ដំណែលដ៏ពិសិដ្ឋចំពោះ ប្រជាជនវៀតណាមម្នាក់ៗ។
ទិដ្ឋភាពនៅខាងក្រៅផ្ទះលេខ៤៨វិថី ហាង ង៉ាង |
មុននេះរយៈ៧៣ឆ្នាំ ផ្ទះលេខ៤៨វិថីហាងង៉ាងគឺចំណុះកម្មសិទ្ធិរបស់លោក Trinh Van Bo និងលោកស្រី Hoang Thi Minh Ho ដែលជាពាណិជ្ជករសូត្រដ៏ល្បីឈ្មោះ។ ផ្ទះលេខ៤៨ស្ថិតនៅចុងវិថី ហាងង៉ាង ដែលជា កន្លែងជួញដូរអ៊ូអរនៃមណ្ឌលវិថីបុរាណ។ ក្នុងប៉ុន្មានថ្ងៃដើមដំបូងនៃចលនា បដិវត្តន៍ខែសីហាឆ្នាំ១៩៤៥ ផ្ទះនេះជាកន្លែងធ្វើការរបស់គណៈកម្មាធិការ អចិន្ត្រៃយ៍មជ្ឈឹមបក្សនិងលោកប្រធានហូជីមិញ។ នៅទីនេះ លោកប្រធាន ហូជីមិញបានសរសេរសេចក្ដីថ្លែងការណ៍ឯករាជ្យ ដែលបានអាននៅទីលាន បាឌីញ រដ្ឋធានីហាណូយ នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥ ប្រសូត្រឡើងប្រទេស សាធារណៈរដ្ឋប្រជាធិបតេយ្យវៀតណាម។ លោកស្រី Quach Thi Huong Tra អ្នកបកប្រែនៃកេរ្តិ៍ដំណែលលេខ៤៨វិថី ហាងង៉ាង បានឲ្យដឹងថា៖
“ជាន់ទី១មុននេះគឺហាងលក់ក្រណាត់និងសូត្រ។ ជាន់ទី២គឺបន្ទប់ទទួលភ្ញៀវ និងបន្ទប់បរិភោគអាហារ។ រីឯជាន់ទី៣និងទី៤ជាកន្លែងស្នាក់នៅ។ ដោយមានទី តាំងងាយស្រួល ផ្ទះលេខ៤៨វិថី ហាងង៉ាង នេះត្រូវបានមជ្ឈឹមបក្សជ្រើសរើសធ្វើ ជាទីកន្លែងធ្វើការនិងទីស្នាក់នៅរបស់លោកប្រធានហូជីមិញចាប់ពីថ្ងៃទី២៥ ខែ សីហា ដល់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ១៩៤៥”។
អង្គុលីលេខដែលលោកប្រធានហូជីមិញបានប្រើប្រាស់ដើម្បីសរសេរសេចក្ដីថ្លែងការណ៍ឯករាជ្យ |
បន្ទាប់មក ផ្ទះលេខ៤៨ហាងង៉ាង ត្រូវបានគ្រួសារលោក Trinh Van Ho បរិច្ចាកជូនរដ្ឋ ហើយក្លាយទៅជាកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រមួយ ព្រោះថាទីនេះ បានធ្វើជាសាក្សីនៃព្រឹត្តិការណ៍ដ៏សំខាន់របស់ប្រទេសជាតិ។ រហូតមកដល់សព្វ ថ្ងៃ ស្ថាបត្យកម្មនៃផ្ទះលេខ៤៨ហាងង៉ាងនៅតែបានរក្សាដដែល។ ជាន់ទី១ជា កន្លែងដាក់តាំងបង្ហាញរូបថត ឧបករណ៍ប្រើប្រាស់របស់លោកប្រធានហូជីមិញ និងអ្នកបដិវត្តន៍ជើងចាស់។ ជាន់ទី២ដែលជាកន្លែងធ្វើការរបស់លោកប្រធាន ហូជីមិញនិងគណៈកម្មាធិការអចិន្រ្តៃយ៍មជ្ឈឹមនោះ គឺគ្រឿងសង្ហារឹមនិង ឧបករណ៍ប្រើប្រាស់សុទ្ធតែបានរក្សាដដែលដែរ។ ក្នុងនោះមានតុនិងកៅអីដើម្បី ប្រជុំ និងអង្គុលីលេខដែលលោកប្រធានហូជីមិញបានធ្លាប់ប្រើប្រាស់ទៀតផង។ លោកស្រី Quach Thi Huong Tra បានឲ្យដឹងថែមទៀតថា៖
“នៅលើជាន់ទី២មានបន្ទប់អនុស្សាវរីយ៍ចំនួន២អំពីលោកប្រធានហូជីមិញ ជាកន្លែងដែលលោកប្រធាននិងថ្នាក់ដឹកនាំបក្សត្រៀមរៀបចំការបង្ហាញមុខប្រជា ជនរបស់រដ្ឋាភិបាលបណ្ដោះអាសន្ន ហើយក៏ជាកន្លែងដែលលោកប្រធាន ហូជីមិញសរសេរសេចក្ដីថ្លែងការណ៍ឯករាជ្យទៀតផង។ ត្រឹម១ថ្ងៃក្រោយពីមក ស្នាក់នៅទីនេះ លោកប្រធានហូជីមិញបានកោះហៅកិច្ចប្រជុំជាមួយគណៈ កម្មាធិការអចិន្ត្រៃយ៍មជ្ឈឹមបក្ស ហើយក្នុងអង្គប្រជុំនេះបានឯកភាពលើគោល ជំហរស្ដីពីកិច្ចការផ្ទៃក្នុងនិងកិច្ចការបរទេសរបស់ប្រទេសជាតិក្នុងសភាពការណ៍ថ្មី”។
ខោអាវដែលលោកប្រធានហូជីមិញបានស្លៀកពាក់នាថ្ងៃទី២ កញ្ញា ឆ្នាំ១៩៤៥ នាពេលប្រកាសសេចក្ដីថ្លែងការណ៍ឯករាជ្យនៅទីលាន Ba Dinh |
ជាន់ទី៣នៃផ្ទះគឺបន្ទប់ប្រពៃណីនិងកន្លែងអុជធូប។ មានសិស្សានុសិស្ស និស្សិតនិងភ្ញៀវទេសចរជាតិនិងអន្តរជាតិយ៉ាងច្រើនកុះករបានម្ចាស់ការមកដល់កេរ្តិ៍ដំណែលនេះដើម្បីស្វែងយល់និងសិក្សារៀនសូត្រ។ មិត្ត Rina មកពីសឹង្ហបុរី បានឲ្យដឹងថា៖
“មកដល់ទីនេះ ខ្ញុំបានឃើញព្រឹត្តិការណ៍ប្រវត្តិសាស្ត្រជាច្រើនដែលបាន ប្រព្រឹត្តទៅក្នុងផ្ទះនេះ ប៉ុន្តែលេចធ្លោបំផុតគឺព្រឹត្តិការណ៍ដែលលោកប្រធាន ហូជីមិញសរសេរសេចក្ដីថ្លែងការណ៍ឯករាជ្យ។ លោកប្រធានហូជីមិញបានឧទ្ទិសដួង ចិត្តទាំងស្រុងរបស់ខ្លួនទៅដល់សន្លឹកក្រដាសនិងប៊ិចដើម្បីបង្កើតឡើងកម្លាំង ផ្លាស់ប្ដូរវាសនាប្រជាជាតិ”។
ជាង៧ទសវត្សបានកន្លងផុតទៅហើយ ប៉ុន្តែតម្លៃទាំងអស់នៃផ្ទះលេខ៤៨ វិថីហាងង៉ាងនៅតែថិតថេរជានិច្ច។ ផ្ទះនេះបានផ្សាភ្ជាប់នឹងប៉ុន្មានថ្ងៃនៃបដិវត្តន៍ ខែសីហាដ៏ភ្លឺស្វាងរបស់ប្រជាជាតិ ក៏ដូចជាបុព្វហេតុដ៏មហិមាររបស់លោកប្រធាន ហូជីមិញផងដែរ។ សេចក្ដីថ្លែងការណ៍ឯករាជ្យបានបើកផ្លូវឈានចូលយុគសម័យថ្មី ដែលជាយុគសម័យនៃឯករាជ្យនិងសេរីភាពសម្រាប់ប្រជាជាតិវៀតណាម៕