ផ្សារអណ្ដែត Nga Nam នៅប៉ែកខាងលិច​ណាមបូ

(VOVWORLD) - ផ្សារអណ្ដែតទឹក Nga Nam ចំណុះទីរួមស្រុក Nga Nam ដែលមានចំងាយប្រមាណ៦០គឺឡូម៉ែត្រពីទីក្រុង Soc Trang។ ឈ្មោះ Nga Nam  (ផ្លូវបែកជា៥)គឺដោយសារផ្សារនេះស្ថិតនៅត្រង់ចំណុចប្រសព្វនៃដងទន្លេ៥គឺ Ca Mau    Vinh Quoi    Long My   Thanh Tri និង Phung Hiep។ ផ្សារអណ្ដែតនេះពោរពេញលក្ខណៈវប្បធ៌មរបស់ប្រជាជននៅតំបន់  ទន្លេបឹងបួប៉ែកខាងលិចភូមិភាគខាងត្បូងវៀតណាម។

          ផ្សារអណ្ដែតទឹក Nga Nam ចំណុះទីរួមស្រុក Nga Nam ដែលមានចំងាយប្រមាណ ៦០ គឺឡូម៉ែត្រពីទីក្រុង Soc Trang។ ឈ្មោះ Nga Nam  (ផ្លូវបែកជា៥)គឺដោយសារផ្សារនេះស្ថិតនៅត្រង់ចំណុចប្រសព្វនៃដងទន្លេ៥គឺ Ca Mau    Vinh Quoi    Long My   Thanh Tri និង Phung Hiep។ ផ្សារអណ្ដែតនេះពោរពេញលក្ខណៈវប្បធ៌មរបស់ប្រជាជននៅតំបន់  ទន្លេបឹងបួប៉ែកខាងលិចភូមិភាគខាងត្បូងវៀតណាម។

        ផ្សារអណ្ដែត Nga Nam មានលក្ខណៈសាមញ្ញៗដោយឆ្លុះបញ្ចាំងនូវជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់។ នៅផ្សារនេះឃើញអ្នកទិញអ្នកលក់សុទ្ធតែប្រើប្រាស់ទូកជាមធ្យោបាយធ្វើដំណើរទៅមក។ បើមកទស្សនាផ្សារអណ្ដែត Nga Nam ភ្ញៀវទេសចរនឹងឃើញទិដ្ធភាពផ្សារប្រៀបដូចជាគំនូរពណ៌ចំរុះមួយផ្ទាំងដែលមានពណ៌របស់ផ្កា បន្លែ ផ្លែឈើខោអាវរួមជាមួយទូកធំទូកតូចគ្រប់ប្រភេទ។

  ជាធម្មតាផ្សារអណ្ដែតដទៃៗតែងតែបើកចាប់ពីពេលព្រឹករហូតដល់ពេលថ្ងៃត្រង់នោះគឺផ្សារអណ្ដែត Nga Nam បែរជាបើកនៅវេលាម៉ោង៣ ៤ ដល់ម៉ោង៧ ៨ព្រឹកទៅវិញ។ ស្ដីពីជីវភាពនៅផ្សារអណ្ដែត Nga Nam នេះអ្នកស្រី Phung Thi Phuong បានឲ្យដឹងថា

        “គ្រួសារខ្ញុំមានផ្ទះ ប៉ុន្តែរស់នៅនិងធ្វើការលក់ដូរសំខាន់គឺនៅលើទូក។ យើងខ្ញុំរស់នៅទីនេះអស់រយៈពេលរាប់សិបឆ្នាំហើយ។ ខ្ញុំជួបប្ដីខ្ញុំក្នុងសកម្មភាពនៅផ្សាររួចក៏រៀបការហើយប្រកបរបរទិញលក់ទំនិញនៅលើទន្លេ។ ជីវភាពរស់នៅបែបហ្នឹងនិយាយរួមគឺសប្បាយណាស់”។

ផ្សារអណ្ដែត Nga Nam នៅប៉ែកខាងលិច​ណាមបូ - ảnh 1ផ្សារអណ្ដែត Nga Nam 

        មកទស្សនាផ្សារអណ្ដែត Nga Nam អ្នកផងតែងតែឃើញគេព្យួរទំនិញរួមមានបន្លែផ្លែ ឈើនំនេកនៅលើទូកសំរាប់តាំងបង្ហាញឲ្យអតិថិជនជ្រើសរើសដោយមិនបាច់សួរឡើយ។ អ្នកស្រី Nguyen Thi Lan ជាអ្នកលក់ម្នាស់នៅផ្សារអណ្ដែតនេះឲ្យដឹងថា

      “ទូកខ្ញុំលក់អីគឺខ្ញុំព្យួរហ្នឹង។ ពេលអតិថិជនមករកទំនិញបើគេចូលចិត្តគឺគេទិញ។ បើមិនព្យួរអីចឹងទេគឺគេមិនដឹងថាលើទូកខ្ញុំមានអ្វីដើម្បីខិតមកទិញទេ”។

        ដោយតួនាទីជាផ្សារសំខាន់បំរើតម្រូវការស្បៀងអាហាររបស់ប្រជាពលរដ្ឋព្រមទាំងជាកន្លែងទេសចរណ៍គួរឲ្យទាក់ទាញភ្ញៀវនោះនៅផ្សារអណ្ដែត Nga Nam នេះមានទំនិញគ្រប់មុខតាំងពីបន្លែផ្លែឈើអង្ករអំបិលសាច់ជ្រូកត្រីមាន់ទារហូតដល់ខោអាវក្រណាត់និងសំភារៈផ្សេងៗទៀត។ បរិយាកាសអ៊ូអររួមជាមួយរស់ជាតិឈ្ងុយឆ្ងាញ់ផ្អែមល្ហែមនៃម្ហូបនិងផ្លែឈើគ្រប់មុខដែលគេយកមកលក់នៅផ្សារអណ្ដែត Nga Nam បានសរឲ្យឃើញភាពសុខសាន្តត្រាណក្នុងជីវភាពរស់នៅរបស់ប្រជាជននៅប៉ែកខាងលិចណាមបូនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ