ផ្សារ Dong Xuan នៅក្រុងហាណូយ
Bui Hang -  
(VOVWORLD) /  
VOVWORLD_ផ្សារ Dong Xuanស្ថិតនៅម្ដុំវិថីបុរាណក្រុងហាណូយ។នេះ
ជាផ្សារមួយដែលផ្សារភ្ជាប់ជាមួយប្រវតិ្តសាស្ត្រកកើតនិងអភិវឌ្ឍន៍ពាណិជ្ជកម្ម
របស់រាជធានីថាំងឡុងពីមុននឹងរដ្ឋធានីហាណូយនាបច្ចុប្បន្ន។កន្លែងនេះ
មិនត្រឹមតែមានសកម្មភាពលក់ដូរទំនិញប៉ុណ្ណោះទេថែមទាំងឆ្លុះបញ្ចាំងនូវ
តំលៃវប្បធម៌ និងស្មារតីក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនក្រុងហា
ណូយទៀតផង។
ផ្សារ Dong Xuan ត្រូវបានបង្កើតឡើងដោយជនបារាំងនាឆ្នាំ១៨៨៩
បន្ទាប់ពីបានចាក់ដីលុបដៃទន្លេTo Lich និងទន្លេក្រហម។ដោយសារស្ថិត
នៅក្នុងដែនដីDong Xuan បានជាផ្សារនេះមានឈ្មោះថា Dong Xuan។នៅ
សង្ខាងផ្សារមានវត្ត Huyen Thuyen នៅវិថីHang Khoai និងវិហារBach Ma
នៅវិថីHang Buom។ក្រោយពីបានបង្កើតមក ផ្សារ Dong Xuan ជាកន្លែង
លក់ដូរទំនិញយ៉ាងអ៊ូអរ ជាពិសេសបន្ទាប់ពីជនបារាំងកសាងស្ពានLong
Bien គឺសកម្មភាពពាណិជ្ជកម្មអភិវឌ្ឍន៍យ៉ាងខ្លាំងដោយមានទីតាំងអំណោយ
ផលអំពីផ្លូវគោក ផ្លូវទឹកនិងផ្លូវដែក។នាគ្រាដំបូងផ្សារ Dong Xuan ត្រូវ
បានសាងសង់លើផ្ទៃដី២ហ្មឺនម៉ែត្រក្រឡាដោយប្រក់ស័ង្កសីដែលមានទ្វារ
ជាច្រើនសំរាប់អតិថិជននិងអាជីវករចេញចូលទិញលក់ទំនិញបានងាយ
ស្រួល។
នាឆ្នាំ១៩៩៤ អគិ្គភ័យឆាបឆេះផ្សារ Dong Xuan ហើយគេបានកសាង
ឡើងវិញអស់រយៈពេល២ឆ្នាំគឺពីឆ្នាំ១៩៩៤ដល់ឆ្នាំ១៩៩៦។នាបច្ចុប្បន្ន ផ្សារ
Dong Xuan មានកំពស់៣ជាន់ ទទឹង៧៣,៥ម៉ែត្រ បណ្ដោយ១៣០,៥ម៉ែត្ររួ
មជាមួយប្រព័ន្ធជណ្ដើរយន្តទំនើប។តាមលោកDo Xuan Thuy អគ្គនាយក
ក្រុមហ៊ុនភាគហ៊ុន Dong Xuan បានឲ្យដឹងថា
“ កន្លងទៅនេះក្រុមហ៊ុនភាគហ៊ុន Dong Xuan ជាអង្គភាពគ្រប់គ្រង
ផ្សារហើយបន្តរក្សានិងអភិវឌ្ឍន៍ផ្សារ Dong Xuanតាមបែបផ្សារប្រពៃណី
របស់វៀតណាម។នាពេលខាងមុខយើងខ្ញុំនឹងបន្តកសាងហេដ្ឋារចនាសម្ព័ន្ធ
នៃផ្សារឲ្យបានគ្រប់គ្រាន់ថែមទៀតដើម្បីឆ្លើយតបទៅនឹងតម្រូវការក្នុង
និន្នាការអភិវឌ្ឍន៍។ក្នុងបញ្ហាគ្រប់គ្រងអាជីវករគឺយើងខ្ញុំប្រមូលផ្ដុំលើការ
កសាងអរិយធម៌ពាណិជ្ជកម្មក្នុងសកម្មភាពអាជីវកម្មរបស់ផ្សារ កសាង
វប្បធម៌ក្នុងការជួបប្រាស្រ័យក្នុងគោលបំណងបង្ហាញនូវសុជីវធម៌របស់
អ្នកហាណូយ”។
|
ផ្សារ Dong Xuan |
ភ្ញៀវទេសចរនៅក្នុងស្រុកនិងបរទេសពេលមកទស្សនារដ្ឋធានីហាណូយម្ដងៗ
តែងតែមកកាន់ផ្សារ Dong Xuan ដើម្បីទស្សនានិងទិញឥវ៉ែឥវ៉ាន់។ផ្សារនេះស្ថិត
នៅម្ដុំវិថីបុរាណមានជាអាទិ៍ វិថី Hang Ngang វិថីHang Dao វិថីHang Bong វិថី
Hang Gaiហើយនៅជិតនឹងបឹង Guom (សងដាវ)ដែលជាអំណោយផលសំរាប់ការ
ទស្សនាតំបន់កណ្ដាលទីក្រុង។លោក Do Xuan Thuyឲ្យដឹងទៀតថា
“ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះចំនួនភ្ញៀវមកទស្សនាផ្សារ Dong
Xuanកាន់តែកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ។នាឆ្នាំ២០១៦មានភ្ញៀវជាតិនិង
អន្តរជាតិចំនួន៤សែននាក់មកទស្សនានិងទិញលក់ទំនិញ។ផ្សារ Dong Xuan
មិនត្រឹមតែជាមជ្ឈមណ្ឌលពាណិជ្ជកម្ម ជាផ្សារលក់ដុំប៉ុណ្ណោះទេតែថែមទាំងជា
ទីកន្លែងមកទស្សនាក្នុងសកម្មភាពទេសចរណ៍នៃក្រុងហាណូយទៀតផង”។
ផ្សាររាត្រីDong Xuanត្រូវបានបង្កើតឡើងនាឆ្នាំ២០០៣។អញ្ជើញមកកាន់
ផ្សារនេះនាពេលយប់អ្នកផងអាចទិញកលក់ទំនិញ ពិសារម្ហូបអាហារ ហើយ
បានទស្សនាការសំដែងសិល្បៈប្រជាប្រិយវៀតណាមដូចជាចំរៀង Xam Cheo
និងQuan Ho ទៀតផង៕
Bui Hang
-VOVWORLD