ភូមិផ្កាSa Dec -ប៉ុន្មានថ្ងៃជិតបុណ្យចូលឆ្នាំថ្មី ជាប្រពៃណី
THANH TUNG-LE PHUONG -  
(VOV) /  
Vovworld-ស្ថិតចម្ចាយទីរួមខែត្រ Sa Dec ខែត្រDong Thap ប្រមាណ៤គីឡូមែត្រ
ភូមិផ្កាSa Dec គឺ ជាភូមិ មួយនៅក្បែរមាត់ទន្លេ Tien។ភូមិមានទេសភាពដ៏ស្រស់
ត្រកាលលំអរដោយបុប្ផាគ្រប់ប្រភេទនៅអមសងខាងផ្លូវជាតិលេខ៨០។នៅទីនេះ
ដើមផ្កាត្រូវបានដាក់ដាំនៅលើទ្រើងពីព្រោះតំបន់នេះលិចទឹកជានិច្ច។ដើម្បីបំរើ
តម្រូវការផ្កាក្នុងបុណ្យតេតមមីរឯកស័កនាពេលខាងមុខអ្នកចម្ការនៅទីនេះបាន
វិនិយោគដាំផ្កាស្បៃរឿងនិងកុលាបកូនដើមផ្កាស្បៃរឿងដែលដុះដាលលើផ្ទៃដី២៥
ហិកតាបានលាតសន្ឋឹងចម្ចាយលើ៣ភូមិKhanh Nghia-KhanhNhonនិង Dong Hue។បច្ចុប្បន្ននេះផ្កាស្បៃរឿងកំពុងរីកលូតលាស់ល្អ។លោកស្រី Nguyen Thi Hang អ្នក
ដាំផ្កាស្បៃរឿង១នាក់នៅSa Dec អោយដឹងថា៖“ នៅពេលវេលានេះ យើងខ្ញុំគ្រាន់តែ
ស្រោចប៉ុណ្ណោះសំដៅធានាផ្កា។ ឆ្នាំនេះអាកាសធាតុអំណោយផលណាស់។ ដោយ
សារមានផ្សារណាត់ជាច្រើនក្នុងឆ្នាំកន្លងទៅបានជាយើងខ្ញុំទទួលបានពាក្សបញ្ជា
ទំនិញជាច្រើនណាស់។ “
|
រូបភាពDong Thap online |
នៅគ្រប់ពេលវេលាក្នុងឆ្នាំ ភូមិផ្កា Sa Dec គឺមានទិដ្ឋភាពស្រស់បំព្រងនិងពោរពេញទៅ
ដោយក្លិនក្រអូបជានិច្ច។ បុប្ផាស្លាក់ ស្បៃរឿង រីកស្គុសស្គាយនៅគ្រប់ទីកន្លែង។ប៉ន្តែ ដើមផ្កាកុលាបជាដើមផ្កាត្រូវបានដាំជាច្រើនបំផុត។ពូជផ្កាកុលាបជាង៥០ប្រភេទ
ត្រូវបានដាំនៅក្នុងភូមិ។លោក Nguyen Hoang Mong អ្នកសង្កាត់ Tan Quy Dong អោយ
ដឹងថា៖“ យើងខ្ញុំនៅដាំដើមផ្កាប្រពៃណីដូចជាបុប្ផាស្បៃរឿងកុលាប ជាដើម។ការចែក
ចាយឆ្នាំនេះគឺល្អជាងបើប្រៀបនឹងឆ្នាំទៅមិញ។ “
|
រូបភាពDong Thaponline
|
របរដាំផ្កាបានជួយអោយគ្រួសារនៅក្នុងភូមិរាប់ពាន់គ្រួរកែលំអប្រាក់ចំណូល។តាមបងស្រី
Tran Thi Hue នៅភូមិTan Hueថា៖គិតជាមធ្យមដាំផ្កា១ហិកតាអាចនាំមកនូវប្រាក់ចំណូល
១០០លានដុងវៀតណាម។បងស្រីចែករំលែកថា៖“យើងខ្ញុំទទួលបានពាក្យបញ្ជាទំនិញ
ពីទីក្រុងហូជីមិញទីក្រុងហាណូយនិងខែត្រទីក្រុងដទៃនៅទូទាំងប្រទេស។ក្នុងឱកាស
បុណ្យតេតយើងខ្ញុំធ្វើពេញ១ថ្ងៃពីពេលព្រឹករហូតដល់ពេលល្ងាច។ “
|
រូបភាពDong Thaponline
|
៣សប្តាហ៍ជិតបុណ្យតេតភូមិផ្កាSa Dec គឺអ៊ូអរនិងណែណាន់តាន់តាប់ដោយមានក្បួន
រថយន្តដែលដឹកជញ្ជូនផ្កានិងដំណាំសំរាប់លំអទៅខេត្តនានា។ខេត្តDong Thap កំពុងមាន
គំរោងកសាងSa Dec ទៅជាទីក្រុង បុប្ផាក្នុងអានាគតភូមិផ្កានេះបានក្លាយទៅជាកន្លែង
ទេសចរណ៍១គួរឲ្យទាក់ទាញសំរាប់ភ្ញៀវទេសចរជាពិសេសសនៅឱកាសបុណ្យចូលឆ្នាំថ្មី
ជាប្រពៃណីរបស់វៀតណាម។គេមកដល់ទីនេះដើម្បីទទួលបរិយាកាសបរិសុទ្ឋក្លិនក្រអូប
នៃបុប្ផាហើយបានចែវទូកប្រមូលផលជាមួយអ្នកដាំផ្កានៅទីនេះ៕
THANH TUNG-LE PHUONG
-VOV