(VOVWORLD) - ឃុំ Tam Thanh មានចំងាយជិត១គីឡូម៉ែត្រពីកណ្ដាលក្រុង Tam Ky ខេត្ត Quang Nam ភូមិភាគកណ្ដាល វៀត ណាម។ ក្រៅពីលក្ខណៈភូមិសាស្រ្តមានទន្លេនិងសមុទ្រនោះ Tam Thanhនៅមានតំលៃវប្បធម៌សិល្បៈពីសហគមន៍ភូមិឃុំរហូតដល់ទេសភាពធម្មជាតិទៀតផង។នៅទីនេះបានកកើតឡើងនូវភូមិសិល្បៈសហគមន៍មួយមុនគេបង្អស់នៅប្រទេសវៀតណាម។
ឃុំ Tam Thanh មានចំងាយជិត១គីឡូម៉ែត្រពីកណ្ដាលក្រុង Tam Ky ខេត្ត Quang Nam ភូមិភាគកណ្ដាលវៀតណាម។ ក្រៅពីលក្ខណៈភូមិសាស្រ្តមានទន្លេនិងសមុទ្រនោះ Tam Thanh នៅមានតំលៃវប្បធម៌សិល្បៈពីសហគមន៍ភូមិឃុំរហូតដល់ទេសភាពធម្មជាតិទៀតផង។នៅទីនេះបានកកើតឡើងនូវភូមិសិល្បៈសហគមន៍មួយមុនគេបង្អស់នៅប្រទេសវៀតណាម។
នាខែមិនាឆ្នាំ២០១៧ទីក្រុង Tam Ky បន្តជំរុញការអភិវឌ្ឍន៍ទេសចរណ៍នៅឃុំ Tam Thanh។ តាមគំរោងនៅឃុំ Tam Thanh នឹងបង្កើតឡើងភូមិសិល្បៈសហគមន៍មួយដើម្បីធ្វើមូលដ្ឋានពង្រីកទេសចរណ៍និរន្តរភាពនៅក្នុងឃុំនិយាយដោយឡែកនិងនៅ Tam Ky និយាយរួម។ ស្ដីពីបញ្ហានេះ អនុប្រធានគណៈកម្មាធិការប្រជាជនទីរួមខេត្ត Tam Ky លោក Nguyen Minh Nam បានឲ្យដឹងថា
“ពេលធ្វើការវាយតំលៃពីសក្ដានុពលរបស់ទឹកដីTam Thanhគឺឃើញថាវាមានលក្ខណៈទេសភាពពិសេសដោយមានម្ខាងជាសមុទ្រហើយម្ខាងទៀតជាទន្លេTruong Giang។ ម្យ៉ាងទៀត វប្បធម៌ប្រពៃណីរបស់សហគមន៍ប្រជាជនរួមជាមួយទេសភាពធម្មជាតិគឺជាកត្តាសំខាន់ដើម្បីអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិវប្បធម៌”។
ភូមិគំនូរ Tam Thanh |
មុននោះនាដើមខែមិថុនាឆ្នាំ២០១៦ ផ្ទះល្វែងចាស់ៗចំនួនជាង១០០ខ្នងនៅឃុំ Tam Thanhត្រូវបានតុបតែងដោយគំនូរស្រស់ស្អាតស្ដីពីទេសភាពធម្មជាតិនិងរូបមនុស្សតាមរយៈគំរោងការណ៍ជួបប្រាស្រ័យវិចិត្រសិល្បៈអន្តរជាតិកូរ៉េខាងត្បូងវៀតណាម។ ក្រុមជាងកំនូរបាន គូរលើជញ្ជាំងនិងផ្លូវថ្នល់របស់គ្រួសារនានានូវរូបភាពចំរុះពណ៌ដ៏រស់រវើក។ ភូមិគំនូរនេះបានទាក់ទាញភ្ញៀវទេសចរជាច្រើនកុះករមកទស្សនាហើយអ្នកភូមិត្រូវបានទទួលផលប្រយោជន៍ពីសកម្មភាពទេសចណ៍នេះ។ តាមអ្នកស្រី Do Thi Cuc ជាភ្ញៀវទេសចរមួយរូបដែលកំពុងថតរូបនៅភូមិគំនូរ Tam Thanh បានឲ្យដឹងថា
“គេបានចំណាយប្រាក់ជាច្រើនដើម្បីអនុវត្តគំរោងការណ៍នេះក្នុងគោលបំណងធ្វើឲ្យមុខមាត់ភូមិមានសម្រស់និងបរិយាកាសអូអ៊រសប្បាយខុសពីមុន។ ហើយសកម្មភាពទាំងនោះបានធ្វើឲ្យទីកន្លែងនេះក្លាយទៅជារមណីយដ្ឋានគួរឲ្យទាក់ទាញភ្ញៀវទេចរមកទស្សនា”។
បន្ទាប់ពីជោគជ័យនៃភូមិគំនូរមក នាដើមឆ្នាំ២០១៧ទូកមូលចំនួនជាង១០០គ្រឿងដែលបានគូរគំនូរដ៏រស់រវើកត្រូវបានយកមកដាក់តាំងនៅសង្ខាងផ្លូវចូលភូមិគំនូរ Tam Thanh ដោយប្រវែងប្រមាណ១គីឡូម៉ែត្រកន្លះ។ នេះជាស្នាដៃសិល្បៈដ៏វិសេសវិសាលដោយឆ្លុះបញ្ចាំងនូវជីវភាពរស់នៅនិងទេសភាពធម្មជាតិនៅភូមិនេសាទក្បែរសមុទ្រ។ លោក Phan The Hien ជាពលរដ្ឋមួយរូបនៅ Tam Ky ខេត្ត Quang Nam បានឲ្យដឹងថា
“ផ្លូវទូកមូលនេះមានលក្ខណៈសិល្បៈយ៉ាងខ្ពស់។ គេបានគូរលើទូកទាំងនេះនូវរូបភាពនៅនឹងតំបន់ដូចជារូបទូក អ្នកនេសាទចេញទៅលំហសមុទ្រឬនិមិត្តរូបវប្បធម៌មួយចំនួនរបស់ខេត្ត Quang Nam ទៀតផង”។
ក្រុមជាងកំនូរបាន គូរលើជញ្ជាំងនិងផ្លូវថ្នល់របស់គ្រួសារនានានូវរូបភាពចំរុះពណ៌ដ៏រស់រវើក |
ដោយសារបានតុបតែងជាមួយគំនូរនិងទូកនោះ ភូមិសិល្បៈសហគមន៍ Tam Thanh កកើតឡើងប្រៀបប្រដូចជាដំណោះស្រាយនិរន្តរភាពមួយដើម្បីកែប្រែបរិស្ថានរស់នៅព្រមទាំងបង្កើតការងារធ្វើជូនប្រជាជនដោយផ្អែកលើតំលៃវប្បធម៌និងធម្មជាតិរបស់តំបន់។ ប្រការនេះជួយឲ្យអ្នកភូមិមានឱកាសចូលរួមទៅក្នុងការបង្កើតនិងលើកតម្កើងវប្បធម៌សហគមន៍ខ្លួនឯង។ អនុប្រធានគណៈកម្មាធិការប្រជាជនទីរួមខេត្ត Tam Ky លោក Nguyen Minh Nam បានឲ្យដឹងទៀតថា
“នៅពេលចាប់ផ្ដើមអនុវត្តគំរោងផ្លូវទូកមូលនិងការងារទាក់ទិនមួយចំនួនទៀត យើងខ្ញុំបានបំផុសចលនាប្រជាជនផ្ដល់ទូកចាស់ៗរួមជាមួយអាងទឹកពាងខាប់ដែលប្រជា ជនប្រើប្រាស់ក្នុងការផលិតអំបិលនិងទឹកត្រី។ យើងខ្ញុំវាយតំលៃយ៉ាងខ្ពស់នូវស្មារតីរបស់ប្រជា ជនក្នុងការចួលរួមកសាងនិងអភិវឌ្ឍន៍ទេសចរណ៍នៅក្នុងសហគមន៍”។
ភូមិសិល្បៈសហគមន៍ Tam Thanh បើកជាផ្លូវការនាថ្ងៃទី៩ខែកញ្ញាឆ្នាំ២០១៧ក្នុងឱកាសមហោស្រពកេរដំណែល Quang Nam 2017។ គិតរហូតមកដល់សព្វថ្ងៃភូមិបានស្វាគមន៍ភ្ញៀវទេសចរប្រមាណ៤ហ្មឺននាក់មកទស្សនានិងសិក្សាស្រាវជ្រាវ៕