ភូមិ Dong Ho-ឬព្រលឹងវៀតណាមបង្កប់ក្នុង គំនូរប្រថាប់ប្រជាប្រិយ៍។
VINH PHONG -  
(VOVWORLD) /  
Vovworld-Dong Ho ជាភូមិតូច១រួមមានគ្រួសារ២០០គ្រួ។គ្រួសារមួយចំនួន
ជំពាក់ចិត្តជាមួយគំនូរប្រថាប់ជាមុខរបរប្រពៃណី១ដែលបានលេចចេញនៅ
ទីនេះកាលពីសតវត្សរ៍ទី១៦។ពីពាក់កណ្តាល សតវត្សរ៍ទី១៨ដល់ឆ្នាំ១៩៤៤
មុខរបរនេះត្រូវបានអនុវត្តដោយពូជពង្សសាវតាក្នុងភូមិទាំង១៧។មុននេះ
ការព្យួគំនូរប្រថាប់ Dong Hoក្នុងឱកាសបុណ្យចូលឆ្នាំថ្មី(ឬបុណ្យតេត)ជា
ប្រពៃណី១របស់ប្រជាជននៅតំបន់វាលទំនាបទន្លេក្រហម។និងពេលប្រជុំផ្សារ
គំនូរប្រថាប់Dong Hoត្រូវបានរៀបចំឡើងនាខែទី១២តាមច័ន្ទគតិ។ដោយហេតុ
នេះភូមិក្លាយទៅជាអ៊ូអរណែនណាន់តាន់តាប់ដោយអតិថិជនមកទិញគំនូរ
ប្រថាប់សំរាប់បុណ្យតេត។សិប្បករNguyen Huu Sam ឆ្នាំនេះអាយុ៨០ឆ្នាំអោយ
ដឹងថា៖“ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីជាប្រពៃណីរបស់វៀតណាមជីដូនជីតា
យើងមានទំលាប់លេងគំនូរប្រថាប់ប្រជាប្រិយ៍ Dong Ho។ដោយហេតុនេះក្នុង
ប៉ុន្មានថ្ងៃជិតបុណ្យតេតអតិថិជនមកពីគ្រប់ទិសទីមកទិញគំនូរប្រថាប់ដើម្បី
តុបតែងលំអរ ផ្ទះ។គ្មានគំនូរប្រពៃណីនេះបុណ្យតេតគឺសោះក្រោះហើយ។ “
|
គំនូរប្រថាប់Dong Hoមានពណ៌ធម្មជាតិនិងត្រូវបានបោះពុម្ភលើក្រដាសdoដែលបាន
ធ្វើពីសំបកនៃដើមឈើត្រូពិក១។ប្រភេទក្រដាសនេះគឺស្តោតផងស្រទន់ស្តើងនិង
ជាប់ស្វិតផង។សិប្បករជានិច្ចកាលលាបលើក្រដាសនេះនូវស្រទាប់ម្សៅសំបកខ្យង
ខ្មៅដែលបង្កើតពណ៌ចិញ្ចាច១។តាមលោកស្រី Nguyen Thi Oanh-ជាសិប្បការីនី១នាក់
ដែលបានផ្សាភ្ជាប់ជាមួយមុខរបរនេះបាន៥០ឆ្នាំថា៖គំនូរប្រថាប់Dong Hoមានពណ៌ពី
៤ដល់៥តែប៉ុណ្ណោះ។នោះគឺពណ៌ខ្មៅខៀវប្រផេះក្រហមនិងលឿង។លោកស្រីចែក
រំលែកថា៖“ពណ៌ក្រហមធ្វើពីគ្រួសនៅតំបន់ព្រៃភ្នំ។ ពណ៌ខ្មៅមកពីសន្លឹកឬស្សីឬផេះ
ចំបើង។ឯពណ៌ខៀវធ្វើពីសំបកដើមឈើជាដើម។ “
|
តាមប្រពៃណីរូបថាប់Dong Hoបំរើឲ្យការតុបតែងលំអរផ្ទះតុធ្វើសក្ការបូជានិងវតអារាម
វាជានិច្ចកាលប្រមូលផ្តុំទៅលើប្រធានបទនៃជីវភាពប្រចាំថ្ងៃល្បែងលេងកំសាន្តប្រពៃ
ណីឬបណ្តាតួអង្គប្រវត្តិសាស្រ្ត។ សិប្បករNguyen Huu Samរៀបរាប់ថា៖“ បណ្តាគ្រួសារ
កសិករ ចូលចិត្តរូបថាប់បង្ហាញពីសត្វជ្រូកនិងមាន់ក្នុងបំណង មានការចញ្ចឹមសត្វបាន
ល្អ។ប្រការទាំងនេះសំដែងកត្តិយសនិងសេចក្តីសម្បូណ៍រុងរឿង “
ឆ្លងកាត់ពេលវេលាគំនូរប្រថាប់ប្រជាប្រិយ៍Dong Hoទទួលបានការនិយមចូលចិត្តពីភ្ញៀវទេសចរនៅក្នុងនិងក្រៅប្រទេស។គេចាត់ទុក
នេះគឺជានិមិត្តរូបវប្បធម៌ពិសេស១នៃតំបន់ដី Kinh Bacនិងជាតំលៃសោភ៏ណ្ឌភាពរបស់
វៀតណាម។ខែត្រ Bac Ninh កំពុងត្រៀមសំណុំឯកសារស្តីពីរបររគំនូរប្រថាប់ប្រជា
ប្រិយ៍Dong Hoដើម្បីអង្គរការអប់រំវិទ្យាសាស្រ្តនិងវបប្បធម៌អង្គការសហប្រជាជាតិ
បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីរ៍របស់មនុស្សជាតិ៕
VINH PHONG
-VOVWORLD