សក្តានុភាពនៃទេសចរណ៍Van Don។

(VOVWORLD)-ស្រុកកោះ​Van Donស្ថិតនៅឈូងសមុទ្រ Bai Tu Long ជា
ប្រជុំកោះសមុទ្រ១ដែលសោភ័ណភាព ដំលៃភូមិសាស្រ្តនិងភាពសម្បូបែប
ជីវសាស្រ្តមានកត្តាប្រហាកប្រហែលជាមួយ​ឈូងសមុទ្រ Ha Long  ។
ទិដ្ឋភាពធម្មជាតិនៅ​Van Donគឺស្រស់ត្រកាលធំធើមណាស់។  បរិស្ថាន
ទេសចរណ៍នៅទីនេះគឺស្អាតណាស់។សមុទ្រ ភ្នំ​ និងព្រៃនៅទីនេះប្រហែល
ជាសម្របជាមួយគ្នា បង្កើតឡើងគំនូរបរិស្ថានដ៍រស់រវើក។នាយកមន្ទីវប្បធម៏
កីឡានិងទេសចរណ៍ខែត្រQuang Ninh លោក ​Ha Quang Long បានឲ្យដឹងថា
ដើម្បីពង្រីកទេសចរណ៍នៅVan Don  ខែត្រQuang Ninhកំពុងខំប្រឹងប្រែងអភិ-
វឌ្ឍន៍ប្រព័ន្ឋគមនាគមទៅកាន់ Van Don  ដោយការដាក់ដំណើរការស្ពានចំនូន
៣​ពីទីរួមខែត្រCam Pha ទៅកាន់ស្រុកកោះ Van Don  ។នេះជាមូលដ្ឋានដំបូង
សំរាប់បណ្តាវិនិយោគិននឹងនរចិត្តអភិវឌ្ឍន៍គំរោងការណ៍ទេសចរណ៍នៅ
ស្រុកកោះនេះ។អនុប្រធានគណះកម្មាធិការប្រជាជន ខែត្រQuang Ninh
លោក​ Dang DuyHau អោយដឹងថា:  “VanDonជាស្រុកកោះ១ដែលមាន
លក្ខណះសមស្របទៅនឹងការរៀបចំសកម្មភាពមួយចំនួនខាងសេដ្ឋកិច្ច។
 ក្នុងនោះមានទេសចរណ៍ប្រណិតទេសចរណ៍បំប៉នកាយ ទេសចរណ៍រុករក
និងទេសចរណ៍ប្រណិតនៅខ្សែកោះសមុទ្រមួយចំនួន ។ដើម្បីអនុវត្តបាន
ប្រការនេះទើប Van Don ត្រូវការវិនិយោគចូលក្នុងហេដ្ឋារចណាសម្ព័ន្ឋ។
ដំបូងបង្អស់គឺប្រព័ន្ឋគមនាគមន៍“។

                             
សក្តានុភាពនៃទេសចរណ៍Van Don។ - ảnh 1
ភ្ញៀមកទស្សនា Van Don(Intrenet).

នាខែសិហាឆ្នាំ២០០៩ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាមបានអនុម័តលើ
គំរោងការណ៍អភិវឌ្ឍន៍មណ្ដលសេដ្ឋកិច្ច Van Don  ដល់់ឆ្នាំ​2020​ និង
ទស្សនវិស័យដល់ឆ្នាំ​2030។តាមនោះ Van Don  នឹងក្លាយទៅជា មណ្ដល
សេដ្ឋកិច្ចចម្រុះ​១និងជាមជ្ឈមណ្ឌល សេដ្ឋកិច្ចរបស់ខែត្រ Quang Ninhនិង
ដំបន់ភូមិភាគមាត់សមុទ្រ Bac Bo ​ទៀតផង។ដោយទិសដៅនេះតាំងពីដើម
ឆ្នាំមក​ខែត្រ Quang Ninhនិងស្រុកកោះ​ Van Don  បានជំរុញខ្លាំងល្បឿននៃ
គំរោងការណ៍គមនាគមដែលតភ្ចាប់ជាមួយផ្លូវជាតិលេខ 14B និងលៃទុកដី
ឲ្យការសាងសង់ព្រលានយន្តហោះអន្តជាតិ Van Don  ជាដើម។តាមអនុ
ប្រធានគណះកម្មាធិការប្រជាជនស្រុក Van Don  លោក​ Le Quang Thach
ថា ប្រជាជនស្រុកកោះជានិច្ចកាលបើកទូលាយវង្វង់ដៃនិងបង្កលក្ខណះ
ងាយស្រូលបំផុតសំរាប់បណ្តាវិនិយោគិនចូលវិនិយោគអភិវឌ្ឍន៍ទេសចរណ៍
នៅលើកោះនេះ។  លោកឲ្យដឹងថា“យោងទៅតាមប្លង់រួមរបស់នាយក-
រដ្ឋមន្រ្តីគឺបណ្តា វិនិយោគិនដែលបានចូលរួមវិនិយោគក្នុងស្រុក មុននេះ
ស្រុកនៅតែលៃទុកអាទិភាពវិនិយោគតទៅទៀត។រដ្ឋអំណាចស្រុក
បង្កលក្ខណះងាយស្រូលដើម្បីវិនិយោគិនពង្រីកកំលាំងផ្ទៃក្នុង សក្តានុភាព
របស់ខ្លួនសំដៅបង្កើនចំណុចពិសេសដោយឡែកនៅ Van Don  “។

ប៉ុន្តែដើម្បីធ្វើអាជីវកម្មសក្តានុភាពទេសរណ៍នៃស្រុកកោះ Van Don  ប្រកប
ដោយប្រសិទ្ឋភាព រដ្ឋអំណាចស្រុកកំពុងលើកទឹកចិត្តបណ្តា វិនិយោគិន
ប្រមូលផ្តុំអភិវឌ្ឍន៍មណ្ឌលទេសរចណ៍ ផលិតផលសេវាកម្ម​ពិសេសរបស់
Van Don  ។នាយកក្រុមហ៊ុន Mai Quyen ទទូលបន្ទុកអាជីវកម្មទេសចរណ៍
បំប៉នកាយនៅ​ Van Don  បានចែករំលែកអំពីការលើកទឹកចិត្តវិនិយោគដើម្បី
អភិវឌ្ឍន៍មណ្ឌលទេសរចណ៍នៅទីនេះថា “តាមទស្សនះរបស់ខ្ញុំថា​ការពន្លឿន
វិនិយោគចូលក្នុងមណ្ឌលទេសចរណ៍Van Don  គឺរកបានបណ្តាវិនិយោគិនធំ។ទន្ទឹមនឹងនោះយើងខ្ញុំយកចិត្តទុកដាក់ដល់ការពង្រីលកំលាំងផ្ទៃក្នុងទៀតផង “។

                        

សក្តានុភាពនៃទេសចរណ៍Van Don។ - ảnh 2

ទេសចរណ៍រុករកនៅVan Don  (Image: Internet)

ដោយមានគំរោងការណ៍ទេសចរណ៍ធំចំនួន១៧ដែលកំពុងបានអនុវត្ត
ហេដ្ឋរចណាសម្ព័ន្ឋទេសចរណ៍នោលើស្រុកកោះ Van Don  ត្រូវបានកែលំអ
ជាបង្គួរ។បរិមាណភ្ញៀវទេសចរណ៍ក្នុងនិងក្រៅប្រទេសដែលមកកំសាន្ត
បំប៉នកាយនៅទីនេះបានកើនពី២ម៉ឺននាក់ដល់៣ម៉ឺននាក់ជារៀងរាល់ឆ្នាំ។
សក្តានុភាពទេសចរណ៍នៅ Van Donគឺធំធេងណាស់។យន្តការគោលនយោ-
បាយវិនិយោគមានភាពស្រឡះស្រឡំនិងប្រកបដោយលើកទឹកចិត្ត។នោះជាលក្ខ័ណងាយស្រួលសំរាប់បណ្តាវិនិយោគិនអភិវឌ្ឃន៍គំរោងការណ៍ថ្មី
នៅ Van Don  ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ