ស្ដារព្រៃលិចទឹកប្រៃនៅ Dong Rui ខេត្ត Quang Ninh

(VOVWORLD) - ព្រៃលិចទឹកប្រៃនៅឆ្នេរសមុទ្រ Dong Rui ស្រុក Tien Yen ខេត្ត Quang Ninh ត្រូវបានវាយតម្លៃថាជាព្រៃលិចទឹកប្រៃថ្មោងបុរាណស្រស់ស្អាតបំផុតនៅភាគខាងជើង ដោយមានដើមឈើគ្រប់ប្រភេទជាច្រើន ដែលធន់នឹងជាតិប្រៃ ក្នុងនោះមានដើមឈើមួយចំនួនដែលមានអាយុកាលរាប់រយឆ្នាំ។ ក្រោយរយៈពេលដែលរងការបំផ្លិចបំផ្លាញមក ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងទៅ ព្រៃលិចទឹកប្រៃ Dong Rui ត្រូវបានរស់រានឡើងវិញយ៉ាងខ្លាំងក្លា ដោយជួយការពារឆ្នេរសមុទ្រ ព្រមទាំងក្លាយទៅជាប្រភពរកប្រាក់ចំណូលរបស់ប្រជាជនជាច្រើនគ្រួសារនៅទីនេះផងដែរ។
ស្ដារព្រៃលិចទឹកប្រៃនៅ Dong Rui ខេត្ត Quang Ninh - ảnh 1ព្រៃលិចទឹកប្រៃនៅ Dong Rui ខេត្ត Quang Ninh

នាបច្ចុប្បន្ននេះ Dong Rui ត្រូវបានចាត់ទុកដាជាព្រៃលិចទឹកប្រៃមួយ ក្នុងចំណោមព្រៃលិចទឹកប្រៃដ៏ស្រស់ស្អាតបំផុតនៅភាគខាងជើងវៀតណាម ដោយមានផ្ទៃដីជិត ៣ ពាក់ហិកតា ដែលស្មើនឹងជាងពាក់កណ្តាលនៃផ្ទៃដីធម្មជាតិនៃឃុំ Dong Rui។ កន្លែងនេះនៅតែរក្សាបានលក្ខណៈជីវចំរុះដដែល ដោយមានប្រព័ន្ធអេកូឡូស៊ីដ៏វិសេសវិសាលនៃតំបន់ភូមិសាស្ត្រលិចទឹកប្រៃ។ យោងតាមលទ្ធផលនៃការសិក្សាស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្របានឲ្យដឹងថា៖ លក្ខណៈដ៏វិសេសវិសាលនៃសណ្ឋានដីនិងភូគព្ភសាស្ត្រនៅតាមព្រៃលិចទឹកមួយចំនួនក្នុងមូលដ្ឋាននេះគឺមានលក្ខណៈខុសប្លែកពីព្រៃលិចទឹកប្រៃដទៃទៀតនៅវៀតណាម។

ក្រៅពីព្រៃលិចទឹកប្រៃ ដែលជាប្រព័ន្ធអេកូឡូស៊ីដ៏ដ៏សំខាន់នោះ តំបន់ភូមិសាស្ត្រលិចទឹក Dong Rui ក៏ត្រូវបានកំណត់ថា មានប្រព័ន្ធអេកូឡូស៊ីចំនួន ៧ រួមមាន៖ ប្រព័ន្ធអេកូឡូស៊ីមាត់បឹង ប្រព័ន្ធអេកូឡូស៊ីបឹងនិងស្រះ ប្រព័ន្ធអេកូឡូស៊ីកសិកម្ម (វាលស្រែ និងផលដំណាំ) ប្រព័ន្ធអេកូឡូស៊ីតំបន់លំនៅដ្ឋានជាដើម។ ជាពិសេសនេះក៏ជាតំបន់ភូមិសាស្ត្រមួយដែលត្រូវបានកំណត់ថាមានកម្រិតប្រភេទសត្វចម្រុះខ្ពស់ ជាពិសេសគឺប្រភេទសត្វ ដែលមានតម្លៃសេដ្ឋកិច្ចល្អ។ តាំងពីច្រើនជំនាន់មកហើយ ព្រៃលិចទឹកប្រៃ Dong Rui បានក្លាយទៅជាប្រភពចំណូលប្រកបដោយស្ថិរភាពជូនប្រជាជនជាច្រើនគ្រួសារតាមរយៈរបរនេសាទគ្រឿងសមុទ្រ។ អ្នកស្រី Nguyen Thi Phuong អ្នកភូមិ Ha ឃុំ Dong Roi បានចែករំលែកថា៖ “នៅទីនេះមានពពួកដង្គូវ ងាវសមុទ្រ និងក្ដាមជើងក្រហមជាដើម។ នៅលើដើមកោងកាងនេះ មានខ្បងរស់នៅច្រើនណាស់។ ដរាបណាមានដើមឈើគឺមានជីវិត ។ ចាប់ពីមនុស្សវ័យចំណាស់ រហូងដល់ក្មេងៗគឺអាចរស់នៅដោយអាស្រ័យទៅលើសមុទ្រ។ សិស្សានុសិស្សអាចរកបានប្រាក់ពី ១ មឺន រហូតដល់ ១២ ម៉ឺនដុងក្នុងមួយថ្ងៃដែរ ” ។

ស្ដារព្រៃលិចទឹកប្រៃនៅ Dong Rui ខេត្ត Quang Ninh - ảnh 2ក្តាមស្រែនៅព្រៃ Dong Rui

កាលពីមុននេះ ព្រៃ Dong Rui រងការបំផ្លេចបំផ្លាញយ៉ាងធ្ងន់ធ្ងរ។ ហេតុដូច្នេះហើយ ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ អាជ្ញាធរ និងប្រជាជនមូលដ្ឋានបានចំណាយកម្លាំងកាយចិត្តជាច្រើនដើម្បីធ្វើឱ្យព្រៃ រស់រានឡើងវិញ។ អាស្រ័យហេតុនេះ គម្រោងដាំដើមឈើថ្មី នៅតំបន់ដែលរងការកាប់បំផ្លាញ ត្រូវបានអង្គការក្រៅរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ជំរុញខ្លាំង ដើម្បីបង្កើនកម្លាំងរស់សម្រប់ព្រៃឈើ។ ទន្ទឹមនឹងនេះ ការងារគ្រប់គ្រង និងកិច្ចការពារព្រៃត្រូវបានផ្ដោតសំខាន់អនុវត្តន៍។ លោក Hoang Van Thong  (អាយុ ៦២ ឆ្នាំ) ប្រធានក្រុមគ្រប់គ្រងព្រៃលិចទឹកឃុំ Dong Rui បានឲ្យដឹងថា៖ “នាបច្ចុប្បន្ននេះ មានដើមឈើជាថ្មីជាច្រើនត្រូវបានដាំឡើងវិញ។ ទន្ទឹមនឹងនេះ តាមរយៈការឃោសនា ការយល់ដឹងរបស់ប្រជាជនអំពីកិច្ចការពារព្រៃឈើរ ដើម្បីការពារប្រភពជលផលត្រូវបានលើកកម្ពស់។ ប្រជាជននៅទីនេះមានសេចក្ដីសប្បាយរីយរាយណាស់ នៅពេលត្រូវបានលើកទឹកចិត្តដាំពៃឈើផងដែរ”។

អាស្រ័យទៅលើកិច្ចខិតខំប្រឹងប្រែងទាំងនេះ នាបច្ចុប្បន្ន ព្រៃឈើបានប្រែពណ៌បៃតងឡើងវិញ ដោយបានរស់រានឡើងវិញ។ ព្រៃលិចទឹកប្រៃ Dong Rui កាន់តែអះអាងតួនាទីដ៏សំខាន់ចំពោះជីវភាពរស់នៅរបស់ប្រជាជនមូលដ្ឋាន។ លោក Loc Van Sinh លេខាងគណៈកម្មាធិការបក្ស ប្រធានគណៈកម្មាធិការប្រជាជនឃុំ Dong Rui បានសង្កត់ធ្ងន់ថា៖ “នាប៉ុន្មានឆ្នាំថ្មីៗនេះ ឃុំបានដាំដើមឈើថ្មី ចំនួនពី ២៥ ទៅ ៣០ ហិកតាដើម្បីអភិវឌ្ឍន៍ព្រៃលិចទឹកនៅមូលដ្ឋាន សំដៅការពារទំបន់ទប់រលោកសមុទ្រផង និងទាញយកប្រភពជលផលក្រោមដើមឈើ ដើម្បីប្រជាជនមានប្រាក់ចំណូលប្រចាំថ្ងៃ”។

យោងតាមអ្នកវិទ្យាសាស្ត្របានឲ្យដឹងថា ដោយមានលក្ខណៈសម្បត្តិដ៏វិសេសវិដាល ព្រៃលិកទឹកប្រៃ Dong Rui មានលក្ខណៈគ្រប់គ្រាន់ ដើម្បីឆ្លើយតបនឹងបទដ្ឋាននៃតំបន់លិចទឹកព្រៃដែលមានសារៈសំខាន់ថ្នាក់អន្តរជាតិដោយបានចែងក្នុងសន្ធិសញ្ញា Ramsar។ ការដែលត្រូវបានទទួលស្គាល់ជាតំបន់ Ramsar និងជួយលើកកម្ពស់ឋានៈ នៃតំបន់លិចទឹក Dong Rui និយាយរួម និងព្រៃលិចទឹកប្រៃ Dong Rui និយាយដោយឡែកចំពោះបណ្ដាប្រទេសនៅលើពិភពលោកផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ