សារមន្ទីរជនជាតិវិទ្យារបស់ខែត្រDac Lac
TO TUAN -  
(VOVWORLD) /  
|
សារមន្ទីរជនជាតិវិទ្យារបស់ខែត្រDac Lac(រូបថត អិនធឺណែត) |
Vovworld-ស្ថិតនៅកណ្តាលទីក្រុងBuon Ma Thuot សារមន្ទីរជនជាតិវិទ្យារបស់
ខែត្រDac Lacត្រូវបានសាងសង់ឡើងក្នុងបរិវេណនៃវិមានរបស់ស្តេចBao Dai
ដែល ជាស្តេច ចុងក្រោយរបស់វៀតណាម។ស្ថាបត្យកម្មនៃអគារកណ្តាលគឺ
សាមញ្ញប៉ុន្តែឆ្លុះបញ្ចាំងនូវអត្តសញ្ញាណវប្បធម៌ពិសេសរបស់ជនរួមជាតិ TayNguyen។
សារមន្ទីរមានរាងជាផ្ទះផុតពីដី(ផ្ទះRong របស់ជនជាតិE De)ផងនិងផ្ទះប្រពៃណី
របស់ជនជាតិM’nong ផង។ត្រូវបានហៅថាផ្ទះប្រពៃណីរបស់ខែត្រDac Lacសំណង់
នេះ ត្រូវបានប្តូរឈ្មោះ ជាផ្លូវការថាសារមន្ទីរជនជាតិវិទ្យារបស់ខែត្រDac Lac កាល
ពីឆ្នាំ១៩៩០។សារមន្ទីររួមមានមណ្ឌលទាំង៣និងថែរក្សាវត្ថុជាង១សែនដែលបាន
ដាក់តាំងតាមប្រធានបទចំនួន៣គឺប្រវត្តិសាស្រ្តប្រពៃណី លក្ខណះធម្មជាតិនិង
ចរិតលក្ខណះវប្បធម៌នៃបណ្តាជនជាតិTay Nguyen។
|
ផ្ទះប្រពៃណីរបស់ជនរួមជាតិនៅTay Nguyen(រូបថត អិនធឺណែត)។ |
បរិយាកាសវប្បធម៌ឧទ្ទេសនាមវត្ថុជាង៥២០ស្តីពីចរិតលក្ខណះវប្បធម៌របស់ជនជាតិ
E De- M’nong និង Jarai។រូបថត វីឌេយ៉ូនានាឧទ្ទេសនាមអំពីទំនៀមទំលាប់ពិធីបុណ្យ
ពិសេសនិងជីវភាពជារៀងរាល់ថ្ងៃរបស់បណ្តាជនជាតិនៅទីនេះ។បង Nguyen Trong
Hieu ភ្ញៀវទេសចរហាណូយ១នាក់អោយដឹងថា៖“សារមន្ទីរបានឧទ្ទេសនាភាពស្អាត
នៃវប្បធម៌Tay Nguyen។ពេលមក ទស្សនាទីនេះខ្ញុំយលបន្ថែមជីវភាពរស់នៅនិង
វប្បធម៌របស់បណ្តាជនជាតិ។“
|
វត្ថុនានាដែលបានដាក់តាំងនៅសារមន្ទីរ(រូបថត អិនធឺណែត) |
មិនត្រឹមតែជាកន្លែងទស្សនា១សំរាប់ភ្ញៀវទេសចរណ៍នៅខែត្រDac Lacប៉ុណ្ណោះទេ
ថែមទាំងសារមន្ទីរនេះនៅជាឃ្លាំងនៃចំណេះដឹងចំពោះបណ្តាអ្នកស្រាវជ្រាវនិស្សិត
និងសិស្សានុសិស្សដែលមានការជក់ចិត្តចំពោះវប្បធម៌Tay Nguyenទៀតផង។បងស្រី
Nguyen Thi Nguyet អ្នកគ្រូសាលាLuong The Vinhទីក្រុង Buon Ma Thuotចែករំលែកថា៖
“សារមន្ទីរផ្តល់មកការយល់ដឹងខាងប្រវត្តិសាស្រ្តនៃតំបន់ដីTay Nguyenជាច្រើន។យើង
ខ្ញុំនាំសិស្សានុសិស្យមកទស្សនាសារមន្ទីរនេះជានិច្ច។ “
នាចុងសប្តាហ៍ថ្នាក់ដឹកនាំសារមន្ទីអញ្ជើញសិប្បករមកឧទ្ទេសនាមជាមួយទស្សនិកជន
អំពីមុខរបរប្រពៃណីផ្សេងៗនៅ តំបន់Tay Nguyenឬបង្កើតឡើងវិញពិធីបុណ្យរបស់
ជនជាតិ១។លោកស្រីLuong Thanh Son នាយិកាសារមន្ទីរជនជាតិវិទ្យារបស់ខែត្រ
Dac Lacសំណេះសំណាលថា៖“ ពេលរៀបចំបណ្តាសកម្មភាពយើងខ្ញុំមានបំណង
ជួយជនរួមជាតិរក្សាមុខរបរប្រពៃណីព្រមទាំងអភិរក្សនិងពង្រីកអត្តសញ្ញាណ
វប្បធម៌របស់ខ្លួន។ “
|
សិស្សានុសិស្យមកទស្សនាសារមន្ទីរនេះជានិច្ច។)រូបថត អិនធឺណែត) |
គោលដៅសំខាន់បំផុតនៃសារមន្ទីរគឺជួយជំនាន់វ័យក្មេងយល់បន្ថែមលើកដម្កើងនិង
ថែរក្សារាល់តំលៃវប្បធម៌ប្រវត្តិសាស្រ្តរបស់ជីដូនជីតា។ជារៀងរាល់ឆ្នាំ សារមន្ទីរ
ជនជាតិវិទ្យារបស់ខែត្រDac Lacទាក់ទាញភ្ញៀវទេសចរជាង១សែននាក់។ភ្ញៀវ
ទេសចរ១/៣ជាជនបរទេស៕
TO TUAN
-VOVWORLD