សារមន្ទីរនៃផ្លូវលំហូជីមិញ។
MINH HANG -  
(VOV) /  
Vovworld- ស្ថិតនៅចម្ងាយពីកណ្តាលទីក្រុងហាណូយប្រមាណ១៦គីឡូម៉ែត្រ
សារមន្ទីរនៃផ្លូវលំហូជីមិញជាសំណង់ស្ថាបត្យកម្មទំនើប១។វាត្រូវបានបើកការ
ដ្ឋានសាងសង់នាថ្ងៃទី២៨កុម្ភះឆ្នាំ១៩៩៦និងបើកសម្ភាធន៍នាច្ងៃទី១០មេសាឆ្នាំ
១៩៩៩ក្នុងឱកាសរំលឹកខួបលើកទី៤០នៃទិវាបង្កើតកងលេខ៥៥៩ដែលបាន
កសាងផ្លូវឆ្លងកាត់ជួរភ្នំឆ្លងកាត់ជួរភ្នំTruong Son។វរះសេនីយ៍ឯកNganChai
នាយកសារមន្ទីរអធិប្បាយថា៖សារមន្ទីជាកន្លែងដែលថែរក្សានិងឧទ្ទេសនាមអំពី
វត្ថុ នានាប្រើប្រាស់ដោយកងទ័ពTruong Sonដែលបានប្រយុទ្ឋលើផ្លូវនេះនិងលើក
ដម្កើងចំណងសាមគ្គីភាពក្នុងការតស៊ូរវាងប្រជាជាតិទាំង៣វៀតណាមកម្ពុជានិង
ឡារ។ ។វរះសេនីយ៍ឯកNganChaiអោយដឹងងថា៖“សារមន្ទីរនៃផ្លូវលំហូជីមិញជា
ការបន្តនៃសារមន្ទី Truong Sonដែលបានបង្កើតឡើងនាឆ្នាំ១៩៦៨ ។ នៅដំណាក់
កាលនោះបណ្តាកម្មាភិបាលនៃសារមន្ទីក៍ជាកម្មាភិបាលនិងយុទ្ឋជនទទួលបន្ទុក
ការអប់រំនយោបាយនិងសក្តិអារម្មណ៍។កិច្ចការរបស់ពួកគេបានជួយបន្តកំលាំង
ពលំសំរាប់កម្មាភិបាលយុទ្ឋជនក្នុងដំណាក់កាលមានសង្រ្គាម។ “
|
សារមន្ទីរនៃផ្លូវលំហូជីមិញ(រូបថត អិនធឺណែត)។ |
មកទស្សនាសារមន្ទីរមិត្តនឹងយល់បានអ្វីៗទាំងអស់ស្តីអំពីផ្លូវលំហូជីមិញជាផ្លូរ
ផ្តល់ជំនួយដល់សមរភូមិក្នុងការតស៊ូប្រឆាំងចក្រពក្តិអាមេរិក។សំណង់ដែលជាមោទ
នភាពរបស់កងទ័ពTruong Sonលាតសន្ឋឹងលើផ្ទៃដី១៧ពាន់ម៉ែត្រក្រឡា។អគារដាក់
តាំង៣ជាន់មាន ផ្ទៃដី២៨ពាន់ម៉ែត្រក្រឡា។នៅបរិវេណសំខាន់បំផុតនៃមណ្ឌលដាក់
តាំងមានរូបចម្លាក់ដោយសំរិទ្ឋឧទ្ទេសនាមអំពីបណ្តាអង្គភាពកងទ័ពដែលបានចូលរួម
ការប្រយុទ្ឋលើផ្លូវលំនេះ។បណ្តាសាលដាក់ងតាំងបង្កើតឡើងវិញនូវប្រវត្តិសាស្រ្ត
សាងសង់ផ្លូវលំហូជីមិញ។។វរះសេនីយ៍ឯកNgan Chaiបន្ថែមទៀតថា៖“កាលពីឆ្នាំ
១៩៩៥សារមន្ទីយកឈ្មោះសាមន្ទីជាតិនៃផ្លូវលំហូជីមិញ។នៅសារមន្ទីមានដម្កល់ទុក
វត្ថុជាឯកសារដ៍មានតំលៃ នៃសារមន្ទីរTruong Son មុននោះ។នាបច្ចុប្បន្នយើងខ្ញុំដាក់
តាំងវត្ថុជាង២ម៉ឺន។ដោយសារបរិយាកាសដាក់តាំងគ្រាន់តែផ្ទុកវត្ថុបាន២ពាន់ប៉ុណ្ណោះ
យើងខ្ញុំរៀបចំការដាក់តាំងតាមដំណាក់កាលនិមួយៗក្នុងបំណងឧទ្ទេសនាមឲ្យបានវត្ថុ
ទាំងឡាយ។ “
|
រូបថតVOV |
សារមន្ទីនៃផ្លូវលំហូជីមិញជាសារមន្ទីរទី៣នៅវៀតណាមដែលទាក់ទាញទស្សនិកជន
មកទស្សនាជាច្រើនកុះករ។ជារៀងរាល់ឆ្នាំជនវៀតណាមនិងបរទេសរាប់ម៉ឺននាក់មក
ទស្សនា។វរះសេនីយ៍ត្រី Nguyen Hai Binh ប្រធានគណះដាក់តាំងនិងឃោសនានៃ
សារមន្ទីរអោយដឹងថា៖“ទោះបីជាជាអតីតយុទ្ឋជននិស្សិតឬជនបរទេស ទស្សនិកជន
ទាំងអស់សុទ្ឋតែមានចំណាប់អារម្មណ៍យ៉ាងខ្លាំងក្លាចំពោះយុទ្ឋជ័យរបស់កងទ័ពTruong
Son។មុនពេលមកដល់ទីនេះពួកគេបានស្វែងយល់អំពី Truong Sonយ៉ាងច្បាស់លាស់។
ប៉ុន្តែនៅទីនេះអ្វីៗទាំងអស់ប្រៀបដូចជារឿងព្រេង១។ “
បណ្តាវត្ថុដ៍ថ្លៃថ្លាដែលផ្សារភ្ជាប់ជាមួយប្រវត្តិសាស្រ្តនៃប្រជាជាតិបានធ្វើឲ្យសារមន្ទី
ក្លាយទៅជាអាស័យដ្ឋានមិនអាចរំលងបាន។វាក៍ជាមធ្យោបាយអប់រំប្រពៃណីប្រវត្តិ
សាស្រ្តសំរាប់បណ្តាជំនាន់វ័យក្មេងវៀតណាមទៀតផង៕
MINH HANG
-VOV