អំណរសាទរបុណ្យសាលាភូមិ Tra Co
(VOVWORLD) - សាលាភូមិ Tra Co នៅសង្កាត់ Tra Co ទីក្រុង Mong Cai ខេត្ត Quang Ninh តាំងពីយូរណាស់មកហើយបានប្រៀបដូចជាបង្គោលអះអាងនូវអធិបតេយ្យភាពវប្បធម៌នៅតំបន់ព្រំដែននៃមាតុប្រទេស។ នាថ្ងៃទី១ ខែ៦ តាមច័ន្ទគតិជារៀងរាល់ឆ្នាំ ប្រជាជន តំបន់សមុទ្រនេះ តែងតែ រៀបបំបុណ្យសាលាភូមិក្នុងភាពសប្បាយអ៊ូអរ។
ពិធីដង្ហែទេវតាក្នុងពិធីបុណ្យសាលាភូមិ Tra Co (រូបថត៖ VOV) |
សាលាភូមិ Tra Co ត្រូវបានកសាងឡើងមុននេះ៦០០ឆ្នាំ ដើម្បីធ្វើទីសក្ការៈ បូជាអ្នកតាភូមិចំនួន៦អង្គ ដែលមានគុណបំណាច់ជាស្ថាបនិកឃុំ Tra Co បុរាណ។ សាលា ភូមិនេះមានស្ថាបត្យកម្មបែបប្រពៃណីរបស់វៀតណាម ដោយមានដំបូលប្រក់ក្បឿង ហើយបែរមុខទៅរកសមុទ្រខាងកើត ដូចជាសាលាភូមិប្រពៃណីផ្សេងៗរបស់ ជនវៀតណាមដែរ។ ក្រៅពីតំលៃសិល្បៈដ៏វិសេសវិសាលនោះ គឺសាលាភូមិ Tra Co កំពុងថែរក្សាវត្ថុតាងដ៏ថ្លៃថ្លាជាច្រើនដែរ។ លោកយាយ Doan Thi Cu មានអាយុ ៨៧ឆ្នាំ បានដំណាល់រឿងស្ដីពីអ្នកតា៦អង្គដែលជាស្ថាបនិកនៃភូមិ Tra Co បុរាណ ថា៖
“តាំងពីយូរលង់ណាស់មកហើយ មានលោកតាចំនួន១២រូបដែលត្រូវលិចទូក រសាត់មកនៅទីនេះ។ លោកតា៦រូបបានវិលត្រឡប់មក Do Son វិញ ដោយសារគេថា ទីនេះគ្មានអ្វីសោះ រកស៊ីអ្វីៗក៏មិនបានដែរ? ប៉ុន្តែ លោកតា៦រូបនៅសេសសល់បាន សម្រេចស្នាក់នៅទីនេះ។ គេថា ទីនេះមានសោភ័ណភាពស្រស់បំព្រង យើងនេសាទ ត្រីជារៀងរាល់ថ្ងៃក៏បានដែរ”។
អ្នកភូមិ Tra Co នាបច្ចុប្បន្ននៅតែរក្សាឃ្លាថា “ជន Tra Co ដើមកំណើត Do Son” ដើម្បីនឹកដល់ប្រភពដើមរបស់ខ្លួន។ ពេលលឺសូរសម្លេងស្គរបុណ្យសាលាភូមិ Tra Co លាន់រន្ទឺម្ដងៗ អ្នកភូមិទាំងចាស់ទាំងក្មេងតែងតែនាំគ្នាមកអុជធូបនៅក្នុង សាលាភូមិដើម្បីរំលឹកវិញ្ញាណក្ខខ័ន្ធគុណូបការរបស់ជីដូនជីតា។
ពិធីបុណ្យសលាភូមិ Tra Co គឺសំដៅរំលឹកគុណូបការៈរបស់ជីដូនជីតាដែលបានស្ថាបនិកភូមិ Tra Co ហើយការពារអធិបតេយ្យភាពកោះសមុទ្រដ៏ពិសិដ្ឋរបស់មាតុប្រទេស |
ពិធីបុណ្យសាលាភូមិ Tra Co ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៩ ខែ៥ ដល់ថ្ងៃទី៣ ខែ៦តាមច័ន្ទគតិ ក្នុងនោះសប្បាយអ៊ូអរបំផុតគឺការប្រឡង Ong Voi។ នោះគឺការ ប្រឡងរវាងសត្វជ្រូក១២ក្បាលដែលត្រូវបានចិញ្ចឹមនិងថែទាំដូចសត្វសក្តិសិទ្ធ ហើយត្រូវបានអ្នកភូមិប្រសិទ្ធនាមថា Ong Voi។ អ្នកចិញ្ចឹម Ong Voi ត្រូវជា មនុស្សវ័យកណ្ដាល មានសុខភាពល្អ រកស៊ីមានបាន មានសីលធម៌និងរបៀបរស់នៅ ស្មោះស និងមិននៅកំពុងកាន់ទុក្ខ។ បន្ទាប់ពីពិធីសែនដូនតា អ្នកចិញ្ចឹមនឹងប្រើទ្រុង លាបថ្នាំក្រហម មានដំបូលពីលើ ដើម្បីដង្ហែ Ong Voi មកថ្វាយ ទេវតានៅទីធ្លាសាលាភូមិ។ គណៈចាត់តាំងពិធីបុណ្យនឹងជ្រើសរើស Ong Voi ណាដែលមានរាងកាយវែងបំផុត កដ៏ធំនិងស្អាតបំផុតដើម្បីប្រគល់ពានរង្វាន់ ហើយយកមកធ្វើសក្ការៈបូជាទេវតា។ អ្នកចិញ្ចឹម Nguyen Tuan Tai ជាអ្នក ដណ្ដើមបានពានលេខ១នៃការប្រឡង Ong Voi ឆ្នាំ២០១៨ ដោយទម្ងន់ឯកទគ្គ កម្មឡើងដល់ទៅ១៨៨ គីឡូក្រាម បានសំណេះសំណាលថា៖
“ចំណីរបស់ Ong Voi ត្រូវជាចំណីស្អាត មានអនាម័យ កុំឲ្យ Ong Voi ស៊ី ចំណីសេសសល់ឬចំណីស្អុយរលួយឡើយ។ ខ្ញុំមានមោទនភាពយ៉ាងខ្លាំងណាស់ ដោយសារខ្លួនទទួលបានពានរង្វាន់នេះ។ ខ្ញុំមិនដែលនឿយណាយទេ ព្រោះថា នេះជា ការងារដើម្បីភូមិ ដើម្បីប្រទេសជាតិ”។
ក្នុងប៉ុន្មានថ្ងៃប្រព្រឹត្តទៅពិធីបុណ្យ មានក្បួនដង្ហែមួយធ្វើដំណើរពីសាលាភូមិ Tra Co ទៅដល់ទីសក្ការៈបូជា Doi ដើម្បីសែនអ្នកតាភូមិ ហើយវិលត្រឡប់មក សាលាភូមិវិញ។ នៅសង្ខាងផ្លូវដែលក្បួនដង្ហែធ្វើដំណើរឆ្លងកាត់នោះ គ្រួសារ នានាក្នុងភូមិដាក់គ្រឿងសំណែនរួមមានផ្លៃឈើនិងជលផលគ្រប់ប្រភេទ អុជធូប អរព្រះគុណដល់ទេវតានិងជីដូនជីតា ដែលបានប្រទានពរឲ្យកូនចៅមានសុខភាព ល្អ ជីវភាពរស់នៅធូរធារ និង នេសាទត្រីបានច្រើនលើសលុប។ ក្នុងពិធីបុណ្យ គេក៏រៀបចំការប្រឡងល្បែងកំសាន្តប្រជាប្រិយជាច្រើនទៀតផង។ លោក Nguyen Dinh Cu ពលរដ្ឋទីក្រុង Mong Cai និងលោកស្រី Dinh Thi Phuong ភ្ញៀវទេសចរមកពីទីក្រុង Hai Phong ដែលមកចូលរួមពិធីបុណ្យសាលាភូមិ Tra Co បានឲ្យដឹងថា៖
“នេះជាប្រពៃណីដែលបានជីដូនជីតាបន្សល់ទុកមកដូច្នេះហើយ យើងត្រូវ បន្តថែរក្សានិងពង្រីកបេតិកភណ្ឌវប្បធម៌នេះ”។
“ឆ្នាំនេះសប្បាយយ៉ាងក្រៃលេង។ Ong Voi ធំ និងស្អាតជាងឆ្នាំទៅវិញ។ មានភ្ញៀវទេសចរអន្តរជាតិជាច្រើន ក៏មកចូលរួមពិធីបុណ្យផងដែរ”។
លោក Nguyen Van Phuoc ប្រធានគណៈកម្មាធិការប្រជាជនសង្កាត់ Tra Co ទីក្រុង Mong Cai បានឲ្យដឹងថា រួមជាមួយឆ្នេរសមុទ្រ Tra Co និងវត្ត Nam Tho សាលាភូមិ Tra Co ក៏ជាទីមកដល់គួរឲ្យទាក់ទាញចំពោះភ្ញៀវទេសចរពីគ្រប់ ទិសទីដែរ។
“អាជ្ញាធរមូលដ្ឋានក៏ដូចជាទីក្រុង នឹងអភិរក្សនិងពង្រីកតំលៃនៃកេរ្តិ៍ដំណែល សាលាភូមិ Tra Co ព្រមទាំងជួសជុល កែលំអ ដើម្បីទីនេះក្លាយទៅជាអាស័យ ដ្ឋានទេសចរគួរឲ្យទាក់ទាញនៅតំបន់ព្រំដែនរបស់មាតុប្រទេស”។
ពេលមកចូលរួមពិធីបុណ្យ Tra Co ជនវៀតណាមម្នាក់ៗ ហាក់ដូចជាកំពុង រស់នៅក្នុងបរិយាកាសពិធីបុណ្យប្រពៃណី ដោយមានទំនៀមទំលាប់ដ៏វិសេស វិសាលនៃខឿនអារិយ្យធម៌ស្រូវទឹកទន្លេក្រហម៕