Binh Thuan អភិរក្សនិងលើកកម្ពស់គុណតម្លៃនៃកេរដំណែលសាលាភូមិ

(VOVWORLD) -  សាលាភូមិនៅខេត្ត Binh Thuan តែងតែបានផ្សារភ្ជាប់ជាមួយ នឹងប្រវត្តិនៃការធ្វើចំណាកស្រុក ការរុករកដីធ្លីនិងការកកើតភូមិស្រុក ដើម្បីបង្កើតឡើងលក្ខណៈពិសេសនៃវប្បធម៌ប្រវត្តិសាស្រ្តនិងស្ថាបត្យកម្មនៃតំបន់ដីនេះ។  នៅពេលបានទៅទស្សនាប្រព័ន្ធសាលាភូមិនៅ Binh Thuan អ្នកទេសចរអាចមានឱកាសស្វែងយល់បន្ថែមអំពីតម្លៃវប្បធម៌ពិសេសនៃប្រព័ន្ធកេរដំណែលដ៏វិសេសវិសាលនេះ។

Binh Thuan អភិរក្សនិងលើកកម្ពស់គុណតម្លៃនៃកេរដំណែលសាលាភូមិ  - ảnh 1 ក្លោងទ្វារខាងមុខនៃសាលាភូមិ Binh An ឃុំ Binh Thanh (រូបថត៖ VOV)

សាលាភូមិ Binh An នៅឃុំ Binh Thanh ស្រុក Tuy Phong គឺជាកេរដំណែលដែលមានកាលបរិច្ឆេទដំបូងបង្អស់ក្នុងចំណោមសាលាភូមិនៅខេត្ត Binh Thuan ជាមួយតម្លៃប្រវត្តិសាស្ត្រនិងវប្បធម៌ដ៏លេចធ្លោជាច្រើននៃស្ថាបត្យកម្ម សិល្បៈប្រជាប្រិយក្នុងសតវត្សទី ១៨ និងទី ១៩ នៅខេត្ត Binh Thuan។ ដោយមានតម្លៃខាងប្រវត្តិសាស្ត្រ វប្បធម៌ និងស្ថាបត្យកម្មសិល្បៈ តាមនោះ សាលាភូមិ Binh An ត្រូវបានក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ រៀបចំណាត់ថ្នាក់ជាកេរដំណែលស្ថាបត្យកម្មសិល្បៈជាតិ។

ឆ្លងកាត់រយៈពេលជាង ៣០០ ឆ្នាំ ដែលមានវត្តមានមក សាលាភូមិ Binh An នៅតែជាមជ្ឈមណ្ឌលប្រជុំជីវភាពវប្បធម៌ព្រលឹងវិញ្ញាណ ហើយទីតាំងនេះ មិនអាចខ្វះបានសម្រាប់សហគមន៍ជននៅទីនេះឡើយ។ ជារៀងរាល់ឆ្នាំ នៅទីតាំងនេះ បានប្រព្រឹត្តទៅនូវពិធីបុណ្យសំខាន់ៗចំនួន ២ គឺការឧទ្ទិសកុសលដល់និទាឃរដូវនិងសរទៈរដូវ ចំទៅនឹងខែទី ២ និងខែទី ៨តាមច័ន្ទគតិ។ អំឡុងពេលនៃពិធីបុណ្យគឺជាឱកាសសម្រាប់ប្រជាជនបង្ហាញពីជំនឿរបស់ខ្លួនអំពីជីវភាពសម្បូររុងរឿងនិងភាពសុខសាន្តត្រាន ហើយប្រជាជននៅក្នុងសហគមន៍ម្នាក់ៗ បានរាប់អានគ្នាហើយតែងតែតភ្ជាប់ទំនាក់ទំនងជិតស្និទ្ធជានិច្ច។

ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ សាលាភូមិ Binh An និងបណ្តុំកេរដំណែលនៅឃុំ Binh Thanh ស្រុក Tuy Phong ដូចជា៖  វត្ត Co Thach, វិមាន Ong Nam Hai, វាលថ្ម ៧ ពណ៌  គឺសុទ្ធតែជាទិសដៅគួរឲ្យទាក់ទាញសម្រាប់ភ្ញៀវទេសចរជាច្រើនទាំងក្នុងក្រៅប្រទេសដែលមកទស្សនាតំបន់នេះម្តងៗ។ លោក Lu Quoc Bao ភ្ញៀវមកពីខេត្ត Lam Dong បាននិយាយថា៖ “ខ្ញុំឧស្សាហ៍ទៅលេង Binh Thuan ណាស់! ពេលខ្លះ ខ្ញុំទៅទេសចរណ៍ជាមួយក្រុមគ្រួសារ ឬពេលខ្លះខ្ញុំទៅលេងជាមួយមិត្តភក្តិ។ ចំណែកឯ Tuy Phong ខ្ញុំក៏បានទៅច្រើនដងដែរ។ ខ្ញុំពិតជាចូលចិត្តទេសភាពនៅទីនេះ ដូចជាវាលថ្ម ៧ ពណ៌, វត្ត Co Thach, កោះ Hon Cau ហើយខ្ញុំក៏បានទៅលេងសាលាភូមិ Binh An ពីរបីដងដែរ។ ខ្ញុំឆ្លងកាត់ទីនេះក្នុងគោលបំណងបួងសួងសូមសេចក្តីសុខ។  ខ្ញុំសូមបួងសួងអោយក្រុមគ្រួសារខ្ញុំមានសុខភាពល្អនិងធ្វើអាជីវកម្មប្រកបដោយភាពងាយស្រួល បានលាភច្រើន”

លោក Le Quang Thang អនុប្រធានគណៈគ្រប់គ្រងកេរដំណែលសាលាភូមិ Binh An បាននិយាយថា ភ្ញៀវទេសចរមកទីនេះដើម្បីសម្រាកលំហែកាយផងនិងទទួលបទពិសោធន៍ពីជីវភាពប្រចាំថ្ងៃរបស់ប្រជាជនតំបន់ផង។ ជារៀងរាល់ឆ្នាំ មានភ្ញៀវទេសចរប្រមាណ ៤០០.០០០ នាក់បានមកលេងកំសាន្តនិងសម្រាកលំហែកាយនៅទីនេះ។

Binh Thuan អភិរក្សនិងលើកកម្ពស់គុណតម្លៃនៃកេរដំណែលសាលាភូមិ  - ảnh 2 ខាងក្នុងសាលាភូមិ Binh An 

ខេត្ត Binh Thuan បច្ចុប្បន្នមានសាលាភូមិចំនួន ៥៤ កន្លែង ក្នុងនោះមានសាលាភូមិគំរូចំនួន ១០ កន្លែង ដែលត្រូវបានក្រសួងវប្បធម៌ កីឡានិងទេសចរណ៍ រៀបចំណាត់ថ្នាក់ជាកេរដំណែលថ្នាក់ជាតិ។ ទោះបីជាបង្កប់នូវតម្លៃវប្បធម៌ទាំងរូបបីយ និងអរូបីក៏ដោយ ប៉ុន្តែ សាលាភូមិ Binh An មិនសូវទាក់ទាញភ្ញៀវទេសចរណ៍ច្រើនមកទស្សនា ឡើយ។ លោក Vo Thanh Huy អនុប្រធានមន្ទីរវប្បធម៍ កីឡានិងទេសចរណ៍ខេត្ត Binh Thuan បានឲ្យដឹងថា នាពេលខាងមុខនេះ នឹងជំរុញបន្ថែមទៀតនូវការអនុវត្តវិធានការអភិរក្សសម្រាប់ប្រភេទបេតិកភណ្ឌវប្បធម៌ប្រជាប្រិយនិយាយរួម និងសាលាភូមិនិយាយដោយឡែក ដើម្បីឆ្លើយតបទៅនឹងតម្រូវការខាងវប្បធម៌និងខាងព្រលឹងវិញ្ញាណរបស់សហគមន៍ប្រជាជន ក៏ដូចជាបម្រើដល់ការស្រាវជ្រាវវិទ្យា សាស្ត្រនិងបង្កើនភាពទាក់ទាញនៃគោលដៅទេសចរណ៍៖ “នៅក្នុងដំណើរការរៀបចំនិងតភ្ជាប់ដំណើរកម្សាន្តក្នុងតំបន់នាពេលខាងមុខនេះយើងនឹងមានគម្រោងធ្វើអាជីវកម្មវិស័យទេសចរណ៍ ឱ្យមានប្រសិទ្ធិភាព ដើម្បីទាក់ទាញភ្ញៀវទេសចរមកទស្សនាសាលាភូមិនិងពិធីបុណ្យវប្បធម៌ប្រជាប្រិយតាមរយៈសាលាភូមិ ដោយផ្សាភ្ជាប់ជាមួយតំបន់ទេសចរណ៍វប្បធម៌និងព្រលឹងវិញ្ញាណដ៏ល្បីល្បាញនៅក្នុងខេត្ត។ យ៉ាងណាមិញ ត្រូវចាត់ទុកថា នេះជាផលិតផលទេសចរណ៍វប្បធម៌គួរឲ្យទាក់ទាញសម្រាប់ទាំងភ្ញៀវជាតិនិងអន្តរជាតិផងដែរ”

អនុប្រធានមន្ទីរវប្បធម៍កីឡានិងទេសចរណ៍ខេត្ត Binh Thuan ក៏បានបញ្ជាក់ផងដែរថា ក្រៅពីទួរទេសចរណ៍ផ្សេងៗ នៅមានទួរទេសចរណ៍ទៅលេង Tuy Phong ដែលផ្សាភ្ជាប់ជាមួយប្រភេទទេសចរណ៍ព្រលឹងវិញ្ញាណដើម្បីទាក់ទាញភ្ញៀវទេសចរណ៍។ ប្រសិនបើអនុវត្តប្រកបដោយប្រសិទ្ធភាពនោះ ទួរទេសចរណ៍ទាំងអស់នេះនឹងចូលរួមចំណែកអភិរក្សនិងលើកស្ទួយតម្លៃនៃសាលាភូមិ Binh Thuan ជាក់ជាពុំខាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ