Phu Yen - តំបន់ដីនៃពន្លឺព្រះអាទិត្យ ខ្យល់និងសម្រស់ដ៏អស្ចារ្យ

(VOVWORLD) -  ខេត្ត Phu Yen ត្រូវបានគេស្គាល់ដល់ជាច្រើនតាមរយៈខ្សែភាពយន្ត “ខ្ញុំឃើញផ្កាព័ណ៌លឿងនៅលើវាលស្មៅបៃតង” ហើយបច្ចុប្បន្ននេះ ខេត្តកំពុងជាគោលដៅទេសចរណ៍ល្បីឈ្មោះមួយ ដែលជាជម្រើសរបស់ភ្ញៀវទេសចរជាតិនិងអន្តរជាតិជាច្រើន។ ក្រៅពីទីតាំងដ៏ល្បីល្បាញដូចជា Mui Dien, ចំណោត Da Dia និងឆ្នេរសមុទ្រពណ៌ខៀវស្រងាត់មក   Phu Yen ត្រូវបានគេស្គាល់ថាតំបន់ដីមានម្ហូបអាហារដ៏សម្បូរបែបនិងចម្រុះក៏ដូចជាប្រជាជនដែលស្លូតបូត និងរួសរាយរាក់ទាក់ផងដែរ។

Phu Yen - តំបន់ដីនៃពន្លឺព្រះអាទិត្យ ខ្យល់និងសម្រស់ដ៏អស្ចារ្យ - ảnh 1បង្គោលស៊ើន Dai Lanh (រូបថតៈ VOV) 

ដោយបង្កប់នូវសោភណ្ឌភាពដ៏ស្រស់ស្អាត ភាពសុខសាន្តត្រាននៃតំបន់ដីឆ្នេរសមុទ្រមួយ ទីក្រុង Tuy Hoa នៃខេត្ត Phu Yen កំពុងត្រូវបានគេស្គាល់ថាជាគោលដៅទេសចរណ៍មួយដែលមានកន្លែងជាច្រើនសម្រាប់ការអញ្ជើញទៅទស្សនា។ មកដល់កណ្តាលទីក្រុង ភ្ញៀវទេសចរអាចទៅទស្សនាប៉ម Nhan និងកំពូលដោម Chai ផងដែរ។ ប៉ម Nhan មានទីតាំងស្ថិតនៅលើភ្នំដែលមានឈ្មោះដូចគ្នា ជាមួយនឹងស្ថាបត្យកម្មបុរាណ។ នេះគឺជាទីសក្ការៈបូជារបស់ប្រជាជនចាមបុរាណ។  ភ្នំ Nhan មានទីតាំងនៅច្រាំងខាងជើងនៃទន្លេ Da នៅជិតផ្លូវជាតិលេខ 1A   ដែលងាយស្រួលណាស់សម្រាប់ភ្ញៀវទេសចរក្នុងការធ្វើដំណើរ។ ទីកន្លែងនៅក្បែរភ្នំ Nhan គឺភ្នំ Chop Chai។ មិនដូចទៅនឹងភ្នំ Nhan នោះទេ ភ្នំ Chop Chai គឺជាទិសដៅសមស្របសម្រាប់អ្នកដំណើរដែលចង់សាកល្បងការឡើងភ្នំ។

ឆ្លងរង្វាន់កាត់តាមទីក្រុង Tuy Hoa គឺទន្លេ Da Rang ដែលត្រូវបានគេស្គាល់ថាទន្លេ Ba ក៏ជាទីកន្លែងដែលអ្នកទេសចរអាចមកទស្សនាពេលមកដល់ទីនេះ។ ទន្លេ Da ដែលមានទឹកហូរកាត់ខេត្តទាំង ៣ រួមមាន៖ ខេត្ត Phu Yen, ខេត្ត Kon Tum និងខេត្ត Gia Lai ដែលតែងតែនាំមកនូវអារម្មណ៍សប្បាយរីករាយពេញមួយឆ្នាំ។ កាលពីមុន ទីក្រុង Tuy Hoa (ខេត្ត Phu Yen) គឺជាតំបន់ដីរបស់ជនជាតិចាមបុរាណ។ ឈរនៅលើស្ពាន Da Rang ជាស្ពានដែលវែងជាងគេស្ថិតលើផ្លូវជាតិលេខ 1A នៃភាគកណ្តាលវៀតណាម អ្នកទេសចរអាចគយគន់ទេសភាពភ្នំ Nhan  និងបណ្តែតអារម្មណ៍ទៅនឹងតាមដងទន្លេខៀវស្រងាត់នៅសងខាងទន្លេ រួមទាំងជីវភាពប្រកបដោយភាពសុខសាន្តត្រានរបស់ប្រជាជននៅទីនេះផងដែរ។ លោកស្រី Bui Thanh Dung ភ្ញៀវទេសចរមកពីទីក្រុងហាណូយបានចែករំលែកថា៖ “ចាកចេញពីភាពអ៊ូអររបស់ទីក្រុងហាណូយ យើងខ្ញុំមកទស្សនាតំបន់ដី Phu Yen ហើយមានអារម្មណ៍ពិតជាស្រស់ស្រាយណាស់។  មកដល់ទីនេះខ្ញុំមានអារម្មណ៍ថាជីវភាពរស់នៅកំពុងតែដើរយឺត ហើយប្រកបដោយផាសុខភាពមែនទែន។ ឆ្នេរសមុទ្រ Phu Yen ស្រស់ស្អាតនិងទឹកសមុទ្រខៀវស្រងាត់។ ទោះបីជា វិស័យទេសចរណ៍នៅខេត្ត Phu Yen មិនទាន់មានការអភិវឌ្ឍខ្លាំងយ៉ាងណាក៏ដោយ ប៉ុន្តែភាពសាមញ្ញនិងភាពរួសរាយរាក់ទាក់កក់ក្តៅរបស់ប្រជាជននៅទីនេះ ធ្វើឱ្យអ្នកទេសចរដូចខ្ញុំចាប់អារម្មណ៍យ៉ាងខ្លាំងណាស់”

ព្រះវិហារចាស់ Mang Lang ក៏ត្រូវបានរៀបចំណាត់ថ្នាក់ដែលជាអាស័យដ្ឋានមួយនៅពេលមកដល់ទីក្រុង Tuy Hoa។ ដោយមានអាយុកាលជាង ១២០ ឆ្នាំ វិហារ Mang Lang គឺជាវិហារចំណាស់ជាងគេនៅប្រទេសវៀតណាម មិនត្រឹមតែប៉ុណ្ណោះទេ ព្រះសហគមន៍កាតូលិកនេះ ក៏មានភាពល្បីល្បាញនៅក្នុងក្រសែភ្នែកភ្ញៀវទេសចរ ដោយស្ថាបត្យកម្ម Gothic បុរាណដ៏អស្ចារ្យ។ វិហារ Mang Lang ក៏ជាកន្លែងដែលតម្កល់ទុកនូវសៀវភៅភាសាជាតិដំបូងគេរបស់វៀតណាមផងដែរ។

Phu Yen - តំបន់ដីនៃពន្លឺព្រះអាទិត្យ ខ្យល់និងសម្រស់ដ៏អស្ចារ្យ - ảnh 2Ghenh Da Dia នៅខេត្ត Phu Yen ត្រូវបានចាត់ទុកថាជាទីកន្លែងដែលស្រស់ស្អាតជាងគេលើពិភពលោក

ដើម្បីរីករាយនឹងលំហសមុទ្រដ៏ល្វឹងល្វើយ និងខ្យល់ត្រជាក់រំភើយៗ អ្នកទេសចរអាចចាកចេញពីកណ្តាលទីក្រុងទៅទស្សនាកោះ Mai Nha ដែលជាកោះតូចមួយស្ថិតនៅលើឆ្នេរសមុទ្រ។ ស្ថិតនៅចម្ងាយប្រហែល ២៧ គីឡូម៉ែត្រប៉ែកខាងជើងទីក្រុង Tuy Hoa កោះ Mai Nha នៅតែរក្សាបាននូវសម្រស់ស្រស់ស្អាតនិងជាទិសដៅដ៏អស្ចារ្យសម្រាប់អ្នកដែលចូលចិត្តដំណើរផ្សងព្រេងនារដូវក្តៅ។ ពេលវេលាដ៏ល្អសម្រាប់ការធ្វើដំណើរទៅលេងកូនកោះ Mai Nha គឺចាប់ពីខែមីនាដល់ខែសីហាជារៀងរាល់ឆ្នាំ ព្រោះពេលវេលានេះសមុទ្រស្ងប់ស្ងាត់។ ទោះបីជាមានទីតាំងស្ថិតនៅមិនឆ្ងាយពីដីគោកក៏ដោយ ប៉ុន្តែកោះនេះ គឺជាកន្លែងទាក់ទាញគួរឱ្យចាប់អារម្មណ៍មួយសម្រាប់ការរកឃើញនូវសម្រស់ដែលមិនសូវមានអ្នកស្គាល់ដល់ឡើយ។  ថ្វីត្បិតដូច្នេះក៏ដោយប៉ុន្តែលើកោះមិនសូវមានសេវាកម្មទេសចរណ៍គ្មានអគ្គិសនីគ្មានផ្ទះសំណាក់ ហើយទឹកសាបគឺកម្រមានណាស់។ លោក Duc Duong អ្នកទេសចរមកពីខេត្ត Thanh Hoa  បានចែករំលែកថា៖ “គ្រួសារខ្ញុំនិងខ្ញុំបានមកលេងទីនេះពីព្រោះយើងបានលឺថា កោះ Mai Nha គឺប្រដូចទៅនឹងកោះ Robinson អញ្ជឹង។ ពេលមកដល់ទីនេះ ខ្ញុំបានដឹងថា ជម្រើសរបស់ខ្ញុំគឺមិនខុសឡើយ។ កោះ Mai Nha គឺពិតជាមានភាពរហោស្ថានគួរឲ្យអារម្មណ៍និងមានមនុស្សតិចតួចណាស់ ហើយមានទេសភាពស្រស់ស្អាតខ្លាំងណាស់។ យើងបានរៀបចំម្ហូបនិងផ្ទះបាយសម្រាប់ដំណើរកំសាន្តនេះ។  មកដល់ទីនេះអ្នកអាចទិញគ្រឿងសមុទ្រពីអ្នកនេសាទ ហើយរីករាយនឹងការចម្អិនអាហារដោយខ្លួនឯងដែរ”

ពីទីក្រុង Tuy Hoa ដើរតាមផ្លូវជាតិលេខ 1A ទៅទិសខាងជើងចម្ងាយ ៣០ គីឡូម៉ែត្រ បន្ទាប់មកទៅកាន់ទីប្រជុំជន Chi Thanh បត់ទៅទិសខាងកើតប្រហែល ១២ គីឡូម៉ែត្រ ភ្ញៀវនឹងមកដល់ជម្រាល Da Dia

Phu Yen - តំបន់ដីនៃពន្លឺព្រះអាទិត្យ ខ្យល់និងសម្រស់ដ៏អស្ចារ្យ - ảnh 3 វិហារ Mang Lang (រូបថតៈ VNTOURIST/VOV)

ដ៏ល្បីល្បាញនិងស្រស់ស្អាតបំផុតនៅលើពិភពលោក ប៉ុន្តែទេសភាពនេះនៅតែមិនត្រូវបានមនុស្សជាច្រើនស្គាល់ឡើយ។ មើលពីចំងាយជម្រាល Da Dia គឺដូចជាសំបុកឃ្មុំដ៏ធំមួយ មានទទឹងប្រហែល ៥០ ម៉ែត្រ បណ្តោយ ២០០ ម៉ែត្រ ដែលមានដុំថ្ម តម្រង់ជួរយ៉ាងតម្រាប បែមុខទៅរកលំហរសមុទ្រ។

ទិសដៅទេសចរណ៍ដ៏ស្រស់ស្អាតមួយនៅទីក្រុង Phu Yen គឺបង្គោលស៊ើន Dai Lanh។ នេះត្រូវបានគេស្គាល់ថាជាបូលខាងកើតនៃប្រទេសជាតិ ហើយក៏ជាកន្លែងដែលអ្នកទេសចរអាចគយគន់់ កាំរស្មីដំបូងនៃពន្លឺព្រះអាទិត្យនៅពេលព្រឹកព្រលឹមនៅលើផ្ទៃមេឃនៃប្រទេសវៀតណាម។ ប្រសិនបើអ្នកចង់ឡើងដល់កំពូលនៃបង្គោលស៊ើននេះ អ្នកត្រូវឡើងជណ្តើរជាង ១០០ កាំផងដែរ។ ពេលឡើងទៅលើកំពូលនៃបង្គោលស៊ើន អ្នកអាចមានអារម្មណ៍ថា ជើងមេឃដ៏ល្វឹងល្វើយ  ហើយទេសភាពធម្មជាតិដ៏ស្រស់ស្អាតរបស់បង្គោលស៊ើន Dai Lanh ផង។ លោកស្រី Nguyen Phuong Thao នាយិការក្រុមហ៊ុនទេសចរណ៍ S Vietnam Travel  បានឲ្យដឹងថា៖ “ភ្ញៀវទេសចរអន្តរជាតិមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះជម្រាល Da Dia និងបង្គោលស៊ើន Dai Lanh។  ភ្ញៀវទេសចរជាច្រើនរូប តាមរយៈក្រុមហ៊ុនរបស់យើងខ្ញុំ ពេលមកដល់ប្រទេសវៀតណាម តែងតែចង់ទៅទស្សនាតំបន់ទេសចរណ៍នៅភាគកណ្តាល ក្នុងនោះមានជម្រាល Da Dia ផងដែរ។ តំបន់ដី Phu Yen ដ៏សុខសាន្តត្រាន ប្រជាជនរួសរាយរាក់ទាក់ និងតំបន់ទេសចរណ៍ដែលមានសក្តានុពលគឺជាកន្លែងគួរឲ្យទាក់ទាញសម្រាប់ភ្ញៀវទេសចរអន្តរជាតិពេលមកទស្សនាប្រទេសវៀតណាមម្តងៗ”

ក្រៅពីទេសភាពដ៏មនោរម្យមក អ្នកកុំរំលងមុខម្ហូបពិសេសរបស់ខេត្ត Phu Yen ឲ្យសោះ។  ភ្នែកត្រីធូណាបន្ទាប់ពីត្រូវបានកែច្នៃរួច ត្រូវបានដាក់ចូលទៅក្នុងចានតូចមួយដើម្បីរម្ងាស់ជាមួយឱសថមួយចំនួន។ នេះគឺជាមុខម្ហូបប្រចាំរបស់ Phu Yen ដែលជាមុខម្ហូបឆ្ងាញ់នៃតំបន់ដីពាសពេញទៅដោយខ្យល់និងពន្លឺព្រះអាទិត្យ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ