LAN ANH -  
(VOVWORLD) /  
Vovworld-វិថីជួរដើមឈើនិងផ្ទះនានាអ្វីៗទាំងអស់គ្របដណ្តប់ដោយអ័ព្ទក្រាស់
បរិយាកាសក្លាយទៅជាស្ងប់ស្ងាត់។បង Nguyen Kyមកពីទីក្រុងហាណូយ
អោយដឹងថា៖“ អាកាសសធាតុនៅSapaគឺបរិសុទ្ឋទាំងស្រុង។ត្រជាក់ស្រួលនៅ
រដូវក្តៅនិងត្រជាក់ក្នុងរដូវរងារហើយពេលខ្លះមានព្រិលធ្លាក់។អ្នកផងនិយាយជា
ប្រចាំថា៖Sapaគឺជិតនឹងមេឃណាស់។ពេលរាត្រីមកដល់មនុស្សម្នាហាក់ដូចជា
រស់ក្នុងអ័ព្ទក្រាស់។ “
|
ផ្ការីកស្គុសស្គាយនៅSapa(រូបថត អិនធឺណែត) |
ដើរលេងកំសាន្តក្នុងអ័ព្ទក្រាស់បណ្តាភ្ញៀវទេសចរ រឹងដៃរឹង ជើងដោយសារអាកាស
ធាតុត្រជាក់។ប៉ុន្តែពួកគាត់មានអារម្មណ៍ជក់ចិត្តពេលគ្រាប់អ័ព្ទក្រាស់ប៉ះថើញលើផ្ទៃ
មុខ។ចំពោះបណ្តាជនស្រឡាញ់ធម្មជាតិនោះរដូវរងារគឺជាពេលវេលាល្អសំរាប់ទៅ
ទស្សនាSapa។ពួកគាត់អាចដើរលេងកំសាន្តនៅជុំវិញបឹងSapaគយគន់វិហារសង់
ដោយថ្ម។ក្នុងស្រទាប់អ័ព្ទក្រាស់នេះបណ្តានារីMong-Dao ដើរផងរវៃធ្មែនិងត្បាញ
សំពត់សង្កឹមផង។Nguyen Dieu Linh ភ្ញៀវទេសចរហាណូយ១នាក់អោយដឹងថា៖
“អ័ព្ទក្រាស់នៅSapaគឺក្រាស់ពេកនៅព្រលឹមព្រឹកនិងពេលល្ងាច។ល្អអស្ចារ្យណាស់
ពេលទៅផ្សារដើរលេងកំសាន្តនិងមើលឃើញសំពត់សង្កឹមគ្រប់ពណ៌ភ្លឹមភ្លែកក្នុង
ស្រទាប់អ័ព្ទក្រាស់។ “
|
គ្រឿងអាំងពិសេសនៅSapa(រូបថត អិនធឺណែត) |
រដូវរងារSapaក្រៅពីទិដ្ឋភាពដ៍ល្អឆើតឆាយនោះភ្ញៀវទេសចរនិងអ្នកថតរូបត្រូវបាន
ទាក់ទាញក្លិនដ៍ឈ្ងុយឆ្ងាញ់នៃម្ហូបអាហារពិសេសរបស់Sapa ទៀតផង។នោះគឺជា
ពោតអាំងហូបកាហ្វេក្តៅឬគយគន់វិថី។ល។លោកស្រីNguyen Thi Thanh អ្នកលក់
គ្រឿងអាំងនៅទីនេះសំណេះសំណាលថា៖“ នាគ្រាដំបូងខ្ញុំគ្រាន់តែលក់ពោតដំឡូង
ធ្វាអាំងតែប៉ុណ្ណោះ។ក្រោយនោះ ខ្ញុំលក់បន្ថែមសាច់និងផ្សិត។ការរៀបផ្សំគឺសាមញ្ញ
ណាស់ដូចជាប្រេងឆៅអំបិលនិងស្ក។អ្វីៗទាំងអស់សុទ្ឋតែអាំងបាន។ “
រាត្រីជាពេលវេលាល្អសំរាប់ទទួលទានគ្រឿងអាំងនៅSapa។គ្មានអ្វីល្អអស្ចារ្យជាងការ
ទទួលទានគ្រឿងអាំងនៅក្បែរចង្រ្កានអុសនិងលង់ខ្លួនក្នុងបរិយាកាសដ៍សុខសាន្ត
ត្រាណនៅទីនេះទេ៕
LAN ANH
-VOVWORLD