ទីក្រុងហាណូយសម្បាយរីករាយទទួលនិទាឃៈរដូវ

(VOVworld)-នាប៉ុន្មានថ្ងៃនេះ បរិយាកាសនៅទីក្រុងហាណូយគឺអូអរសប្បាយ
រីក​រាយក្រៃលែង ដោយសារប្រជាជនរដ្ឋធានីគ្រប់គ្នាប្រញាប់ប្រញាល់ត្រៀម
រៀបចំ ជូនដំណើរឆ្នាំចាស់និងទទួលអំណរសាទរឆ្នាំវកអដ្ឋស័ក២០១៦។ នៅ
តាមវិថីទូទាំងរដ្ឋធានី កន្លែង ណាមក៏ពោរពេញទៅដោយបរិយាកាសទន្ទឹម
រងចាំនិទាឃរដូវថ្មីទាំងអារម្មណ៍ជ្រួលច្រាល់ មនុស្សម្នានាំគ្នាទៅទិញឥវែឥវ៉ាន់
សម្រប់បុណ្យចូលឆ្នាំថ្មីដែរ។

ទីក្រុងហាណូយសម្បាយរីករាយទទួលនិទាឃៈរដូវ - ảnh 1
ទីក្រុងហាណូយសម្បាយរីករាយទទួលនិទាឃៈរដូវ

        បរិយាកាសសប្បាយរីករាយគ្របដណ្តប់លើគ្រប់វិថីរបស់ទីក្រុងហាណូយ។ ទោះបីជានាប៉ុន្មានថ្ងៃកន្លងទៅ អាកាសធាតុត្រជាក់ខ្លាំងណាស់ក្តី ប៉ុន្តែបរិយា កាសដូចជាកក់ក្តៅទៅវិញដោយសារ មនុស្សម្នានាំគ្នាទៅទិញប្រដាប់ប្រដា
សម្រាប់ បុណ្យចូលឆ្នាំថ្មី។    
        មិនត្រឹមតែតាមដងមហាវិថីប៉ុណ្ណោះទេ ថែមទាំងនៅទូទាំងច្រកល្ហកឬនៅ
ទីប្រជុំ ជននានាគឺសុទ្ធតែបានតុបតែងលំអរដោយពន្លឺភ្លើងចិញ្ចែងចិញ្ចច។​ពីវិថី
Dien Bien Phu, Trang Thi, Hang Khay ដល់ជុំវិញបឹង Hoan Kiem សុទ្ធតែពោរ
ពេញទៅដោយ ភ្លើងចំរុះព័ណ៌ដ៏ស្អាតបាត។ ទិដ្ឋភាពដូច្នេះធ្វើឲ្យលោកស្រី Bui
Thi Hoa នៅវិថី Hang Hom ចាប់អារម្មណ៍យ៉ាងខ្លាំង។ លោកស្រី Bui Thi Hoa
បានឲ្យដឹងថា៖

        “ជិតចូលឆ្នាំថ្មីហើយ ខ្ញុំមានអារម្មណ៌សប្បាយណាស់។ វិថីនានាគឺមានភាព អូអរហើយមនុស្សម្នានាំគ្នាទៅទិញរបស់របរសម្រាប់ទទួលឆ្នាំថ្មី។ ឃើញផ្កាម៉ាក់​ខៃគឺឃើញឆ្នាំថ្មីមកដល់ហើយ។ ព័ណ៌ចំរុះមើលទៅគូរឲ្យសប្បាយណាស់”។

ទីក្រុងហាណូយសម្បាយរីករាយទទួលនិទាឃៈរដូវ - ảnh 2
ទីក្រុងហាណូយសម្បាយរីករាយទទួលនិទាឃៈរដូវ

        រួមជាមួយវិថីដែលបានតែងលំអរស្អាតប្រណិតនោះ ផ្សារតេតក៏ជាកន្លែង ដែលធ្វើឲ្យគេមានអារម្មណ៍ច្បាស់អំពីបុណ្យតេតប្រពៃណីវៀតណាម។ មនុស្ស គ្រប់រូបបានទៅផ្សារតេតដើម្បីលក់ទិញរបស់របរ និងជាទីកន្លែងសម្រាប់គេស្រូប យកបរិយាកាសដែលមួយឆ្នាំមានតែម្តងគត់។ នៅវិថីបុរាណមួយចំនួនដូចជា
Hang Ma, Hang Duong, Luong Van Can ឬ​ផ្សារ Dong Xuan ជាដើម គឺសប្បាយ
រីក រាយតាំងពីព្រលឹមរហូតដល់យប់ជ្រៅ។ លោកស្រី Claton មកពី Canada បាន
ចែករំលែកថា៖

        “សប្បាយរីករាយណាស់ពេលដែលបានមកដល់ទីនេះ ទស្សនារូបភាពវិថី
នានារបស់ ក្រុងហាណូយ។​ ជក់ចិត្តណាស់! ”។

        លើវិថី អ្នកលក់អ្នកទិញសុទ្ធតែសប្បាយរីករាយដូចជាពាក្យពេជ្រពោលថា

“សប្បាយដូចចូលឆ្នាំថ្មីអញ្ចឹងដែរ”។​លោក Nguyen Huy Trung អ្នកលក់ផ្កាម៉ាក់
ខៃនៅវិថី Hang Luoc បានឲ្យដឹងថា៖

        “ផ្សារនេះបានប្រជុំនាថ្ងៃទី២៦ខែទី១២តាមច័ន្ទគតិ។ មនុស្សម្នាបានទិញលក់
ផ្កានៅ វិថីនេះហើយពេលណាក៏អូអរដែរ។​លក់តាំងពីថ្ងៃទី២៥ដល់ថ្ងៃទី៣០តាម
ច័ន្ទគតិ។ ពេលណាលក់អស់ផ្កាទើបពួកខ្ញុំបានត្រឡប់ទៅផ្ទះវិញ”។

ទីក្រុងហាណូយសម្បាយរីករាយទទួលនិទាឃៈរដូវ - ảnh 3
ទីក្រុងហាណូយសម្បាយរីករាយទទួលនិទាឃៈរដូវ

        និទាឃរដូវមកគ្រប់ទិសទី។​នាប៉ុន្មានថ្ងៃនេះ នៅផ្សារតេតប្រពៃណី Hoang
Hoa Tham, Nghi Tam, Quang Ba គឺពោរពេញទៅដោយផ្សារចំរុះព័ណ៌។​លោក
ស្រី Nguyen Thi Huyen សមាជិកគណៈកម្មាធិការគ្រប់គ្រងផ្សារ Quang Ba បាន
ឲ្យដឹងថា៖

        “ផ្សារផ្កានេះបានដំណើរសកម្មភាពទាំង២៤ម៉ោង។ ពេលចូលឆ្នាំមកដល់ ផ្សាផ្កាមានផ្កាម៉ាក់ខៃ Nhat Tan ឃ្វិច bonsai ផ្កាស្បៃលឿង ផ្កាអង្គារសីលរបស់
ហូជីមិញ។លើកពីនេះនៅមានផ្កាលីលី Da Lat ទៀតផង។”

        នាប៉ុន្មានថ្ងៃជិតចូលឆ្នាំថ្មីនេះ ជីវភាពរស់នៅរបស់ប្រជាជនទីក្រុងហាណូយគឺ ប្រញាប់ប្រញាល់ដូច្នេះដែរ។ ទាំងអស់គ្នាគឺមានបំណងបំពេញការងារឲ្យបានរួចរាល់ សម្រាប់វិលត្រឡប់ទៅ ស្រុកកំណើតវិញជួបជុំជាមួយគ្រួសារ។​ហាណូយនាពេល និទាឃរដូវមកដល់គឺបង្អួតសម្រស់ដោយឡែករបស់ខ្លួន។​ដោយហេតុនេះ នៅ
ពេលនិទាឃរដូវមកដល់ម្តងៗ ក្រុងហាណូយជាកន្លែបង្អង់ដំណើរដើម្បីទស្សនា និងស្វែងយល់នូវវប្បធម៌ប្រពៃណីរបស់ភ្ញៀវជាតិនិងអន្តរជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ