យថាទស្សន៍សេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំ ២០១៧

យថាទស្សន៍សេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំ ២០១៧  - ảnh 1
យថាទស្សន៍សេដ្ឋកិច្ចរបស់វៀតណាមក្នុងឆ្នាំ ២០១៧ (VNA)


(VOVworld) – ឆ្នាំ ២០១៦ បានបិទបញ្ចប់ដោយមានព្រឹត្តិការណ៍និងស្នាដៃ
សេដ្ឋកិច្ចលេចធ្លោជាច្រើន។ នេះគឺជាឆ្នាំដំបូងរបស់រដ្ឋាភិបាលថ្មី - រដ្ឋាភិបាល
ស្ថាបនាដែលបានអនុវត្តរាល់វិធានការកែលំអរបរិយាកាសវិនិយោគអាជីវកម្ម
 ជួយឧបត្ថម្ភសហគ្រាសអភិវឌ្ឍន៍ហើយលើកទឹកចិត្តស្មារតីចាប់ផ្តើមអាជីវកម្មថ្មី
 ផ្លាស់ប្តូរថ្មី។ នេះក៏ជាបុព្វបទដើម្បីវៀតណាមជំរុញកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ
២០១៧ នេះ។

        ស្នាដៃលេចធ្លោក្នុងចំណោមស្នាដៃក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងឆ្នាំកន្លង
មក គឺការប្រមូលផ្តុំដោះស្រាយការលំបាកសំរាប់មជ្ឈដ្ឋានសហគ្រាសក្នុងផលិត
កម្ម ធ្វើអាជីវកម្មដើម្បីជំរុញកំណើនសេដ្ឋកិច្ច។ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀត
ណាម បានចេញផ្សាយសេចក្តីសម្រេចចិត្តលេខ ៣៥ ស្តីអំពីការជួយឧបត្ថម្ភនិង
អភិវឌ្ឍន៍​សហគ្រាសដល់ឆ្នាំ ២០២០ ហើយក្នុងឆ្នាំ ២០១៦ កន្លងទៅ វៀតណាម
បានមាន សហគ្រាសថ្មីចំនួន ១១០ ១០០។ ទោះបីជា កំណើនផលិតផលក្នុង
ស្រុកសរុប (GDP) ដែលរដ្ឋសភាវៀតណាមបានដាក់ចេញគឺ​ ៦,៧% មិនទទួល
បានឡើយក្តី ប៉ុន្តែ មជ្ឈដ្ឋានអ្នកជំនាញការបានចាត់ទុកថា៖ ក្នុងកាលៈទេសៈ
សេដ្ឋកិច្ចពិភព លោកនៅជួបការលំបាកជាច្រើននាបច្ចុប្បន្នរួមជាមួយការជះ
ឥទ្ធិពលអក្រក់​ដោយបំរ៉ែបំរួលអាកាសធាតុបណ្តាលឡើងក្នុងប្រទេស នោះគឺ
ការទទួលបាន កំណើនសេដ្ឋកិច្ចនៅកំរិត ៦,២១% គឺជាជោគជ័យមួយ។ លោក
 Ha Quang Tuyen ប្រធាននាយកដ្ឋានប្រព័ន្ធគណីយ្យជាតិចំណុះអគ្គនាយកដ្ឋាន
ស្ថិតិវៀតណាម បានឲ្យដឹងថា៖ 

        «នេះគឺជាលើកដំបូងដែលកំណើនសេដ្ឋកិច្ចរបស់វៀតណាមទទួលកំរិតខ្ពស់
 ប៉ុន្តែមិនផ្អែកទៅលើការធ្វើអាជីវកម្មធនធានធម្មជាតិទេ។ ការនាំចេញងទំនិញ
 ហួសកំរិតត្រូវបានស្តារឡើងវិញ។ ការគ្រប់គ្រងគោលនយោបាយរូបីយវត្ថុនិង
 អាត្រាប្តូរប្រាក់មានចំណុចវិជ្ជមាននិងស្ថិរភាព។ ដោយហេតុនេះ ការផ្ទុកបំរុង
 ប្រាក់បរទេសមានកំរិតខ្ពស់បំផុតពីមុនមក ហើយអតិផរណាត្រូវបានរាំងស្កាត់
​ប្រកបដោយប្រសិទ្ធភាព។»

        ក្នុងឆ្នាំ ២០១៧ វៀតណាមខំប្រឹងប្រែងទទួលបានកំណើន GDP នៅកំរិត
 ៦,៧% រាំងស្កាត់អតិផរណាក្រោម ៤% ហើយធានាថវិការសំរាប់មជ្ឈឹមផងនិង
តំបន់ផង។ មជ្ឈដ្ឋានអ្នកជំនាញការសេដ្ឋកិច្ចបានចាត់ទុកថា៖ នាឆ្នាំ ២០១៧
វៀតណាមនៅស្ថិតនៅឋានៈងាយស្រួលបើប្រៀបនឹងប្រទេសនានាក្នុងតំបន់។
នយោបាយនិងម៉ាក្រូសេដ្ឋកិច្ចរួមជាមួយប្រភពទុនវិនិយោគផ្ទាល់ពីបរទេសត្រូវ
បានព្យាករណ៍បន្តស្ថិរភាព។ ច្បាប់វិនិយោគសាធារណៈដែលចូលជាធរមាននឹង
ជួយសកម្មភាពរំដោះទុនប្រកបដោយប្រសិទ្ធភាពថែមទៀត។ អនុសាស្ត្រាចារ្យ
បណ្ឌិត Pham Tat Thang នៅក្រសួងឧស្សាហពាណិជ្ជកម្មវៀតណាមបានចាត់
ទុកថា៖                           

        «ឆ្នាំ ២០១៧ គឺជាសម័យកាលដែលនឹងបើកចេញឱកាសងាយស្រួលសំរាប់
សកម្មភាពសេដ្ឋកិច្ចសំរាប់វៀតណាម ជាពិសេសក្នុងពេលដែល កិច្ចព្រមព្រៀង
ពាណិជ្ជកម្មសេរីជាច្រើនចូលជាធរមាន។ ប្រសិនបើ វៀតណាមឆ្លៀតយកឲ្យបាន
 កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហភាពអឺរ៉ុប ជប៉ុននិងកូរ៉េខាងត្បូង
ប្រការនេះនឹងបើកចេញឱកាសនាំចេញល្អប្រសើរ។ ក្រៅពីនោះ មុខទំនិញនាំ
ចេញមួយស្នូលផ្សេងៗទៀតទើបនឹងកសាងឡើងឋានៈរបស់ខ្លួននៅទីផ្សារដែល
 មានការទាមទាខ្ពស់ដូចជា ជប៉ុននិងអាមេរិក។»

        អាចនិយាយបានថា៖ កំណើនសេដ្ឋកិច្ចឆ្នាំ ២០១៧​ នឹងអភិវឌ្ឍន៍តាមទិស
 វិជ្ជមា​ន អាស្រ័យដល់ការកែទម្រង់យន្តការសេដ្ឋកិច្ចនិងការកែលំអបរិយកាស
 វិនិយោគដែលបងើ្កតឡើងកំលាំងពលំសំរាប់ផ្នែកសេដ្ឋកិច្ចឯកជនក្លាយទៅជា
 កត្តាសេដ្ឋកិច្ចសំខាន់ក្នុងឆ្នាំ។ ថ្លែងមតិនៅសន្និសីទ online រវាងរដ្ឋាភិបាលជាមួយ
 បណ្ដាតំបន់ស្តីពីការអនុវត្តភារកិច្ចផែនការសេដ្ឋកិច្ចសង្គមនិងថវិការរដ្ឋឆ្នាំ
 ២០១៧ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាម លោក  Nguyen Xuan Phuc បាន
លើកច្បាស់ថា៖ គោលដៅនៃការបញ្ជាណែនាគឺការស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច
កំណើនសេដ្ឋកិច្ចខ្ពស់តភ្ជាប់នឹងការរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចឡើងវិញ លើក
កំពស់ផលិតភាពគុណភាពប្រសិទ្ធភាពនិងភាពប្រកួតប្រជែងនៃខឿនសេដ្ឋកិច្ច។
នាពេលខាងមុខ វៀតណាមបន្តជំរុញភាហ៊ុនភាវូបនីយកម្មនិងការ ផ្លាស់ប្តូរថ្មី
ការគ្រប់គ្រងសហគ្រាសរដ្ឋរួមជាមួយការលើកទឹកចិត្តនិងជួយឧបត្ថម្ភ ផ្នែក
សេដ្ឋកិច្ចឯកជននិងជំរុញយ៉ាងខ្លាំងការចាប់ផ្តើមអាជីវកម្មថ្មី៕ 

ប្រតិកម្មទៅវិញ

ផ្សេងៗ