រូបភាពសត្វមាន់ក្នុងវប្បធម៌ប្រជាប្រិយវៀតណាម

VOVWORLD_ក្នុងវប្បធម៌ប្រជាប្រិយវៀតណាមរូបភាពសត្វមាន់បានផ្សា
ភ្ជាប់ជាមួយរឿងព្រេងប្រវត្តិសាស្រ្តជាច្រើន។ជាសត្វចិញ្ចឹមមួយប្រភេទ សត្វមាន់
ផ្សាភ្ជាប់ជាមួយរឿងមាន់ហៅព្រះអាទិត្យរបស់ប្រជាកសិករហើយក្លាយទៅជា
គ្រឿងដង្វាយដែលមិនអាចខ្វះនៅក្នុងពិធីបុណ្យសែនព្រេនទទួលឆ្នាំថ្មីរបស់
ជនវៀតណាមបានឡើយ។តាមទស្សនទានរបស់ជនជាតិវៀតណាមគឺឆ្នាំរកា
នព្វស័ក២០១៧ត្រូវបានចាត់ទុកជាឆ្នាំសំរេចបានជោគជ័យថ្មីៗលើគ្រប់ប្រការ។

        តាមការសិក្សាស្រាវជ្រាវរបស់ក្រុមបុរាណវិទូថា សត្វមាន់គឺជាស្លាកស្នាម
ក្នុងអរិយធម៌និងវប្បធម៌កសិកម្មវៀតណាម។នៅលើផ្ទៃស្គរស្ពាន់បុរាណ
Dong Son មានចារិក​រូប​សត្វចាបនិងសត្វមាន់ជាច្រើនប្រភេទ។រីឯក្នុង
ទំនៀមទំលាប់គោរពបូជាព្រះម៉ែ ​អ្នក​តា​ និង Ngu Phu នោះគឺរូបភាព
សត្វមាន់តែងតែមានវត្តមាននៅតាមសាលាភូមិ ​វិហារ ​និង​វត្ត​អារាម។
មុននេះរាប់រយឆ្នាំ រូបភាពសត្វមាន់បានមានវត្តមានយ៉ាងរស់រវើក​ក្នុង​
គំនូរ​ប្រជាប្រិយនៃភូមិ Dong Ho ឬក្នុងប្រដាប់លេងប្រជាប្រិយ​ធ្វើពីដី
ឥដ្ឋរ​បស់​ជនជាតិ ​Nung។

        តាំងពីមុនមក ជនជាតិវៀតណាម​តែងតែកាប់មាន់ឈ្មោល​ដើម្បី
ធ្វើ​គ្រឿង​សំ​ណែន​​ក្នុង​រាត្រីឆ្លងឆ្នាំចាស់ចូលឆ្នាំថ្មីក្នុងគោលបំណង”ហៅ
ព្រះអាទិត្យ”។ ​អ្នកផង​ចាត់​ទុកថា​ពេលវេលាឆ្លងឆ្នាំចាស់ចូលឆ្នាំថ្មីគឺជា
ពេលដែលមេឃងងិតបំផុត​ដោយសារ​ព្រះអាទិត្យលាក់ខ្លួនជ្រៅបំផុត។
មាន់ឈ្មោលជានិមិត្តរូបវប្បធម៌ផ្សាភ្ជាប់ជាមួយជំនឿសក្ការបូជាព្រះ
អាទិត្យរបស់ប្រជាកសិករហើយជាបណ្ដើរៗវាក្លាយទៅជាទំនៀមទំលាប់
របស់ជនជាតិវៀតណាមនៅពេលនិទាឃរដូវនិងឆ្នាំថ្មីមកដល់ម្ដងៗ។នា
បច្ចប្បន្ន ទំនៀមទំលាប់នេះនៅត្រូវបានរក្សាដដែល។ ប្រជាជនតែងតែ
ជ្រើសរើសមាន់ឈ្មោលធំនិងស្អាតដើម្បីធ្វើគ្រឿងសំណែន។តាមប្រពៃណី 
មានគ្រួសារមួយចំនួនជ្រើសមាន់Dong Tao ជាពូជមាន់ខ្លាំងមួយប្រភេទ
ដែលមានមាឌធំ ជើងធំសំរាប់ធ្វើគ្រឿង​សំណែន​ក្នុងរាត្រីឆ្លងឆ្នាំចាស់ចូល
ឆ្នាំថ្មី។តាមលោកតា Nguyen Xuan Vet នៅភូមិDong Tao ស្រុកKhoai
Chau ខេត្តHung Yenភាគខាងជើងវៀតណាមបានឲ្យដឹងថា

  “ ចំពោះមាន់ Dong Taoនេះគឺតាមទស្សនទានរបស់ដូនតាតាំងពីមុន
មកថាវាមាន​សំ​លេង​រងាវហៅព្រះអាទិត្យបញ្ចាំងពន្លឺជូនមនុស្សលោក។តាំង
ពីនោះមក​ គេប្រើមាន់​ឈ្មោលដើម្បីសែនក្នុង​រាត្រីឆ្លងឆ្នាំចាស់ចូលឆ្នាំថ្មី។មាន់
 Dong Taoជាប្រភេទមាន់​មាន​តំលៃដែលមុននេះសំរាប់តែថ្វាយជូនស្ដេច
ប៉ុណ្ណោះ។ដូច្នេះហើយបើប្រើមាន់នេះសំរាប់សែនដូតាគឺវាមានអត្ថន័យដ៏
ឧត្តុងឧត្តម”។

រូបភាពសត្វមាន់ក្នុងវប្បធម៌ប្រជាប្រិយវៀតណាម - ảnh 1
មាន់មានខ្នាយ៩


        ក្នុងរឿងព្រេង Son Tinh – Thuy Tinh ដែលមានពីមុននេះជាង៤០០០ឆ្នាំ
គឺសត្វ​មាន់មានខ្នាយ៩ដែលស្ដេចHungបង្គាប់ការក្នុងចំណោមជំនូន៣ដើម្បី
លើកកូន​ស្រី​របស់ទ្រង់រៀបអាពារពិពាហ៍ពិពាហ៍។មាន់ខ្នាយ៩ស្មានថាមានតែ
ក្នុងរឿងព្រេងប៉ុណ្ណោះតែរយៈពេលប៉ុន្មានឆ្នាំកន្លងទៅនេះ​ប្រជាជនជាច្រើន
នាក់បានរកទិញ​ពូជមាន់​នេះសំរាប់ធ្វើគ្រឿងសំណែននារាត្រីឆ្លងឆ្នាំចាស់ចូល
ឆ្នាំថ្មី។ក្រុមហ៊ុនមួយនៅខេត្ត Phu Tho ភាគខាងជើងវៀតណាមដែលជាស្រុក
កំណើតនៃរឿងព្រេង Son Tinh – Thuy Tinh នោះបានរកឃើញដោយចៃដន់
នូវមាន់មួយប្រភេទក្នុងព្រៃXuan Son ហើយបាន​ពង្រីក​ពូជមាន់នេះប្រកប
ដោយជោគជ័យ។មាន់ខ្នាយ៩គឺជាផលិតផលពិសេសបំផុតក្នុងឆ្នាំរកា២០១៧
នេះ។ទោះបីជាមាន់ប្រភទនេះមានតំលៃខ្ពស់ប្រមាណ៣លានដុង(ស្មើនឹងជិត
១៥០ដុល្លារអាមេរិក)ក្នុងមួយក្បាលក្ដីតែនៅមានមនុស្សច្រើនស្វះស្វែងរកទិញ។
 តាម​លោក​Nguyen Nhu So ជាម្ចាស់កសិដ្ឋានផលិតពូជមាន់៩ខ្នាយបានឲ្យដឹង
​ក្នុងក្ដី​សប្បាយ​រីករាយថា

         “ យើងខ្ញុំចិញ្ចឹមពូជមាន់វិសេសវិសាលនេះគឺដើម្បីបំរើឲ្យពិធីបុណ្យទាន​ 
បុណ្យ​ចូលឆ្នាំឬបុណ្យខួបហើយពិសេសគឺសំរាប់កំឡោះៗដែលរៀបចំពិធីចូលស្ដី
បណ្ដឹង។បើយកមាន់៩ខ្នាយដូចក្នុងរឿងព្រេងនេះទៅដណ្ដឹងកូនគេគឺគ្រួសារ
ខាងស្រីពិតជាសប្បាយចិត្តណាស់”។

        ចំពោះជនវៀតណាម ការកាប់មាន់ធ្វើគ្រឿងសំណែននារាត្រីឆ្លងឆ្នាំចាស់
ចូលឆ្នាំថ្មីឬការទិញគំនូររូបសត្វមាន់មកព្យួរក្នុងផ្ទះនោះវាជាទំនៀមទំលាប់
វប្បធម៌ដ៏ល្អស្អាត។អ្វីៗទាំងអស់នេះស្ដែងឡើងបំណងប្រាថ្នាប្រកបដោយសេចក្ដី
សុខសំរើនរកស៊ីមានបានភ័ព្វសំណាងល្អរបស់ប្រជាជនគ្រប់រូបក្នុងឆ្នាំរកា
នព្វស័កនេះ៕

       

ប្រតិកម្មទៅវិញ

ផ្សេងៗ