វៀតណាមតៀមខ្លួនទទួលឱកាសថ្មី
Thu Hoa -  
(VOVWORLD) /  
VOVWORLD_និទាឃរដូវឆ្នាំរកានព្វស័ក២០១៧បានមកដល់ក្នុងក្ដី
សោមនស្សរីករាយអំពីគ្រប់សមិទិ្ធផលដែលប្រជាជនវៀតណាមទទួលបានក្នុ
ងឆ្នាំកន្លងទៅរួមជាមួយជំនឿជាក់និងក្ដីសង្ឃឹមអំពីឆ្នាំថ្មីមួយសំរេចជោគ
ជ័យលើគ្រប់ប្រការ។
ប្រជាជនវៀតណាមបានជំនៈពុះពារលើគ្រប់ការលំបាកសាកល្បងក្នុង
ឆ្នាំ២០១៦ហើយសំរេចបានការប្រែប្រួលវិជ្ជមានលើមាគ៌ាអភិវឌ្ឍន៍ប្រទេស
ជាតិ។នឆ្នាំ២០១៦ សេចក្ដីសំរេចចិត្តមហាសន្និបាតបក្សលើកទី១២ត្រូវបាន
អនុវត្តដោយសកម្មភាពជាក់ស្ដែង។ទាំងរដ្ឋសភា រដ្ឋាភិបាល គ្រប់ក្រសួង
និងស្ថាប័នសុទ្ធតែផ្លាស់ប្ដូរថ្មីនូ វបែបផែន ប្រតិបតិ្ត លើកកំពស់នូវប្រសិទ្ធភាព
ការងារ។បំណងប្រាថ្នាអនុវត្តរដ្ឋាភិបាលមួយ”ស្ថាបនា ស្មោះត្រង់ បំរើនិងធ្វើ
សកម្មភាព”បានរីកសាយភាយពិតប្រាកដហើយទាក់ទាញប្រព័ន្ធនយោបាយ
និងសង្គមទាំងមូលចូលរួមការអនុវត្តជាមួយជំនឿជាក់និងការប្ដេជ្ញាចិត្ត
យ៉ាងខ្ពស់។គោលនយោបាយនិងសេចក្ដីសំរេចសំខាន់ៗខាងផ្នែកសេដ្ឋកិច្ច
ត្រូវបានអនុវត្តព្រមៗគ្នាហើយជះឥទ្ធិពលវិជ្ជមានដល់គ្រឹះស្ថានអភិវឌ្ឍន៍
សេដ្ឋកិច្ចសង្គមកិច្ចរបស់ប្រទេសជាតិ។កំណើនផលិតផលសរុបក្នុងស្រុក
(GDP)នាឆ្នាំ២០១៦របស់វៀតណាមទទួលបាន៦,២៥% ហើយបរិយាកាស
អាជីវកម្មរបស់វៀតណាមបានកើន៩ឋានៈនៅក្នុងតារាងចំណាត់ថ្នាក់
របស់ធនាគារពិភពលោក។
ឆ្នាំ២០១៦បណ្ដាថ្នាក់ដឹកនាំរបស់វៀតណាមបានមានសកម្មភាពកិច្ច
ការបរទេសយ៉ាងផុលផុសហើយសំរេចបានគោគជ័យតាមរយៈទស្សនកិច្ច
នៅមហាប្រទេសមួយចំនួនដូចជារុស្ស៊ី ចិននិងចូលរួមសន្និសិទអន្តរជាតិ
សំខាន់ៗជាច្រើនមានជាអាទិ៍ សន្និសិទកំពូលអាស៊ីអឺរ៉ុប សន្និសិទកំពូល
អាស៊ាន និងសន្និសិទកំពូលG7ជាដើម។តាមរយៈនោះបង្ហាញឲ្យឃើញថា
វៀតណាមជាសមាជិកសកម្មច្នៃប្រឌិត មានការទទួលខុសត្រូវ ចូលរួម
ចំណែកទៅក្នុងសន្តិភាព ស្ថិរភាព សន្តិសុខនិងសេចក្ដីសំបូររុងរឿងនៅ
ក្នុងតំបន់និងលើពិភពលោក។
|
និទាឃរដូវឆ្នាំរកានព្វស័ក២០១៧បានមកដល់ក្នុងក្ដីសោមនស្សរីករាយអំពីគ្រប់សមិទិ្ធផលដែលប្រជាជនវៀតណាមទទួលបានក្នុងឆ្នាំកន្លងទៅរួមជាមួយជំនឿជាក់និងក្ដីសង្ឃឹមអំពីឆ្នាំថ្មីមួយសំរេចជោគជ័យលើគ្រប់ប្រការ |
ឆ្នាំ២០១៦បានគូសសំគាល់នូវការដែលប្រទេសវៀតណាមបានធ្វើដំណើរ
អស់រយៈពេល៣០ឆ្នាំលើមាគា៏ផ្លាស់ប្ដូរថ្មីដោយសំរេចបានជ័យជំនៈនិងសមិទ្ធិផល
ជាច្រើនមានអត្ថន័យប្រវតិ្តសាស្រ្ត។គិតរហូតមកដល់សព្វថ្ងៃ វៀតណាមបាន
បង្កើតទំនាក់ទំនងការទូតជាមួយប្រទេសចំនួន១៨៧ក្នុងចំណោម១៩៣ប្រទេស
ជាសមាជិកអង្គការសហប្រជាជាតិ។ក្នុងនោះវៀតណាមបានកសាងទំនាក់ទំនង
ដៃគូយុទ្ធសាស្រ្តជាមួយប្រទេសចំនួន១៥ និងទំនាក់ទំនងដៃគូលើគ្រប់វិស័យ
ជាមួយប្រទេសចំនួន១០ក្នុងនោះមានមហាអំណាចទាំងអស់ រាប់ទាំងប្រទេស
៥ជាសមាជិកអចិន្រ្តៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិទៀតផង។វៀត
ណាមបានបើកទូលាយទំនាក់ទំនងពានិជ្ជកម្មជាមួយប្រទេសចំនួន១៥៥ព្រម
ទាំងស្រូបយកការវិនិយោគទុនជាផ្ទាល់ពីសហគ្រាសនៃប្រទេសនិងតំបន់ដែន
ដីចំនួន៧០។ទន្ទឹមនោះវៀតណាមបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេរភាគី
ចំនួន៨៨និងនាំចេញទំនិញទៅទីផ្សារចំនួន២២០នៅតាមបណ្ដាប្រទេសនិង
តំបន់ដែនដី។
ស្មារតីផ្លាស់ប្ដូរថ្មី សមាហរណកម្មនាឆ្នាំ២០១៦និងក្នុងរយៈពេល៣០ឆ្នាំកន្លង
ទៅនេះនឹងបន្តផ្ដល់កំលាំងគ្រប់គ្រាន់សំរាប់សកម្មភាពក្នុងឆ្នាំ២០១៧នេះ។រដូវ
ផ្ការីកថ្មីកំពុងមកដល់ជាមួយនឹងជំនឿជាក់ថ្មីអំពីប្រទេសវៀតណាមមួយ
អភិវឌ្ឍន៍ សំបូររុងរឿង៕
Thu Hoa
-VOVWORLD