កំលាំងរស់នៃសិល្បះdon ca tai tu នៅលើកោះឆ្ងាយ។
LAM HIEU -  
(VOV) /  
|
សិល្បះdon ca tai tu(រូបថតVOV) |
Vovworld-ក្នុងរយះពេលរាប់សិបឆ្នាំកន្លងមក ផ្ទះរបស់លោក Le TruongGiang នៅ
ឃុំTho Chauស្រុកកោះ Phu Quocគឺពោរពេញទៅដោយសំនៀងនិងសំណើច។ផ្ទះ
របស់លោកបានក្លាយទៅជាទីកន្លែងជួបជុំហ្វឹកហាត់របស់បណ្តាសមាជិកក្លិបមុន
ពេលទៅសម្ដែងឬពេលជួបប្រាស្រ័យជាមួយកងទ័ពបំរើប្រជាជនលើកោះម្តងៗ។
លោក Le Truong Giangក៍ជាអ្នកបង្កើតក្លិបdon ca tai tuរបស់ឃុំTho Chauផងដែរ។
នាឆ្នាំ១៩៩៣លោកនិងគ្រួសារទាំងមូលបាន ទៅរស់នៅស្រុកកោះTho Chau។លោក
រំលឹកឡើងវិញថា៖“ នាគ្រានោះជីវភាពខាងស្មារតីរបស់ប្រជាជនមានកង្វះខាត។
ដើម្បីធ្វើឲ្យជីវភាពខាងស្មារតីមានភាពល្អប្រសើរសំរាប់ជនគ្រប់រូបខ្ញុំបានបង្កើតនេះ
ឡើងក្លិប។ខ្ញុំបាន ស្រឡាញ់សិល្បះdon ca tai tuកាលនៅតូច។ រួមជាមួយអ្នកដែល
មានចំណូលចិត្តដូចគ្នាហាត់ច្រៀងជារៀងរាល់ថ្ងៃ។ខ្ញុំមានមោទនះភាពខ្លាំងណាស់
ពេលដែល សិល្បះdon ca tai tuត្រូវបាន UNESCOបញ្ចូលក្នុងបញ្ជីរាយនាមបេតិកភណ្ឌ
អរូបីរ៍ពិភពលោក។“
បណ្តាសមាជិកក្លិបdon ca tai tuរបស់ឃុំTho Chauជាអ្នកនេសាទកសិករកម្មាភិបាល
ឃុំនិងជនចាស់ជរាជាដើម។ថ្ងៃនានាដែលសមុទ្របក់បោកខ្លាំងមិនអាចចេញទៅ
លំហសមុទ្របានជនគ្រប់រូបគ្នាជួបជុំគ្នាលេងភ្លេងនិងច្រៀង។ទំនុកពិរោះៗនៃសិល្បះ
don ca tai tuជួយឲ្យពូកគេគេបំភ្លេចកាតនឿយហត់ក្រោយបណ្តាថ្ងៃលំបាកចេញទៅ
លំហរសមុទ្រ។លោក Le Truong Giangបានសរសេរទំនុកច្រៀងបុរាណនៃសិល្បះ
don ca tai tuដែលទទួលបានការវាយតំលៃខ្ពស់ពីបណ្តាសមាជិកក្លិប។
ពាក្សសាមញ្ញពោរពេញទៅដោយមនោសញ្ចេតនាទាំងនេះក៍ជាការផ្តែផ្តាំលើកទឹកចិត្ត
គ្នាធ្វើការឲ្យបានល្អថែមទៀត។Nguyen Xuan Hien សមាជិការក្លិប១នាក់អោយដឹងថា៖
“ ពីមុនមកយើងខ្ញុំទាំងអស់លើកោះរួមគ្នាចែករំលែកសេចក្តីស្រឡាញ់សិល្បះdon ca
tai tu។ច្រៀងចំពោះ យើងខ្ញុំជាក្តីសោមនស្សរីករាយដ៍ធំ១។ “
នៅលើកោះ Phu Quoc ជាកោះធំជាងគេក្នុងស្រុកហើយសិល្បះdon ca tai tuជាសិល្បះ
ពេញនិយមរបស់ភ្ញៀវទេសចរនៅក្នុងនិងក្រៅប្រទេស។ក្លិបdon ca tai tuនៅទីនេះមាន
សមាជិកប្រមាណ៣០នាក់ដែលជួបជុំគ្នា៤លើកក្នុង១សប្តាហ៍នាពេលយប់។លោកស្រី
Ha Kim Thanh ប្រធានក្លិប ចែករំលែកថា៖“ នៅទីនេះ សិល្បះdon ca tai tuមានការរីកចំ
រើនណាស់។ជនគ្រប់រូបសុទ្ឋតែមានការជក់ចិត្តជាមួយ សិល្បះនេះ។យប់ខ្លះមានត្រឹមតែ
សមាជិក១ឬ២នាក់ច្រៀងក្រៅពីនោះភាគច្រើនជាភ្ញៀវច្រៀង។ “
ពីយូរៗមកdon ca tai tuបានក្លាយទៅជាម្ហូបខាងស្មារតីដែលមិនអាចខ្វះបានរបស់ប្រជា
ជននៅណាមបូខាងលិចក៍ដូចជាបណ្តាជនដែលធ្វើការរកស៊ីនៅតំបន់សមុទ្រភាគនីរតី
របស់មាតុប្រទេសវៀតណាម។នៅក្បែរកែវស្រាពែងតែបណ្តាអ្នកចម្រៀងមិនជំនាញ
បង្ហើរសំនៀងពីចំងាយពោរពេញទៅដោយមនោសញ្ចេតនា។ចំពោះអ្នកស្រឡាញ់don ca
tai tuដូចជាលោកGiang ឬលោកស្រីThanhនិងសមាជិកក្លិបផ្សេងទៀត សិល្បះdon ca
tai tuណាមបូខាងលិចរីករាលដាលពី១ថ្ងៃទៅ១ថ្ងៃ៕
LAM HIEU
-VOV