នាំយកសំបុកត្រចៀកកាំ Khanh Hoa ទៅកាន់ទីផ្សារធំៗលើពិភពលោក
(VOVWORLD) - វិស័យសំបុកត្រចៀកកាំរបស់ វៀតណាមត្រូវបានចាត់ទុកថា ជាវិស័យមុខរបរមួយក្នុងចំណោមវិស័យមុខរបរដែលនាំមក នូវតម្លៃសេដ្ឋកិច្ចខ្ពស់។ បច្ចុប្បន្ន នៅទូទាំងប្រទេសមានខេត្តចំនួន ៤២/៦៣ ដែលចិញ្ចឹមសំបុកត្រចៀកកាំ។ ជារៀងរាល់ឆ្នាំ គ្រួសារចិញ្ចឹមត្រចៀកកាំ បានផលិតចេញត្រចៀកកាំរាប់រយតោន ដែលមានតម្លៃជិត ៥០០លានដុល្លារអាមេរិក។ ក្រៅពីបម្រើទីផ្សារក្នុងស្រុក ផលិតផលសំបុកត្រចៀកកាំរបស់វៀតណាមក៏ត្រូវបាននាំចេញទៅកាន់ប្រទេសមួយចំនួន ហើយកំពុង ដណ្តើមយកទីផ្សារដែលមានស្តង់ដា តឹងរឹងជាច្រើនក្នុងពិភពលោកបន្តិចម្តងៗ។
ក្រុមហ៊ុនភាគហ៊ុន ភេសជ្ជៈសំបុកត្រចៀកកាំ Khanh Hoa Sanvinest បាននាំចេញផលិតផលសំបុកត្រចៀកកាំជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិន (រូបថត៖ កាសែត Nhan Dan) |
នៅខែវិច្ឆិកា ឆ្នាំ ២០២៣ ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាមបានចរចាជាមួយអគ្គនាយកដ្ឋានគយនៃប្រទេសចិនលើពិធីសារ ដើម្បីនាំចេញសំបុកត្រចៀកកាំជាផ្លូវការទៅកាន់ទីផ្សារប្រទេសចិន។ ក្រុមហ៊ុនសំបុកត្រចៀកកាំ Khanh Hoa គឺជាអង្គភាពមួយក្នុងចំណោមអង្គភាពដំបូងគេដែលទទួលបានអាជ្ញាប័ណ្ណនាំចេញជាផ្លូវការទៅកាន់ទីផ្សារនេះ។ ទន្ទឹមនឹងការនាំចេញទៅកាន់ទីផ្សារចិន ក្រុមហ៊ុនក៏ផ្តោតលើការនាំចេញទៅកាន់ប្រទេស និងទីផ្សារល្បីឈ្មោះដែលមានតម្រូវការយ៉ាងតឹងរឹង ដូចជាសហរដ្ឋអាមេរិក អូស្ត្រាលី កាណាដា...។ ខ្សែផលិតផលរបស់ក្រុមហ៊ុនត្រចៀកកាំ Khanh Hoa ត្រូវបានអ្នកប្រើប្រាស់និយមចូលចិត្តខ្លាំងសម្រាប់ផលិតផលរបស់ខ្លួន ដែលបច្ចុប្បន្នមានវត្តមាននៅក្នុងខេត្តក្រុងទាំង៦៣ ទូទាំងប្រទេស រួមទាំងប្រទេស និងតំបន់ជាច្រើនទូទាំងពិភពលោក។ គួរកត់សម្គាល់ថា សំបុកត្រចៀកកាំ Khanh Hoa ត្រូវបានចាត់ទុកថាជាផលិតផលគុណភាពខ្ពស់បំផុតក្នុងពិភពលោក ទទួលបានម៉ាកយីហោចំនួន ៣ ដងជាប់ៗគ្នា ហើយត្រូវបានអ្នកប្រើប្រាស់បោះឆ្នោតជ្រើសរើសជាផលិតផលវៀតណាមដែលមានគុណភាពខ្ពស់ក្នុងរយៈពេល ២០ ឆ្នាំជាប់ៗគ្នា និងជាកិត្តិយសនៃការសម្រេចបាននូវកំណត់ត្រាអាស៊ីជាអំណោយពិសេសរបស់ខេត្ត Khanh Hoa។
សំបុកត្រចៀកកាំ Khanh Hoa មានចំណែកទីផ្សារនៅជិត ៣០ ប្រទេស និងដែនដី; បានចុះបញ្ជីពាណិជ្ជសញ្ញាផ្តាច់មុខនៅក្នុងប្រទេសជាច្រើន។ លោកស្រី Trinh Thi Hong Van ប្រធានក្រុមប្រឹក្សាសមាជិកនៃក្រុមហ៊ុនចំកាត់រដ្ឋ សមាជិកតែមួយត្រចៀកកាំ Khanh Hoa បានឲ្យដឹងថា៖ “សម្រាប់ទីផ្សារដ៏តឹងរឹងដូចជាសហរដ្ឋអាមេរិក អូស្ត្រាលី កាណាដា ដែលជាកន្លែងមានរបាំងពាណិជ្ជកម្ម និងការត្រួតពិនិត្យយ៉ាងប្រុងប្រយ័ត្នចំពោះបច្ចេកវិទ្យាកែច្នៃ យើងអាចបំពេញតម្រូវការរបស់ពួកគេ។ ចំណែកទីផ្សារចិនវិញ នេះជាទីផ្សារមួយ ដែលមានការយល់ដឹងយ៉ាងជ្រាលជ្រៅអំពីសំបុកត្រចៀកកាំ ដូច្នេះរបាំងបច្ចេកទេសគឺខុសពីបណ្តាប្រទេសនៅអឺរ៉ុប និងអាមេរិក។ ដោយសារមានការគាំទ្រពីក្រសួង សាខា និងដំណើរការផលិតកម្មដែលធានាគុណភាព ក្រុមហ៊ុនរបស់យើងក៏បានយកឈ្នះលើឧបសគ្គបច្ចេកទេសទាំងនោះ ហើយទទួលបានជោគជ័យក្នុងការនាំចេញសំបុកត្រចៀកកាំទៅកាន់ទីផ្សារប្រទេសចិនជាផ្លូវការ”។
ជោគជ័យនេះបានបើកឱ្យក្រុមហ៊ុនសំបុកត្រចៀកកាំ Khanh Hoa មានទីផ្សារនាំចេញដ៏ធំដែលមានសក្ដានុពលខ្លាំង ដែលនាំមកនូវតម្លៃសេដ្ឋកិច្ចខ្ពស់។ បន្ទាប់ពីជោគជ័យពីមុនមក នៅឆ្នាំ ២០២៤ ផលិតផលភេសជ្ជៈសំបុកត្រចៀកកាំ Sannest របស់ក្រុមហ៊ុនត្រូវបាននាំចេញដោយជោគ ជ័យទៅកាន់ទីផ្សារថ្មីៗ ដូចជា សាធារណរដ្ឋឆេក ចក្រភពអង់គ្លេស ថៃ និងនូវែលសេឡង់។ លើសពីនេះ ទីផ្សារប្រពៃណីដូចជា ជប៉ុន អាមេរិក កាណាដា អូស្ត្រាលី តៃវ៉ាន់ (ចិន) ម៉ាឡេស៊ី ហ្វីលីពីន ហុងកុង (ចិន)... ក៏ត្រូវបានក្រុមហ៊ុនរក្សាការនាំចេញផងដែរ ខណៈពេលដែលបង្កើនការផ្សព្វផ្សាយពាណិជ្ជកម្ម និងសកម្មភាពផ្សព្វផ្សាយពាណិជ្ជកម្ម ផលិតផលទៅកាន់អ្នកប្រើប្រាស់អន្តរជាតិយ៉ាងច្រើន។
លោកស្រី Trinh Thi Hong Van ប្រធានក្រុមប្រឹក្សាសមាជិកនៃក្រុមហ៊ុនចំកាត់រដ្ឋ សមាជិកតែមួយត្រចៀកកាំ Khanh Hoa (រូបថត៖ sggp.org.vn) |
ដើម្បីដណ្ដើមទីផ្សារបរទេស ក្រុមហ៊ុនសំបុកត្រចៀកកាំ Khanh Hoa កំណត់យុទ្ធសាស្ត្រអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពរបស់ខ្លួន ដើម្បីផ្តោតលើការផលិតផលិតផលសំបុកត្រចៀកកាំដែលមានគុណភាពខ្ពស់ ដើម្បីបម្រើដល់សុខភាពសាធារណៈ។ ជាពិសេសតម្លៃស្នូលគឺគុណភាពផលិតផល។ លោកស្រី Phan Thi Giang នាយិកាករងអចិន្ត្រៃយ៍នៃក្រុមហ៊ុនភាគហ៊ុន NGK សំបុកត្រចៀកកាំ Khanh Hoa ដែលជាអង្គភាពសមាជិកនៃក្រុមហ៊ុនសំបុកត្រចៀកកាំ Khanh Hoa បានឲ្យដឹងថា៖ “ផលិតផលជាង ២០ប្រភេទ ជាទឹកត្រចៀកកាំ និងសំបុកត្រចៀកកាំសុទ្ធ ក្រោមម៉ាកយីហោ Sannest និង Sanvinet គឺជាលទ្ធផលនៃដំណើរការស្រាវជ្រាវ និងអនុវត្តវិទ្យាសាស្ត្ររបស់ក្រុមហ៊ុន។ នាពេលខាងមុខ យើងនឹងបន្តវិនិយោគយ៉ាងច្រើនក្នុងការអភិវឌ្ឍផលិតផល និងរៀបចំគម្រោងវិទ្យាសាស្ត្រថ្នាក់ខេត្ត និងថ្នាក់ជាតិជាច្រើនអំពីសំបុកត្រចៀកកាំ”។
ទន្ទឹមនឹងនោះ ដើម្បីបង្កើនគុណភាពផលិតផល អាជីវកម្មក៏បានគូសបញ្ជាក់ពីធាតុផ្សំនៃការច្នៃប្រឌិតបច្ចេកវិទ្យា គុណភាពលេចធ្លោ និងធានាអនាម័យ និងសុវត្ថិភាពចំណីអាហារ។ សហគ្រាសក៏បានវិនិយោគលើខ្សែគ្រឿងយន្តទំនើបៗជាមួយនឹងបច្ចេកវិជ្ជាថ្មីដែលនាំចូលពីសហរដ្ឋអាមេរិក អឺរ៉ុប ជប៉ុន និងបណ្តាប្រទេសដែលមានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាអភិវឌ្ឍន៍ ដើម្បីនាំទៅកាន់ទីផ្សារផលិតផលមានគុណភាពខ្ពស់។ លោកស្រី Thai Bao Tran នាយិការរងទទួលបន្ទុករោងចក្រកែច្នៃវត្ថុធាតុដើមសំបុកត្រចៀកកាំបានឲ្យដឹងថា៖ “សំបុកត្រចៀកកាំធម្មធាតិដែលបានយកមក យើងដាក់ចូលដំណើការកែច្នៃ និងចម្រាញ់ជាបឋម ដើម្បីផលិតជាផលិត ផលសំបុកត្រចៀកកាំធម្មជាតិ។ លើសពីនេះ ក្រុមហ៊ុនក៏មានខ្សែផលិតផល ពីសំបុកត្រចៀកកាំដែលយកពីគ្រួសារចិញ្ជឹមត្រចៀកកាំមានគុណភាពខ្ពស់ដោយក្រុមហ៊ុនបណ្តាក់ទុនរួមគ្នា ពាក់ព័ន្ធនិងផ្ទេរបច្ចេកវិទ្យាធ្វើសំបុកត្រចៀកកាំក្រោមម៉ាក Sanvinest”។
ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ក្រុមហ៊ុនសំបុកត្រចៀកកាំ Khanh Hoa បាននិងកំពុងផ្លាស់ប្តូរយ៉ាងសកម្មនូវឌីជីថល និងបៃតង ដើម្បីសម្របតាមតម្រូវការទីផ្សារ។ ទន្ទឹមនឹងនេះ ជំរុញការផ្លាស់ប្តូរឌីជីថលតាមរយៈការលក់នៅលើបណ្តាញពាណិជ្ជកម្មអេឡិចត្រូនិក ការផ្សព្វផ្សាយម៉ាកយីហោនៅលើបណ្តាញសង្គម ក៏ដូចជាកម្មវិធីទូរស័ព្ទជាមួយនឹងមាតិកាសម្បូរបែប និងទាក់ទាញដល់អ្នកប្រើប្រាស់។ ទន្ទឹមនឹងនោះក្រុមហ៊ុនក៏បានខិតខំបន្តការច្នៃប្រឌិត កែលម្អការរចនា ការវេចខ្ចប់ និងប្រើប្រាស់កូដ QR ដើម្បីតាមដានប្រភពដើមផលិតផលជាមួយនឹងស្តង់ដារផលិតផល ដែលមិនប៉ះពាល់ដល់បរិស្ថាន។
ក្នុងរយៈពេលជាង ៣០ ឆ្នាំនៃការបង្កើត និងអភិវឌ្ឍន៍ ក្រុមហ៊ុនសំបុកត្រចៀកកាំ Khanh Hoa បានរួមចំណែកដល់ការនាំចេញនៃវិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរបស់វៀតណាម ជាអ្នកធ្វើអាជីវកម្មសំបុកត្រចៀក កាំឈានមុខគេនៅក្នុងប្រទេស ដោយអះអាងពីកេរ្តិ៍ឈ្មោះ និងម៉ាកយីហោរបស់ក្រុមហ៊ុនដោយឥតឈប់ឈរឡើយ។ ក្រុមហ៊ុននេះគឺជាសក្ខីភាពនៃភាពជោគ ជ័យនៃអាជីវកម្មនៅក្នុងវិស័យផលិតត្រចៀកកាំរបស់វៀតណាម នៅពេល ឈានដល់ការដណ្តើមយកទីផ្សារពិភពលោក។ នាពេលខាងមុខ ក្រុមហ៊ុនបន្តកំណត់គោលដៅក្លាយជាសហគ្រាសរដ្ឋឈានមុខគេក្នុងវិស័យអាជីវកម្មផលិតផលសំបុកត្រចៀកកាំ ជំរុញការអនុវត្ត ៤.០ ក្នុងការគ្រប់គ្រង ផលិត កម្ម និងសកម្មភាពអាជីវកម្ម ព្រមទាំងខិតខំពង្រីកវិសាលភាពរបស់ខ្លួនឱ្យកាន់តែទូលំទូលាយលើទ្វីបទាំង៥ ដែលកំពុងអភិវឌ្ឍយ៉ាងខ្លាំងនៅក្នុងក្រុមទីផ្សារដែលមានប្រាក់ចំណូលខ្ពស់នៅអាស៊ី អាមេរិក និងក្រុមទីផ្សារប្រពៃណីដ៏មានសក្តានុពល៕