ខេត្តភាគពាយ័ព្យ ផ្តោតសំខាន់លើការអភិរក្សនិងលើកកម្ពស់តម្លៃវប្បធម៌
THUY-PHONG -  
(VOVWORLD) - កាលនៅរស់ លោកអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម ង្វៀន ភូ ជុង (Nguyen Phu Trong) ធ្លាប់បានមានប្រសាសន៍ថា៖ “បើវប្បធម៌នៅស្ថិតស្ថេរ ជាតិនឹងនៅគង់វង្ស ពេលវប្បធម៌រលាយ ជាតិនឹងសាបសូន្យ” ហើយ “វប្បធម៌ជាព្រលឹងរបស់ប្រជាជាតិ”។ ពាក្យបណ្តាំទាំងនេះត្រូវបានអាជ្ញាធរ និងប្រជា ជននៃបណ្តាជនជាតិភាគពាយព្យ អនុវត្តន៍ជាក់ស្តែងតាមរយៈការលើកកំពស់ តម្លៃវប្បធម៌ប្រពៃ ណី ដើម្បីបង្កើតកម្លាំងផ្ទៃក្នុងសម្រាប់ការអភិវឌ្ឍ។
នៅទីក្រុង Nghia Lo ខេត្ត Yen Bai នៅតាមភូមិនានា មានចាស់ៗជាច្រើនដែលមានការយល់ដឹងយ៉ាងស៊ីជម្រៅអំពីលក្ខណៈវប្បធម៌ពិសេសរបស់ជនជាតិ Thai ពីការសរសេរ រហូតដល់ចម្រៀងប្រជាប្រិយ របាំប្រជាប្រិយ ឧបករណ៍ភ្លេង ម្ហូបអាហារប្រពៃណី និងល្បែងប្រជាប្រិយ...។ ពួកគេបានខិតខំប្រឹងប្រែងយ៉ាងខ្លាំងដោយចំណាយពេលសម្រាប់អភិរក្ស និងបង្រៀនដល់មនុស្សជំនាន់ក្រោយ ជាមួយនឹងក្តីសង្ឃឹមថា លក្ខណៈវប្បធម៌ទាំងអស់នោះនឹងស្ថិតស្ថេរគងវង្សជារៀងរហូត។
ឆ្នាំនេះមានអាយុជាង ៩០ឆ្នាំហើយ ប៉ុន្តែជារៀងរាល់ថ្ងៃ សិប្បករឆ្នើម Lo Van Bien ជនជាតិ Thai នៅភូមិ Cang Na សង្កាត់ Trung Tam ទីរួមខេត្ត Nghia Lo ខេត្ត Yen Bai នៅតែជក់ចិត្តដិតអារម្មណ៍នឹងការបង្រៀនអក្សរ Thai បុរាណ និងរបាំ Xoe បុរាណរបស់ជនជាតិ Thai សម្រាប់កម្មាភិបាលនិងប្រជាជនក្នុងមូលដ្ឋាន។
សិប្បករ Lo Van Bien (រូបថត៖ VOV) |
លោក Lo Van Bien បានឲ្យដឹងថា ក្នុងដំណើរការដឹកនាំបដិវត្តន៍ និងដឹកនាំការងារកសាងនិងអភិវឌ្ឍន៍ប្រទេសជាតិទាំងមូល បក្សកុម្មុយនិស្តវៀតណាមតែងតែគោរព និងលើកកំពស់តួនាទីរបស់វប្បធម៌។ ក្នុងសន្និសីទវប្បធម៌ជាតិដែលប្រព្រឹត្តទៅនាខែវិច្ឆិកា ឆ្នាំ ២០២១ លោកអគ្គលេខាបក្ស ង្វៀនភូ ជុង បានសង្កត់ធ្ងន់ម្តងហើយម្តងទៀតថា៖ “វប្បធម៌គឺជាមូលដ្ឋានគ្រឹះខាងវិញ្ញាណរបស់សង្គម បើវប្បធម៌នៅស្ថិតស្ថេរ ជាតិនឹងនៅគង់វង្ស ពេលវប្បធម៌រលាយ ជាតិនឹងសាបសូន្យ។ ដោយជ្រួតជ្រាបសតិអារម្មណ៍ បូករួមនឹងការស្រឡាញ់ និងមោទនភាពចំពោះសម្រស់វប្បធម៌ជាតិរបស់ជនជាតិខ្លួន លោកបានចំណាយពេលច្រើនក្នុងការស្រាវជ្រាវ ផ្សព្វផ្សាយ និងស្ដារសម្រស់វប្បធម៌ Thai ឡើងវិញ។ លោក Lo Van Bien បានចែករំលែកថា៖ “ក្នុងនាមជាជនជាតិ Thai អ្នករាល់គ្នាត្រូវតែដឹងថា ជនជាតិរបស់ខ្លួនមានចំណុចពិសេសអ្វីខ្លះ?ជនចាស់ៗ និងអ្នកចេះ គួរតែបង្ហាត់បង្រៀនឲ្យជំនាន់ក្រោយ ដើម្បីអោយគ្រប់គ្នាបានឃើញ និងរៀនតាម”។
ចំណែកឯឯប្អូន Luong Thi Hang ភូមិ Deu 2 សង្កាត់ Nghia An ទីរួមខេត្ត Nghia Lo បានឲ្យដឹងថា៖ “សិល្បៈរបាំ Xoe ក៏ដូចជារបាំប្រជាប្រិយផ្សេងទៀត គឺមិនត្រឹមតែបង្ហាញដោយចលនាប៉ុណ្ណោះទេប៉ុន្តែបណ្តោយទាំងអារម្មណ៍និងព្រលឹងតាមរយៈចលនាទាំងនោះ ដូច្នេះក្រៅពីការអនុវត្តជាប្រចាំមក យើងក៏ត្រូវស្តាប់សិប្បករ លោកយាយ និងអ្នកម្តាយ ដើម្បីយល់ពីវប្បធម៌របស់ជនជាតិខ្លួន”។
ការបង្រៀនវប្បធម៌ដល់យុវជនជំនាន់ក្រោយនៅ Nghia Lo (រូបថត៖ VOV) |
មិនត្រឹមតែនៅទីរួមខេត្ត Nghia Lo ប៉ុណ្ណោះទេ ប៉ុន្តែនៅភូមិទេសចរណ៍សហគមន៍ក្នុងខេត្តចំនួន ៦ ភាគពាយ័ព្យដូចជា៖ Lao Cai, Lai Chau, Yen Bai, Dien Bien, Son La, Hoa Binh តែងតែប្រព្រឹត្តទៅសកម្មភាពផ្លាស់ប្តូរវប្បធម៌ជាប្រចាំ។ នេះជាសកម្មភាពតភ្ជាប់គ្នា បង្កើតបរិយាកាសសប្បាយរីករាយក្នុងពិធីជួបប្រាស្រ័យនីមួយៗ ផងនិងការងារជាក់ស្តែងផង ដើម្បីអភិរក្ស និងលើកកម្ពស់តម្លៃវប្បធម៌ជនជាតិ។ លោកស្រី Lo Thi Huong ប្រធានក្រុមសម្តែងវប្បធម៌ភូមិ Him Lam ២ សង្កាត់ Him Lam ទីក្រុង Dien Bien Phu ខេត្ត Dien Bien បានឲ្យដឹងថា៖ “សមាជិកក្រុមសម្តែងមានអារម្មណ៍រីករាយយ៉ាងក្រៃលេង។ យើងរួមគ្នារាំ និងហាត់រួមគ្នាដើម្បីបង្កើតការសម្តែងចម្រុះពណ៌ ឆ្លើយតបនឹងតម្រូវការរបស់ភ្ញៀវទេសចរមកទស្សនា ក៏ដូចជាផ្សព្វផ្សាយ និងណែនាំអំពីវប្បធម៌ពិសេសរបស់ទីក្រុង Dien Bien”។
ក្នុងដំណើរទស្សនកិច្ចនៅខេត្ត Son La នាឆ្នាំ ២០២៤ អគ្គលេខាបក្ស លោក Nguyen Phu Trong បានផ្តែផ្តាំអាជ្ញាធរមូលដ្ឋាន និងប្រជាជននៅទីនេះឲ្យផ្តោតការយកចិត្តទុកដាក់លើការអភិរក្ស និងលើកតម្កើងតម្លៃវប្បធម៌ តាមរយៈចលនា និងការងារជាក់ស្តែង។ អនុវត្តការណែនាំនេះ នៅឃុំព្រៃភ្នំ Ngoc Chien ស្រុក Muong La ជាតំបន់ដែលមានការលំបាកជាច្រើន ប៉ុន្តែអាជ្ញាធរមូលដ្ឋានបានចេញគោលនយោបាយរហូតដល់ ១០/៧៧ លើវិស័យវប្បធម៌។ ជារៀងរាល់ឆ្នាំ ឃុំបានគៀរគរសង្គមភាវូបនីយកម្មក្នុងចំណោមប្រជាជន ដោយរៃអង្គ្រាសថវិកាបានជាង ២០០លានដុង (៤០.០០០ដុល្លារអាមេរិក) រួមចំណែកថែរក្សា និងជំរុញចលនា ធានាស្ថាប័នវប្បធម៌និងលើកទឹកចិត្តដល់ប្រជាជន។ លោក Bui Tien Sy លេខាគណៈកម្មាធិការបក្សឃុំ Ngoc Chien បានឲ្យដឹងថា៖ “ចលនាវប្បធម៌ និងសិល្បៈដ៏ធំបានក្លាយទៅជា "អាហារខាងវិញ្ញាណ" ដែលជាសកម្មភាពដ៏សំខាន់ជាពិសេសក្នុងការរក្សាអត្តសញ្ញាណ និងប្រពៃណីជាតិរបស់ឃុំ Ngoc Chien។ មូលដ្ឋានវប្បធម៌កំពុងក្លាយជាផលិតផលទេសចរណ៍ដ៏វិសសវិសាល និងប្លែកសម្រាប់បម្រើភ្ញៀវទេសចរជាតិនិងអន្តរជាតិ បង្កើតជីវភាពរស់នៅប្រកបដោយនិរន្តរភាពសម្រាប់ប្រជាជនក្នុងឃុំ”។
សមាជិកក្រុមសិល្បៈសម្តែងនៅភូមិ Him Lam 2 សង្កាត់ Him Lam ទីក្រុង Dien Bien Phu ហាត់សម្តែងសិល្បៈ (រូបថត៖ VOV) |
នាបច្ចុប្បន្ន ជារៀងរាល់ឆ្នាំ ខេត្ត Son La តែងតែចំណាយដើមទុនដើម្បីឧបត្ថម្ភដល់សកម្មភាពវប្បធម៌និងសិល្បៈក្នុងមូលដ្ឋាន។ លោកស្រី Quang Thi Xuyen ប្រធាននាយកដ្ឋានវប្បធម៌និងសង្គម ក្រុមប្រឹក្សាប្រជាជនខេត្ត Son La បានឲ្យដឹងថា៖ “ក្រុមប្រឹក្សាប្រជាជនខេត្ត Son La បានចេញសេចក្តីសម្រេចចិត្តចំនួន ០៥ ទាក់ទិននឹងគោលនយោបាយគាំទ្រការអភិរក្ស និងលើកកម្ពស់តម្លៃវប្បធម៌ជាតិ។ ម៉្យាងវិញទៀត គោលនយោបាយគាំទ្រការអភិវឌ្ឍវប្បធម៌ជនជាតិត្រូវបានបញ្ចូលទៅក្នុងកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតំបន់ជនជាតិភាគតិច និងតំបន់ព្រៃភ្នំ។ គណៈកម្មាធិការអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាប្រជាជនខេត្ត ក៏បានចាត់ឲ្យគណៈកម្មាធិការនៃក្រុមប្រឹក្សាប្រជាជនខេត្ត ត្រួតពិនិត្យជាប្រចាំ និងតាមកាលកំណត់ លើការបែងចែក និងការបើកចំណាយថវិកាឧបត្ថម្ភសម្រាប់រាល់សេចក្តីសម្រេចចិត្ត ទាក់ទងនឹងវប្បធម៌”។
“បើវប្បធម៌នៅស្ថិតស្ថេរ ជាតិនឹងនៅគង់វង្ស ពេលវប្បធម៌រលាយ ជាតិនឹងសាបសូន្យ” ហើយ “វប្បធម៌ជាព្រលឹងរបស់ប្រជាជាតិ”។ យល់ដឹងយ៉ាងច្បាស់អំពីសារៈសំខាន់នៃវប្បធម៌ មូលដ្ឋាននៅតំបន់ភាគពាយ័ព្យបាននឹងកំពុងពង្រឹងការអភិរក្ស និងការលើកកម្ពស់តម្លៃវប្បធម៌ ដោយដាក់វប្បធម៌ឱ្យឈរលើមូលដ្ឋានស្មើភាពជាមួយសេដ្ឋកិច្ច នយោបាយ និងសង្គម។ ពីទីនោះ បង្កើតកម្លាំងពលំផ្ទៃក្នុង សម្រាប់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយនិរន្តរភាព៕
THUY-PHONG