ជំនួបជាមួយអ្នកបង្ហូតទង់ជាតិរំដោះកោះSong Tu Tay

ជំនួបជាមួយអ្នកបង្ហូតទង់ជាតិរំដោះកោះSong Tu Tay - ảnh 1
​​កំពង់ផែ​​កោះSong Tu Tay(រូបថត៖Internet)
(VOVWorld)-​កោះSong Tu Tay​ ជាឃុំ១ក្នុងចំណោមឃុំ ទីរួមស្រុកទាំង​៣​ របស់ ស្រុក
កោះTruong Sa។នេះក៏ជាកោះដើមដំបូងនៃប្រជុំកោះ  Truong Sa ​ដែលត្រូវ បានកង
ទ័ពជើងទឹករំដោះ​នាថ្ងៃទី​១៤​មេសា​ក្នុងយុទ្ធនាការហូជិមិញឆ្នាំ​១៩៧៥។ ក្នុងដំណើរ
ទៅកាន់ប្រជុំកោះTruong Sa ក្នុងបណ្តាថ្ងៃ ខែមេសាជាប្រវត្តិសាស្រ្តនេះ​  អ្នកយក
ព័ត៍មាននៃវិទ្យុសម្លេងវៀតណាមបានមានសំណាងជួបប្រាស្រ័យជាមួយ យុទ្ធជន
ដែលបានបង្ហូតទង់ជាតិរំដោះកោះSong Tu Tay។នោះគឺពលបាលឯក Le Xuan Phat។         ​ នាវាមានលេខសំគាល់​ HQ 996 ចាកចេញពីកំពង់ផែនាថ្ងៃមានអាកាសធាតុ
ល្អបំផុត។ អ្នកដំណើរភាគច្រើនជាយុវជន។គ្មានអ្នកណាដឹងថា៖លើជើងនាវានេះ មានមនុស្សម្នាក់ដែលធ្លាប់បានប្រយុទ្ធ ការពារអធិបតេយ្យភាពនៃកោះនេះទេ។​លោកជាអនុសេនីយឯកបំរុង  Le Xuan Phat ។នេះជាលើកដំបូងដែល លោកទៅ
ទស្សនាកោះSong Tu Tay គិតតាំងពីថ្ងៃ ដែលលោកបង្ហូតទង់ជាតិរំដោះលើកោះ
នេះមក។​លោកឲ្យដឹងថា៖ គួរជាទីភ័ព្វសំណាងណាស់ដោយត្រូវបានចេញទៅ
កោះលើកនេះ។​ខ្ញុំចង់ទស្សនាទីលានប្រយុទ្ធចាស់ ចង់ឃើញកោះបានផ្លាស់ប្តូរ
យ៉ាងម៉េច?   
     
ជំនួបជាមួយអ្នកបង្ហូតទង់ជាតិរំដោះកោះSong Tu Tay - ảnh 2
ព័ណ៏ខៀវស្រងាត់នៃដើមឈើរលើកោះ​ Song Tu Tay(រូបថត៖Internet)
ពេលចូលបំរើកងទ័ព យុវជន Le Xuan Phat  មានអាយុ ១៩ ឆ្នាំ។ដើមឆ្នាំ​១៩៧៥
 យុទ្ធជន​ Le Xuan Phat  ទទួលបទបញ្ជាចេញទៅសមរភូមិមុខ។ ពេលទៅ ដល់កំពង់
ផែយោធា​ Da Nang​ ទើបបានដឹងថា៖ចេញទៅរំដោះ​ Truong Sa ។ក្រៅពី ភារកិច្ច
ប្រយុទ្ធ យុទ្ធជន Le Xuan Phat  នៅមានភារកិច្ចដ៏ធ្ងន់ធ្ងរ១ផ្សេងទៀត​ នោះគឺត្រូវបង្ហូត
ឲ្យបានទង់ជាតិរបស់កងទ័ពរំដោះលើកោះSong Tu Tay ។លោករៀបរាប់ថាទង់ជាតិ
ត្រូវបានថ្នាក់លើប្រគល់ឲ្យពីដីគោគ​រួមជាមួយវិទ្យុ ឧគ្ឃោសនសព្ទ។ ភារកិច្ចរបស់ខ្ញុំ
គឺ ព្យួរទង់រំដោះដើម្បីផ្តល់សញ្ញាថា៖​កោះបានរំដោះហើយ។ពេលនោះ ខ្ញុំប្រើឧគ្ឃោ
សនសព្ទ ចលនាពួកខ្មាំងសត្រូវចេញសារភាព។​ពេលដែលឡើងកោះ ការប្រយុទ្ធ
គ្នាប្រព្រិត្តទៅក្នុងរយះពេលប្រមាណ ពី​ ១៥ ដល់ ២០នាទី។​ពេលនោះ ខ្ញុំឈានដល់
ជិតដងទង់​នឹងបង្ហូតទង់រំដោះ។
     
ជំនួបជាមួយអ្នកបង្ហូតទង់ជាតិរំដោះកោះSong Tu Tay - ảnh 3
​​ថ្នាក់រៀន​នៅលើកោះSong Tu Tay (Internet)
  ក្រោយពីបានបំពេញភារកិច្ចនៅកោះTruong Sa ពលបាលឯក   Le Xuan Phat បន្តចេញដំណើរទៅប្រយុទ្ធនៅទីលានប្រយុទ្ធកម្ពុជា។ដល់ឆ្នាំ ១៩៨៨ ​លោកចេញ
ទ័ពក្នុងឋានត្តរស័កិ្តអនុសេនីយ៏ឯកបំរុង ។ វិលត្រឡប់មកកោះក្រោយ រយះពេល
៣៧​ឆ្នាំ អនុសេនីយ៏ឯកបំរុងLe Xuan Phat មិនទប់បានក្តីរំជួលចិត្តទេ។ លោកមាន
ចំណាប់អារម្មណ៏ដូច្នេះទៅទស្សនាកោះលើកនេះខ្ញុំសង្កេតឃើញថា៖កោះផ្លាស់ប្តូរ
ថ្មីយ៉ាងច្រើន​ ។វាប្រៀបដូចជាទីក្រុងបណ្តែតទឹក-ទីក្រុងអេកូទេសចរណ៏​ ដ៏ល្អ
វិសេស១​។ខ្ញុំមិនអាចជឿបានឡើយ។
       
ជំនួបជាមួយអ្នកបង្ហូតទង់ជាតិរំដោះកោះSong Tu Tay - ảnh 4
វតអារាមលើកោះ​(​រតូបថត៖ Internet)
ក្នុងរយះបណ្តាថ្ងៃខែមេសានេះផ្ទៃមេឃកោះSong Tu Tay ហាក់ដូចជាបៃតង់
ជាង​ដោយសារព័ណ៏ខៀវស្រងាត់របស់ទឹកសមុទ្រ របស់ដើមឈើត្រឈឹងត្រឈៃ​​ ​ នឹងក៏ដោយសារព័ណ៏អាវខៀវរបស់បណ្តាយុទ្ធជនដែលកំពុងយាមការពារកោះ
នេះ ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ