ទីស្នាក់អាស្រ័យជួយទំនុកបំរុងសម្រាប់កុមារអភ័ព្វ

(VOVWORLD) -  ក្នុងរយៈពេល ១០ ឆ្នាំកន្លងមកនេះ មជ្ឈមណ្ឌលសប្បុរសធម៌នៃសមាគមសប្បុរសធម៌និងការពារកុមារទីក្រុង Da Nang  បានក្លាយជាទីស្នាក់អាស្រ័យជួយទំនុកបំរុងសម្រាប់ប្អូនៗកុមារដែលមានស្ថានភាពលំបាកនិងកុមារកំព្រាទាំងឪពុកនិងម្តាយ។ កន្លែងនេះបានផ្តល់ឱ្យប្អូនៗនូវផ្ទះមេត្តាធម៌និងតភ្ជាប់ក្តីក្តីសុបិន្តរបស់ប្អូនៗឲ្យក្លាយទៅជាការពិត។

ទីស្នាក់អាស្រ័យជួយទំនុកបំរុងសម្រាប់កុមារអភ័ព្វ - ảnh 1ជារៀងរាល់ឆ្នាំសមាគមសប្បុរសធម៌និងការពារកុមារ Da Nang តែងតែរៀបចំទិវាកុមារសម្រាប់ប្អូនៗអភ័ព្វផងដែរ

ប្អូន Tran Thanh Nghia នៅស្រុក Nong Son ខេត្ត Quang Nam គឺជាក្មេងម្នាក់ក្នុងចំណោមកុមាររាប់សិបនាក់ ដែលរស់នៅក្នុងមជ្ឈមណ្ឌលសប្បុរសធម៌ក្រុង Da Nang។ ប្អូន Nghia ត្រូវបាត់បង់អ្នកម្ដាយតាំងពីនៅតូចក្រូចឆ្មា ហើយឥឡូវនេះបងប្រុសរបស់ប្អូនថែមទាំងរងជំងឺមហា រីកឈាមទៀត។ សេដ្ឋកិច្ចគ្រួសារខ្វះមុខខ្វះក្រោយ  មានតែឪពុកតែម្នាក់គត់ អាចទ្រទ្រង់ចិញ្ចឹមតែបងប្រុសរបស់ខ្លួនប៉ុណ្ណោះ ដោយគ្មានលទ្ធភាពដើម្បីចិញ្ចឹម  Nghia ទៀតទេ។

ពេលមកដល់មជ្ឈមណ្ឌលសប្បុរសធម៌ទីក្រុង Da Nang ប្អូន Nghia បានយំយ៉ាងខ្លាំង ព្រោះប្អូននឹកគ្រួសារ។ ប៉ុន្តែ ពីមួយថ្ងៃទៅមួយថ្ងៃអារម្មណ៍របស់ Nghia ហាក់ដូចជារសាត់បាត់ទៅជាបណ្តើរៗ នៅពេលដែល Nghia ទទួលបានការចិញ្ចឹមបីបាច់យ៉ាងយកចិត្តទុកដាក់ពីមជ្ឈមណ្ឌលសប្បុរធម៌ទីក្រុង Da Nang។  Nghia មានអារម្មណ៍កាន់តែជិតស្និទ្ធនិងស្រឡាញ់ “ដំបូល” ផ្ទះទីពីររបស់ខ្លួន។ Nghia បានសំណេះសំណាលថា៖ “កូនបាន មករស់នៅមជ្ឈមណ្ឌលនេះមួយឆ្នាំហើយ។ កូនរីករាយណាស់ដែលបានរៀននិងលេងជាមួយមិត្តភក្តិរបស់ខ្លួន។ អ្នកមើលថែនិងពូមីងនៅទីនេះគឺតែងតែយកចិត្តទុកដាក់លើប្អូនៗខ្លាំងណាស់”។

មិនដូចទៅនឹងប្អូន Nghia ទេ កុមារភាពរបស់ Nguyen T. ក្មេងស្រីអាយុ ១៥ ឆ្នាំនៅទីក្រុង Da Nang គឺមិនទទួលបានភាពកក់ក្តៅពីឪពុកនិងម្តាយឡើយ។ ពេលទទួលបានដំណឹងពីប្រជាជនក្នុងតំបន់ ថ្នាក់ដឹកនាំសមាគមសប្បុរសជននិងការពារកុមារ ទីក្រុង Da Nang បានចុះពិនិត្យស្ថានភាពជាក់ស្តែងនិងទៅទទួលយកកុមារីរូបនេះមកចិញ្ចឹមបីបាច់។ ក្រោយរយៈពេល១ ឆ្នាំ ដែលបាននៅឯមជ្ឈមណ្ឌល កុមារី T មាន បងប្អូនប្រុសស្រី និងមិត្តភ័ក្ត្រជាច្រើនទៀត ដែលតែងតែនៅក្បែរដើម្បីជំរុញឱ្យកុមារីមានកម្លាំងចិត្ត ដើម្បីប្រែក្តីសុបិន្តរបស់ខ្លួនឲ្យក្លាយជាការពិត៖ “នៅមជ្ឈមណ្ឌលនេះ ប្អូនបានទៅសាលារៀន បានបរិភោគគ្រប់គ្រាន់ ហើយប្អូនទទួលបានការយកចិត្តនិងភាពកក់ក្តៅពីអ្នកថែទាំ។  សុបិន្តរបស់ប្អូនគឺក្លាយទៅជាគំរូឲ្យគេថតរូប។ នៅពេលអនាគត ពេលរកបានប្រាក់ច្រើន ប្អូននឹងវិលត្រឡប់មកសង់គុណអ្នកដែលធ្លាប់ជួយប្អូន”។

ទីស្នាក់អាស្រ័យជួយទំនុកបំរុងសម្រាប់កុមារអភ័ព្វ - ảnh 2 ប្អូនៗមានដំបូលផ្ទះថ្មីពោរពេញទៅដោយភាពកក់ក្តៅ

បច្ចុប្បន្ននេះ មជ្ឈមណ្ឌលសប្បុរសធម៌កំពុងមើលថែកុមារនិងនិស្សិតប្រមាណ ៨០ នាក់ ដែលស្ថិតក្នុងស្ថាន ភាពលំបាក។ ពួកគេ ភាគច្រើនរស់នៅទីក្រុង Da Nang និងជំវិញខេត្ត Quang Nam។ ក្រៅពីនេះក៏មានក្មេងៗ មកពីបណ្តាខេត្តផ្សេងទៀត ដូចជា Quang Tri, Thua Thien Hue និង Dak Lak ផងដែរ។ នៅពេលចូលមជ្ឈ មណ្ឌលសប្បុរសធម៌នេះ ប្អូនកុមារចូលរៀននៅសាលារដ្ឋក្នុងទីក្រុង។ ក្រៅពីម៉ោងសិក្សាប្អូន ៗ ក៏ទទួលបានការបង្រៀននៅមជ្ឈណ្ឌល ផ្ទាល់ផងដែរ។

ជារៀងរាល់ឆ្នាំមជ្ឈមណ្ឌលទទួលយកកុមារប្រហែល ២៥ នាក់ ដែលមានស្ថានភាពលំបាកមកចិញ្ចឹមបីបាច់។ មកដល់ទីនេះ ប្អូនៗមានចរិកខុសៗគ្នា ប៉ុន្តែទទួលបានការណែនាំបង្រៀនរបស់ពូមីងនៅមជ្ឈមណ្ឌល ប្អូនៗបានធំដឹងក្តីជាច្រើន។ លោក Dang Huu Bao នាយកមជ្ឈមណ្ឌលសប្បុរសធម៌ នៃសមាគមសប្បុរសធម៌និងការពារសិទ្ធកិមារទីក្រុង Da Nang បានឲ្យដឹងថា៖ “ប្អូនៗកុមារនៅទីនេះភាគច្រើនជាក្មេងកំព្រាឪពុក ក្មេងកំព្រាម្តាយ សូម្បីតែក្មេងកំព្រាទាំងឪពុកនិងម្តាយរឺក៏ត្រូវគេបោះបង់ចោល ហើយជាកុមារដែលជួបការលំបាកដែលគ្មានប្រភពជំនួយក៏មានដែរ។ មានប្អូនខ្លះនៅទីនេះបាន ១០ ឆ្នាំហើយ។ បំណងប្រាថ្នារបស់កណៈនាយកមជ្ឈមណ្ឌលក៏ដូចជាបុគ្គលិកនៅទីនេះ គឺចង់អោយប្អូនៗកុមារមានសេចក្តីសុខនិងសប្បាយរីករាយ”។

ទីស្នាក់អាស្រ័យជួយទំនុកបំរុងសម្រាប់កុមារអភ័ព្វ - ảnh 3កុមារនិងនិស្សិតជិត ៨០ នាក់ដែលស្ថិតក្នុងស្ថានភាពលំបាកជាពិសេសកំពុងទទួលបានការចិញ្ចឹមបីបាច់ថែរក្សានៅមជ្ឈ មណ្ឌលសប្បុរសធម៌ទីក្រុង Da Nang

លោកស្រី Le Thi Tam ប្រធានសមាគមសប្បុរសធម៌ និងការពារកុមារទីក្រុង Da Nang បានឲ្យដឹង ថា ក្នុងរយៈពេល ១០ ឆ្នាំកន្លងមក នេះ កុមាររាប់រយនាក់ដែលស្ថិតក្នុងស្ថានភាពលំបាកខ្លាំង ត្រូវបានមជ្ឈមណ្ឌលសប្បុរសធម៌ ចិញ្ចឹមបីបាច់ យ៉ាងយកចិត្តទុកដាក់។ កុមារជាច្រើនមានការងារធ្វើមានស្ថេរភាព សម្របខ្លួនជាមួយសហ គមន៍និងក្លាយជាមនុស្សដែលមានប្រយោជន៍សម្រាប់សង្គមដែរ។ លោកស្រី Le Thi Tam បានឲ្យដឹងថែមទៀតថា៖ “នាពេលខាងមុខ ប្រសិន បើមានកុមារណា ដែលមានស្ថាន ភាពលំបាក គឺសមាគមនៅ តែត្រៀមទទួលដែរ។ មកជាមួយមជ្ឈមណ្ឌលជាការស្ម័គ្រចិត្ត ពោលគឺប្អូននោះត្រូវដាក់ពាក្យសុំដែលបញ្ជាក់ដោយមូលដ្ឋានដែលខ្លួនរស់នៅ ជាពិសេស កុមារនោះត្រូវតែស្ម័គ្រចិត្ត ទើបសមាគមនឹងទទួលយក។ មជ្ឈ មណ្ឌលនឹងចិញ្ចឹមបីបាច់ពួកគេរហូតដល់ពួកគេបញ្ចប់សាកលវិទ្យាល័យ រួមទាំងពិគ្រោះយោបល់ការងារទៀតផងដែរ”។

ពីឆ្នាំ ២០១២ រហូតដល់បច្ចុប្បន្ន មជ្ឈមណ្ឌលសប្បុរសធម៌និងការការពារសិទ្ធិកុមារនៅទីក្រុង Da Nang ត្រូវបានទទួលការឧបត្ថម្ភថវិការយៈពេលវែងពីអង្គការ “ត្រឡប់ទៅកុមារភាព” (សហរដ្ឋអាមេរិក) ជារៀងរាល់ឆ្នាំជាមួយទឹកប្រាក់ចំនួន ៤ ពាន់លានដុង (ជាង ១៧០.០០០ ដុល្លារអាមេរិក) សម្រាប់គម្រោង “ចិញ្ចឹមកុមារកំព្រានិងកុមារក្រីក្រមានស្ថានភាពលំបាកខ្លាំងនៅទីក្រុង Da Nang”។ គម្រោងនេះមានគោល បំណងទទួលនិងចិញ្ចឹមបីបាច់ជាប្រចាំដើម្បីជួយប្អូនកុមារពី  ៤០ នាក់ចាប់ពីអាយុ ៤ ទៅ ១៨ ឆ្នាំ លើគ្រប់រូបភាព ដូចជា ចិញ្ចឹមបីបាច់ សុខភាព ការអប់រំ ក្រមសីលធម៌ សម្រាប់កុមារផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ