និទាឃរដូវនៅកោះ Tran

(VOVworld) – កោះ Tran ស្ថិតនៅប៉ែកឦសាននៃប្រជុំកោះ Co To ចំណុះឃុំកោះ
Tran​ ស្រុក Co To ខេត្ត Quang Ninh ភាគខាងជើងវៀតណាម។ ដោយមានផ្ទៃដី
៥,៥ គីឡូម៉េក្រឡា បើទោះបីជាជីវភាពរស់នៅនៅជួបការលំបាកជា ច្រើនក្តី ប៉ុន្តែ
 កម្មាភិបាលយុទ្ធជននិងប្រជាជននៅកោះ Tran ជានិច្ចកាលខំប្រឹង ប្រែងកសាង
កោះកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។

        ពីកំពង់ផែរ Cai Rong – Van Don ជិះនាវាក្នុងរយៈពេល​២ ម៉ោងនឹងទៅដល់
កោះ Tran។ ក្រោមពន្លឺព្រះអាទិត្យនាព្រឹកព្រលឹមនាដើមនិទាឃរដូវ កោះ Tran ត្រូវ
បានគ្របដណ្តប់ពណ៌របៃតងស្រស់របស់ដើមឈើដែលស្ថិតនៅមហាសាគរខៀវ
ស្រងាត់។ ជួរផ្ទះថ្មីដែលទើបនឹងត្រូវបានសាងសងបង្ហាញនូវជីវភាព រស់នៅប្រកប
ដោយសុភមង្គលនៅកោះ។ ផ្ទះទាំង ១៧ ខ្នងនេះដែលមានតំលៃ ១៥ ពាន់លាន
ដុងគឺជាអំណោយរបស់កម្មាភិបាលបុគ្គលិកសម្ព័ន្ធក្រុមហ៊ុន Dong Bac សំរាប់អ្នក
នេសាទនៅទីនេះ។

និទាឃរដូវនៅកោះ Tran - ảnh 1
នាវានេសាទរបស់ប្រជាពលរដ្ឋនៅកោះ Tran

        រវល់ក្រោយរយៈពេលមួយរាត្រីនេសាទត្រីលើសមុទ្រនាដើមនិទាឃរដូវ
លោកស្រី Tran Thi Lan ប្រជាពលរដ្ឋមួយរូបនៅកោះ Tran បានឲ្យដឹងថា៖ គ្រួសារ
 ភាគច្រើននៅកោះសុទ្ធតែជាគ្រួសារវ័យក្មេងដែលមកពីតំបន់នានាក្នុងខេត្ត។
ចំពោះប្រជាជននៅទីនេះ ផ្សាភ្ជាប់ជាមួយកោះ Tran មិនត្រឹមតែជាបំណងប្រាថ្នា
ធ្វើមាន នៅតំបន់ថ្មីពោពេញទៅដោយសក្តានុភាព ប៉ុណ្ណោះទេ ថែមទាំងជាការ
ទទួលខុសត្រូវ ចំពោះអធិបតេយ្យភាពកោះសមុទ្ររបស់ប្រទេសជាតិ ទៀតផង។
លោកស្រី Tran Thi Lan បានឲ្យដឹងថា៖

        «មានផ្ទះស្នាក់នៅស្ថិរភាពហើយ ប្រជាជននៅទីនេះកំណត់ថាត្រូវខំប្រឹងប្រែង
ធ្វើ យ៉ាងម៉េចធ្វើមាននៅកោះនេះ។ ប្រជាជនភាគច្រើនគឺអ្នកនេសាទ ដោយហេតុ
នេះ យើងខ្ញុំកំពុងទិញនាវាថ្មីដើម្បីកសាងអនាគតសំរាប់កូនចៅរបស់ខ្លួន។យើងខ្ញុំ
 ជឿកជាក់លើខ្លួនដោយសារយើងខ្ញុំនឹងប្រកបរបរនេសាទបានល្អ។ យើងខ្ញុំអះ
អាងនឹងធ្វើមានសំរាប់ កោះនិងការពារអធិបតេយ្យភាពកោះសមុទ្រវៀតណាម។»

        រួមជាមួយគ្នានោះ ខេត្ត Quang Ninh ក៏បានអនុវត្តព្រមៗគ្នាលើការកសាងហេដ្ឋា
រចនា សម្ព័ន្ធ កំណត់ទិដៅបណ្ដាវិជ្ជាជីវៈផលិតកម្ម ចេញផ្សាយគោលនយោបាយ
ឲ្យ សមស្របនឹងស្ថានភាពជួយឧបត្ថម្ភស្ថិរភាពលើកកំពស់ជីវភាពរស់នៅរបស់
ប្រជាជន។ តាមនោះ អ្នកនេសាទនៅកោះអាចខ្ចីទុនជួសជុលនាវា ទិញឧបករណ៍
បំរើនេសាទ សេវ៉ាកម្មភស្តុភាភារមុខរបបរនេសាទត្រូវបានជួយ ឧបត្ថម្ភ ១០០%
ការប្រាក់កម្ចី ក្នុងរយៈពេល ៥ ឆ្នាំ។

និទាឃរដូវនៅកោះ Tran - ảnh 2
ថ្នាក់រៀនសំរាប់កុមារមតេយ្យនៅកោះ​ Tran

កោះ  Tran នាសព្វថ្ងៃមិនត្រឹមតែលឺសំលេងស្រែកហៅគ្នាទៅនេសាទនៅសមុទ្រ
ប៉ុណ្ណោះទេ ថែមទាំង សំណើចសប្បាយរីករាយរបស់សិស្សទៅសាលារៀន ជារៀង
រាល់ព្រឹកព្រលឹម ទៀតផង។ នាបច្ចុប្បន្ន មានថ្នាក់រៀនចំនួន ២ សំរាប់ កុមារ
មតេយ្យចំនួន  ១០ នាក់និងកុមារបថមសិក្សាចំនួន ៥ នាក់។ អ្នកគ្រូ Hoang Thi
Huyen បានចែករំលែកថា៖

«ខ្ញុំមានមោទនភាពណាស់ក្នុងពេលធ្វើការនៅកោះ Tran។ ខ្ញុំមានគោលបំណង​រួម
ចំណែកកសាងឃុំកោះនេះស្អាតរិយ្យធម៌ថែមទៀត។ ស្តីពីថ្នាក់រៀន នៅមានការ
លំបាកនាគ្រាដំបូង ប៉ុន្តែ នាប្ចចុប្បន្ន យើងខ្ញុំនៅឆ្លើយតបនឹងការបង្រៀននិងរៀន
សូត្ររបស់គ្រូបង្រៀននិងសិស្ស។»

និទាឃរដូវនៅកោះ Tran - ảnh 3
សំណើចសប្បាយរីករាយរបស់កុមារនៅកោះ Tran នាពេលនិទាឃរដូវមកដល់

        លក្ខណៈនៅកោះ Tran នៅជួបការលំបាកជាច្រើនដោយសារអាកាសធាតុ
អាក្រក់និងខ្វះទឹកសាប។ ប៉ុន្តែដោយមានការយកចិត្តទុកដាក់របស់កម្មាភិបាល
លើដីគោកនិងយុទ្ធជននៅកោះ កោះ Tran បានមានអាងស្តុកទឹកសាបចំនួន៣។
 លោក Nguyen Duc Thanh ប្រធានគណៈកម្មាធិការប្រជាជនស្រុក  Co To បាន
ឲ្យដឹងថា៖​

        «នាពេលខាងមុខ យើងខ្ញុំនឹងប្រមូលផ្តុំរាល់ប្រភពកំលាំងសង្គមដើម្បីបង្កើត
 ឡើងហេដ្ឋារចនាសម្ព័ន្ធបច្ចេកទេសលើកោះ Tran។ ខំប្រឹងប្រែងអភិវឌ្ឍន៍កោះ
 Tran ទាក់ទាញនាវារបស់ខេត្តនានាក្នុងទូទាំងប្រទេស រួមចំណែកជំរុញការ
អភិវឌ្ឍន៍សេដ្ឋកិច្ចនិងកិច្ចការពារមាតុប្រទេស។»

        និទាឃរដូវមួយទៀតបានមកដល់កោះ Tran។ នេះគឺជានិទាឃរដូវពោពេញ
 ទៅដោយសំណើចមោទនភាពនិងបំណងប្រាថ្នារបស់ប្រជាជននៅកោះ Tran៕

ប្រតិកម្មទៅវិញ

ផ្សេងៗ