បីជំនាន់និងសេចក្តីស្នេហាចំពោះសិល្បៈប្រពីណី

បីជំនាន់និងសេចក្តីស្នេហាចំពោះសិល្បៈប្រពីណី - ảnh 1
ទំនុកចម្រៀង Tru សម្ដែងដោយសិល្បការិនី Trinh Thu Huong បានធ្វើឲ្យអ្នករស់នៅឆ្ងាយពីស្រុក កំណើតមានការរំភើបចិត្តជាខ្លាំង (VOV)


Vovworld- ទោះបីជារស់នៅឆ្ងាយពីស្រុកកំណើតក្តី ប៉ុន្តែរាល់ទំនុកចម្រៀង Tru
សម្ដែងដោយសិល្បការិនី Trinh Thu Huong បានធ្វើឲ្យអ្នករស់នៅឆ្ងាយពីស្រុកកំណើត
មានការរំភើបចិត្តជាខ្លាំង។ បំណងប្រាថ្នាពាំនាំវប្បធម៍សិល្បៈប្រជាប្រិយរបស់
ប្រជាជាតិបំរើជនរួមជាតិដែលរស់នៅឆ្ងាយពីមាតុប្រទេសនិងមិត្តភក្តិអន្តរជាតិ
សិល្បការិនី Trinh Thu Huong បានច្រៀងចេញពីបេះដូងជាសិល្បការិនីម្នាក់។

        “ខ្ញុំបានច្រៀងអស់ពីចិត្តពីថ្លើម។ ខ្ញុំមានបំណងប្រាថ្នាចង់នាំ​ចម្រៀង tru មកដល់
មិត្តភក្តិឆែក។ ខណៈពេលដែលខ្ញ។ច្រៀង គេ​យកចិត្តទុកដាក់ជាពិសេសដល់ស្លៀក
ពាក់សម្លៀកបំពាក់របស់ខ្លួនឧបករភ្លេង។ ខ្ញុំមោទនភាពជាឯកអគ្គរដ្ឋទូតនៃសិល្បៈ
របស់ប្រទេសវៀតណាម។”

        រាប់សិបឆ្នាំរស់នៅឆ្ងាយពីមាតុប្រទេស សិល្បការិនី Trinh Thu Huong និង​ប្តីជា
សិល្បករ​ Nguyen Thanh Son ជានិច្ចកាលរំពឹងគិតថាជីវិតរបស់គេផ្សាភ្ជាប់នឹង​ចម្រៀង
Tru និងឧបករភ្លេងជាតិវៀតណាម។

        “នាគ្រាដំបូងមកកាន់ទីនេះ យើងខ្ញុំត្រឹមតែជាអ្នកទៅធ្វើអាជីវកម្មប៉ុណ្ណោះទេ។
ប៉ុន្តែក្នុងពិធីបុណ្យនានាមនុស្សគ្រប់រូបបានស្គាល់ដល់និងចូលចិត្តសំនៀងរបស់ប្តី
ប្រពន្ធខ្ញុំ។ ពីនោះមកខ្ញុំគិតថា ក្រោយពីពេលធ្វើការងារគ្រប់គ្នាចង់មានពេលសំរាក
និងនឹក​រលឹក​អំពីស្រុកកំណើត នឹករលឹកអំពីចម្រៀងនោះ ហេតុនេះហើយយើងខ្ញុំទើប
ផ្លាស់មិន​ធ្វើអាជីវកម្មទៀត គឺធ្វើតែការងារនេះប៉ុណ្ណោះ។”

        សិល្បៈការិនី Kim Dung មានសំនៀងកំណាព្យដ៏ល្បីឈ្មោះលើ​រលកធាតុអាកាស
នៃវិទ្យុសម្លេងវៀតណាម បន្ទាប់ពីចូលនិវត្តបានទៅប្រទេស​ឆែកជាមួយកូនចៅ។ លោក
ស្រីរួមជាមួយគ្រួសារបានបំរើសិល្បៈសំរាប់​សហគមន៍ជនវៀតណាមនៅឯបរទេសក៏
ដូចជាមិត្តភក្តិលើពិភពលោកស្នេហាសិល្បៈប្រជាជាតិវៀតណាមដោយសេចក្តី
ស្រឡាញ់និយមចូលចិត្ត។ ដូចជា​ការ​ជួបប្រជុំមួយ សំនៀងរបស់សិល្បការិនី Thu Huong
ស្នូរចាបី Day របស់​សិល្បករ Thanh Son សំនៀងសូត្រកមណាព្យរបស់សិល្បការិនី Kim
Dung នៅឯបរទេសដូចជាសម្លេងដួងចិត្តនៃស្រុកកំណើត។

“មានវត្តមាននៅល្ខោននៅឯបរទេសសំរាប់បងប្អូនសហគមន៍ជនវៀត​ណាមខណៈខ្ញុំ
សូត្រកំណាព្យខ្ញុំបានឃើញថា បាននាំមកខឿនវប្បធម៍វិសេស​វិសាលរបស់ប្រជាជាតិ
វៀតណាមបន្ធូចិត្តសហគមន៍នៅគ្រប់ប្រទេសក៏ដូចជានៅប្រឆែកដែលខ្ញុំកំពុងរស់នៅ។”

សេចក្តីស្នេហាការជក់ចិត្តអំពីសិល្បៈប្រជាជាតិបានបន្តទៅជំនាន់ទី៣ក្នុងគ្រួសារ។
Nguyen Nam Khanh កូនបុរសច្បងរបស់លោកស្រី Huong ទោះបីជា​បានប្រសូត្រនិងធំដឹង
ក្តីនោប្រទេសឆែក មានឥទ្ធិពលដោយវប្បធម៍លោក​ខាង​លិច ប៉ុន្តែ Khanh យល់វប្បធម៍
ប្រជាជាតិគឺជាប្រភពដើមរបស់ខ្លួន។

        “ឪពុកម្ដាយលោកតាលោកយាយខ្ញុំធ្វើសកម្មភាពតូរតន្ត្រីជាតិនិងផ្នែក​វប្បធម៍​នោះ
​បានជ្រាបចូលក្នុងខ្លួនបេះដូងខ្លួន។ នាបច្ចុប្បន្នខ្ញុំនិពន្ធបទចម្រៀង ខ្ញុំខំប្រឹងប្រែង​មិន
ត្រឹមតែនិពន្ធជាភាសាឆែកប៉ុណ្ណោះទេ ថែមទាំងដោយភាសា​វៀត​ណាមទៀតផង និងខ្ញុំ
កំពុងខំប្រឹងប្រែងតភ្ជាប់ខឿនវប្បធម៍ទាំងពីរជា​មួយ​គ្នា។”

        សេចក្តីស្នេហាជក់ចិត្តជាមួយសិល្បៈប្រជាប្រិយរបស់គ្រួសារសិល្បការិនី Trinh Thu
Huong បានរួមចំណែកធ្វើឲ្យជីវភាពរស់នៅរកស៊ីរបស់ជនវៀតណាម​រស់ឆ្ងាយពីស្រុក
កំណើតកាន់តែបន្ធូចិត្ត។ គេជាសិល្បករសិល្បការិនីរស់នៅ​ឆ្ងាយ​ពីស្រុកកំណើតកំពុង
រួមដៃរក្សានិងអភិវឌ្ឍន៍នូវតំលៃវប្បធម៍នៃប្រជាជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ