បណ្តែតអារម្មណ៏គងឃ្មោះដល់ជំនាន់វ័យក្មេងនៅភូមិ Mo H’ra

Vovworld -ក្នុងការអភិវឌ្ឌ្យន៏សេដ្ឋកិច្ច​សង្គម​ តំលៃវប្បធម៏​ពិធីបុណ្យ​ជាច្រើន
 នៅ បណ្តាភូមិ Tay Nguyen​​បាននឹងកំពុងត្រូវបាត់បង់ទៅជាបណ្តើៗ។ក៏ប៉ុន្តែ​
ពេលមកដល់ភូមិ Mo H’ra​ ​ ឃុំ​To Tung ​ស្រុក Kbang យើងខ្ញុំមានចំណាប់អារម្មណ៏
ផ្លែកពីធម្មតា។ហាក់ដូចជាចរន្តហូរប្បធម៏នៅតែលាន់ឭឡើងក្នុងស្នូរគងស្នូរឃ្មោះ​របស់ប្រជាជនជាជនជាតិ  Ba Naនៅទីនេះ។អត្ថបទ”បណ្តែតអារម្ម ណ៏គងឃ្មោះ
ដល់ជំនាន់វ័យក្មេងនៅភូមិ Mo H’ra”របស់Cong Bac អ្នកយក ព័ត៍មាននៃវិទ្យុ
សម្លេងវៀតណាមប្រចាំនៅTay Nguyen​​​​ឆ្លុះបញ្ឆាំងអំពីបញ្ហា នេះ។

   
បណ្តែតអារម្មណ៏គងឃ្មោះដល់ជំនាន់វ័យក្មេងនៅភូមិ Mo H’ra - ảnh 1
​បណ្តែតអារម្មណ៏ទៅក្នុងស្នូរគងឃ្មោះTay Nguyen( Image:Internet)
យើងខ្ញុំទៅទស្សនាផ្ទះ Rong​ប្រពៃណីភូមិMo H’ra​ឃុំ To Tung ​ស្រុក Kbang​​​ចំពេល
ដែលភូមិកំពុងរៀបចំពេលជីវភាពវប្បធម៏សហគម១។មនុស្ស គ្រប់រូប ក្នុងសម្លៀក
បំពាក់ប្រពៃណី អង្គុយកំពុងសំណេះសំណាលយ៉ាង ឈូឆរ។បរិយាកាស់កាន់តែ
ឈូឆរថែមទៀទដោយសំលេងប្រជាចម្រៀងរបស់ជនជាតិ​  Ba Na សម្លេងបណ្តា
បទភ្លេងរបស់ចាប៉ិ Goong  ចាប៉ី Koni​ដែលបន្លឺ ឡើងយ៉ាងកងរំពង គ្របដណ្តប់មក
លើភូមិទាំងមូល ហាក់ដូចជានាំ​ទឹកដីTay Nguyen​​​​​ព្រៃភ្នំពេញទៅដោយរឿងព្រេង
នេះវិលត្រឡប់មកនឹងការរស់នៅ ថ្ងៃនេះ។
ក្រោយពីបណ្តាសិប្បកររៀនបទចម្រៀង​បទភ្លេងប្រពៃណីឡើងវិញ​​គឺដល់ ម៉ោងរៀនប្រគំគងឃ្មោះរបស់ក្រុមគងឃ្មោះភូមិ។ក្រុមគងឃ្មោះភូមិMo H’ra​ មាន
សមាជិកពីកុមាអាយុ៦ឫ៧ឆ្នាំ​ទៅដល់កំលោះក្រមុំ​អាយុ​ពី១៦ដល់១៧ឆ្មាំ។​កូន
កំលោះរៀនប្រគំគងឃ្មោះ​​កូនក្រមុំរៀន​ Xoang។​ប្អូន Dinh Lo អាយុ​៧ឆ្នាំ​សមាជិក
ក្មេងបំផុតនៃក្រុមនិយាយដោយក្តីសប្បាយរីករាយថា៖  "ដោយត្រូវបានរៀនប្រគំ
គងឃ្មោះ​ប្អូនចូលចិត្តណាស់។​ប្អូននឹងខិតខំរៀន ដើម្បីប្រគំឲ្យពិរោះ"។  
       សិប្បករ Dinh Tran​​ប្រធានក្រុមគងឃ្មោះភូមិ  Mo H’ra​​ កំពុងបង្ហាត់បង្រៀន ដោយសុទ្ធចិត្តដល់សិប្បករក្មេង។លោកឲ្យដឹងថា៖លោកផ្សារខ្ជាប់ជាមួយមុខរបរ
នេះបានជាង៥ឆ្នាំហើយ។ទោះបីអត់មានប្រាក់ខែក៏ដោយ​ក៏ប៉ុន្តែ​លោកនឹងបណ្តា សិប្បករក្នុងភូមិនៅតែឃើញសប្បាយណាស់ពីព្រោះវាជួយជំនាន់ក្រោយៗថែរក្សា
បាននូវអត្តសញ្ញាណវប្បធម៏របស់ជនជាតិBa Na ។លោកមានចំណាប់ អារម្មណ៏ថា៖
 " បណ្តាសិប្បករក្មេងរៀនពូកែណាស់។​គេប្រគំដោយស្ទាត់ជំនាញប៉ុន្មាន បទគង
ឃ្មោះដូចជាបទ​កាប់ក្របី​ ឫបទអំណរទទួលស្រូវថ្មី។ល។យើងខ្ញុំមាន សេចក្តី
សោមនស្សយ៉ាងក្រៃឡែងដោយឃើញថា៖ជំនាន់កូនចៅមានមនសិការថែរក្សា
វប្បធម៏គងឃ្មោះ​។យើងខ្ញុំសង្ឃឹមថា៖ជំនាន់កូនចៅក្រោយៗនឹងពង្រីក យ៉ាងល្អ
ជាងទៀត​ដើម្បីវប្បធម៏ប្រពៃណីរបស់ជនជាតិBa Na មិនត្រូវបាត់បង់ ទៅ"៕    ទោះបីមិនយល់បានអស់អត្ថន័យរបស់បទគងឃ្មោះក៏ដោយ​ក៏ប៉ុន្តែយើង ខ្ញុំក៏យល់ច្បាស់នូវប្រការ១ថា៖នេះជាបំណងប្រាថ្នាដ៏ទទូច​ ជាកំលាំងរស់ខ្លាំងក្លា របស់វប្បធម៏ប្រពៃណីជនរួមជាតិBa Na​​ ។ទង្វើរបស់បណ្តាសិប្បករ​បាននឹងកំពុង រួមវិភាគទានមិនតិចទេដល់សកម្មភាពអភិរក្ស​នឹងពង្រីកតំលៃវប្បធម៏គងឃ្មោះ​នៅតាមសហគមនៅខែត្រ​Gia lai ​ពេលដែលអង្គការអ៊ុយនេស្កូវ​ទទួលស្គាល់​បរិយាកាសវប្បធម៏គងឃ្មោះTay Nguyen​ជាបេតិកភណ្ឌវប្បធម៏អរូបីនឹងផ្សាយ តៗគ្នាតាមមាត់របស់មនុស្សលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ