ប្រសិទ្ធិភាពនៃរូបសណ្ឋានទេសចរណ៍វប្បធម៌សហគមន៍នៅខេត្ត Dien Bien

(VOV)_មកដល់តំបន់ដី Dien Bien ( ភាគខាងជើងវៀតណាម) ​ក្រៅពី​មណ្ឌល
កេរ្តិ៍ដំណែលជ័យជំនះ Dien Bien Phu ភ្ញៀវទេសចរ ​នៅបាន​ស្គាល់ដល់  បណ្ដាភូមិ
 ឃុំ របស់​ជនរួមជាតិជាជនជាតិភាគតិច ពោពេញទៅដោយ អត្តសញ្ញាណវប្បធម៌
ទៀតផង។ ដើម្បីឧទ្ទេសនាមនូវបណ្ដាចំណុចដ៏វិ​សេស វិសាលនេះទៅដល់ភ្ញៀវ
ទេសចរ ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ខេត្ត Dien Bien  បាន អភិវឌ្ឍន៍រូបសណ្ឋានទេសចរណ៍ សហគមន៍ និងផ្សាភ្ជាប់ជាមួយតំបន់រមណីដ្ឋានប្រវត្តិសាស្ត្រ។

ប្រសិទ្ធិភាពនៃរូបសណ្ឋានទេសចរណ៍វប្បធម៌សហគមន៍នៅខេត្ត Dien Bien - ảnh 1
ប្រសិទ្ធិភាពនៃរូបសណ្ឋានទេសចរណ៍វប្បធម៌សហគមន៍នៅខេត្ត Dien Bien

ស្ថិតនៅក្នុងតំបន់ព្រៃភ្នំ ឃុំ Men ( ឃុំ Thanh Nua ស្រុក Dien Bien ខេត្ត​Dien Bien) 
ត្រូវបានស្គាល់ដល់ជាមណ្ឌលទេសចរណ៍សហគមន៍១គួរ​អោយទាក់​ទាញបំផុតសំ
រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិជាច្រើនមកទស្សនា។ ​យល់ដឹងច្បាស់អំពីអត្ថ
ន័យក្នុងការអភិវឌ្ឍន៍ទេសចរណ៍ វប្បធម៌ ត្រូវផ្សាភ្ជាប់ជាមួយការអភិវឌ្ឍន៍សេដ្ឋកិច្ច
 សង្គម ហេតុដូច្នេះហើយ​ក្នុងប៉ុន្មានឆ្នាំ​កន្លងទៅ គ្រួសារជាច្រើនគ្រួនៅ​ភូមិ Men បាន
វិនិយោគជួសជុល ​កសាងផ្ទះ ​បង្កើតផលិតផលទេសចរណ៍នានា ដើម្បីទាក់ទាញ
ភ្ញៀវទេសចរ។ ដោយបានរក្សាសកម្មភាពវប្បធម៌ ទេសចរណ៍ ជីវភាពរស់នៅរបស់
ប្រជាជនក្នុងភូមិបានលើកស្ទួយពីមួយថ្ងៃទៅមួយថ្ងៃ។ លោក Quang Van Thuong
កម្មាភិបាល ឃុំ Men បានអោយដឹងថា៖

          “ មុន ពេលកសាងភូមិវប្បធម៌ទេសចរណ៍នេះ ផ្លូវថ្នល់ ផ្ទះសម្បែងក្នុង​ភូមិ
មិនបានស្អាតបាតដូច្នេះទេ។ ចាប់ពីពេលចុះបញ្ជីកសាងភូមិវប្បធម៌ ទេសចរណ៍
 ហើយបានទទួលភ្ញៀវទេសចរមកទស្សនានេះ ជីវភាពរស់នៅរបស់ប្រជាជននៅ
ទីនេះមានការផ្លាស់ប្តូរថ្មីជាច្រើន។ ដើម្បីទទួលភ្ញៀវទេសចរមក​ទស្សនា ច្រើនថែម
ទៀត យើងខ្ញុំបានបញ្ជាណែនាំក្រុមសិល្បះត្រូវតែបង្កើនការហ្វឹកហាត់ ដើម្បី
ឧទ្ទេសនាមនូវបណ្ដាឈុតសម្ដែងពោពេញទៅដោយអត្តសញ្ញាណវប្បធម៌​ជន
ជាតិ ហើយមុខម្ហូបអាហារភាគច្រើន​គឺជាមុខម្ហូបអាហាររបស់ជនរួមជាតិ ​Thai
ដែរ។ ពិសេស សម្លៀកបំពាក់គឺត្រូវស្លៀកពាក់សម្លៀកបំពាក់របស់ជន​ជាតិ ខ្លួន​។ ”


ប្រសិទ្ធិភាពនៃរូបសណ្ឋានទេសចរណ៍វប្បធម៌សហគមន៍នៅខេត្ត Dien Bien - ảnh 2
ប្រសិទ្ធិភាពនៃរូបសណ្ឋានទេសចរណ៍វប្បធម៌សហគមន៍នៅខេត្ត Dien Bien

ជីវភាបរស់នៅរបស់ប្រជាជននៅភូមិ Phieng Loi ឃុំ Thanh Minh ទីក្រុងDien
Bien Phu  ក៏បានផ្លាស់ប្តូរថ្មីជាច្រើន ក្រោយរយៈពេល១០ឆ្នាំ​កសាងរូបសណ្ឋានភូមិ
វប្បធម៌ទេសចរណ៍មក។ បង Quang Van Muon នៅPhieng Loi បានអោយដឹងថា៖

          “ ចាប់ពីពេលបានទទួលស្គាល់ជាភូមិវប្បធម៌មក ភ្ញៀវទេសចរបានមក​ទស្ស
នាភូមិ បានជាជីវភាពរស់នៅរបស់ប្រជាជននៅទីនេះបានលើកស្ទួយជា​ច្រើន។ នៅ
ពេលក្រុមភ្ញៀវទេសចរមកភូមិ បណ្ដាគ្រួសារអាចធ្វើម្ហូបទទួលភ្ញៀវ ហើយសមាជិក
សម្ព័ន្ធសមាគមយុវជនក៏បានចូលរួមធ្វើម្ហូប ឬទទួលភ្ញៀវអោយគ្រួសារនានា ប្រាក់
ចំណេញទាំងនេះនឹងបានប្រមូលផ្តុំចូលក្នុងមូលនិធិ ដើម្បីដល់ចុងឆ្នាំ​រៀបចំពិធីបូក
សរុប ជូនអំណោយសំរាប់សិស្សានុសិស្សពូកែក្នុងភូមិ។”

          លោក Doan Van tri នាយករង មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្ត Dien
Bien បានអោយដឹងថា៖ រួមជាមួយទេសចរណ៍ប្រវត្តិសាស្ត្រ ឃ្លាំងកេរ្តិ៍ដំណែល​
វប្បធម៌ ដ៏វិសេសវិសាល តាំងពីសម្លៀកបំពាក់ ម្ហូបអាហារ របរសប្បកម្មប្រពៃណី 
ដល់ពិធីបុណ្យនានារបស់ជនរួមជាតិនៅទីនេះបានបង្កើតឡើងកម្លាំងទាក់ទាញដ៏
ខ្លាំងក្លា ដើម្បីភ្ញៀវទេសចរមកដល់ខេត្ត Dien Bien ។ ដើម្បីបង្កើតឡើងផលិតផល​
ទេសចរណ៍កាន់តែច្រើន សម្បូរបែប  មន្ទីរវប្បធម៌ កីឡានិងទេសចរណ៍ខេត្ត ​Dien
Bien បានកសាងគំរោងករណ៍៖ ភូមិវប្បធម៌ជនជាតិ។ ក្នុងនោះ ជ្រើសរើស​បន្ថែម
ភូមិវប្បធម៌ចំនួន១០ នៃបណ្ដាជនជាតិ Thai, Mong , Kho mu …លៗនៅ​ស្រុក​ Tuan
Giao, Dien Bien , Muong Cha និងទីក្រុង Dien Bien Phu ។

          បន្ទាប់ពីពេលបានវិនិយោគកសាង បណ្ដាភូមិបានខំប្រឹងប្រែងទទួលនិងបំរើ
ភ្ញៀវទេសចរចំនួន១០ដល់១៥%នៃបរិមាណភ្ញៀវទេសចរមកទស្សនាខេត្ត Dien
Bien ។ ​ក្នុងឆ្នាំ ២០១៤ គិតជាមធ្យម ភូមិនិមួយៗបានទទួលនិងបំរើអោយ​ភ្ញៀវចំ​នួន
​៤ពាន់នាក់ ដែលក្នុងនោះជាង២០%ជាភ្ញៀវបរទេស។ លោក Doan Van Tri បាន
អោយដឹងថា៖

          “ យើងខ្ញុំមិនគ្រាន់តែ​កសាងភូមិវប្បធម៌ជនជាតិ Thai ប៉ុណ្ណោះទេ ថែមទាំង
​ភូមិ​​របស់ជនជាតិ Mong, Kho Mu ទៀតផង ។ ដើម្បីផលិតផលមិនដូចគ្នាទាំង​ស្រុង។
 នេះគឺជាបញ្ហាដែលបានយើងខ្ញុំយកចិត្តទុកដាក់ជាច្រើន។ យើងខ្ញុំសង្ឃឹមថា៖ នា
ពេលខាងមុខ ភូមិវប្បធម៌ទាំងនេះនឹងរួមចំណែកមិនតិចតូច​ក្នុង​ការទាក់ទាញភ្ញៀវ
ទេសចរមកដល់ខេត្ត Dien Bien ​។”

          ការពង្រឹងនិងពង្រីករូបសណ្ឋានវប្បធម៌ទេសចរណ៍សហគមន៍ ដោយផ្សា
​ភ្ជាប់ជាមួយទេសចរណ៍ប្រវត្តិសាស្ត្រជាតិគឺជាទិសត្រឹមត្រូវ  របស់ផ្នែកទេស
ចរណ៍ខេត្ត Dien Bien ក្នុងការអភិវឌ្ឍន៍ទេសចរណ៍ ក៏ដូចជាលើកកំពស់ជីវ​ភាព
រស់នៅ​សំរាប់ប្រជាជនទៀតផង។ របៀបនេះមិនគ្រាន់តែលើកកំពស់ជីវភាពរស់
នៅខាងសម្ភារះសំរាប់ប្រជាជននៅក្នុងភូមិប៉ុណ្ណោះទេ ថែមទាំង រួមចំណែកអភិរក្ស 
និង​ពង្រីកតំលៃប្រពៃណីដ៏វិសេសវិសាល របស់ជនរួមជាតិនៅខេត្ត Dien Bien នេះ
ទៀតផង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ