ពន្លឺបង្គោលស៊ើនបានចែងចាំងជានិច្ចនៅលើកោះ Truong Sa

(VOVworld)-ស្ថានីយ៍ស៊ើននៅប្រជុំកោះ​Truong Sa ស្រុក Truong Sa ខេត្ត​ Khanh
Hoa ដែលគ្រប់គ្រង់ដោយក្រុមហុនធានាសុវត្ថិភាពនាវាចរនៅសមុទ្រ ខាងកើត
ចំណុះអគ្គនាយកក្រុមហ៊ុនធានាសុវត្ថិភាពនាវាចរ។ ជំនះពុះពាររាល់ ការលំបាក
ដើម្បីទប់ទល់ជាមួយរលកសមុទ្របោកបក់យ៉ាងណាក្តី ក៏កម្មាភិបាល របស់ក្រុម
ហ៊ុនធានាសុវត្ថិភាពនាវាចរនៅសមុទ្រខាងកើតនិងប្រជុំកោះនានា បានរក្សាឲ្យ
បង្គោលស៊ើនចាំងពន្លឺជានិច្ចដោយចង្អុលបង្ហាញឲ្យនាវាធ្វើដំណើរទៅវិញទៅមក ប្រកបដោយសុវត្ថិភាព។

ពន្លឺបង្គោលស៊ើនបានចែងចាំងជានិច្ចនៅលើកោះ Truong Sa - ảnh 1

        ទោះជាសមុទ្រធំធេង ខ្យល់បោកបក់យ៉ាងណាក៏ដោយ ការកសាងបង្គោល ស៊ើនមួយជាកិច្ចការអស្ចារ្សណាស់។ ចាប់ពីការដឹកជញ្ជូនវត្ថុធាតុដើម បំពាក់ សំភារៈសម្រាប់ការកសាង ទៅដល់ការជួសជុលបង្គោលស៊ើននានា នាវា Hai
Dang លេខ ០៥ បានដើរតួរនាទីចម្បងក្នុងការធ្វើឲ្យលេចចេញជារូបរាងបង្គោល
ស៊ើន។ នាវានេះបានដំណើរការសកម្មភាពជាង១០ឆ្នាំក្នុងល្បឿនទទួលបាន៦
ម៉ាយក្នុងមួយ ម៉ោងតែប៉ុណ្ណោះ ប៉ុន្តែរហូតមកដល់ពេលនេះនៅច្បាមជាប់នឹង
សមុទ្រជានិច្ច។ លោក Nguyen Duc Huy ប្រធានការិយាល័យរៀបចំផែនការនៃ
ក្រុមហ៊ុនធានា សុវត្ថិភាពនាវាចរនៅសមុទ្រខាងកើតនិងកោះសមុទ្រនានា ជា
អ្នកផ្សាភ្ជាប់ជាមួយ ស្ថានីយ៍ស៊ើនទាំងអស់បានឲ្យដឹងថា៖

        “នៅក្នុងពេលអាកាសធាតុអាក្រក់ ការដឹកជញ្ជូនវត្ថុធាតុដើមគឺជួបការលំ
បាកណាស់ បើគ្មានការប្រុងប្រយ័ត្នទេគឺជួបគ្រោះថ្នាក់ភ្លាម។ ដូចជាពេលសាង
សង់​ បង្គោលស៊ើននៅកោះ An Bang នាវាត្រូវចំណាយអស់រយៈពេល៣ខែ។​
តាមនោះ  ការដឹកជញ្ជូន និងសាងសងរួចរាល់បង្គោលស៊ើនមួយគឺអស់រយៈ
ពេល២ខែកន្លះ ដល់៣ខេ”។

        រហូតមកដល់ពេលនេះ លើប្រជុំកោះ Truong Sa មានបង្គោលស៊ើនចំនួន
៩ ដែលក្នុងនោះបង្គោលស៊ើនចំនួន៣ត្រូវបាន​សាងសង់លើ តំបន់ថ្មប៉ប្រះទឹក
គឺកោះ Da Lat កោះ Da Tay និងកោះ Tien Nu។​ចំពោះផ្នែកនាវាចរណ៍និយាយ
រួមនិង អគ្គនាយកក្រុមហ៊ុនធានាសុវត្ថិភាពនាវាចរភាគខាងត្បូងនិយាយដោយ
ឡែកវិញ ការបង្កើតស្ថានីយ៍ស៊ើននៅប្រជុំកោះ Truong Sa គឺជាការខិតខំប្រឹង
ប្រែងដ៏ អស្ចារ្យរបស់កម្មាភិបាលនៃក្រុមហ៊ុនផងដែរ។ ក្រៅពីការថែរក្សាបង្គោល
ស៊ើនឲ្យ ចាំងពន្លឺ ក្រុមហ៊ុននៅមានភារកិច្ចបើកសញ្ញាភ្លើងសម្រាប់កោះចំនួន
២៣នៅ តំបន់សមុទ្រ Truong Saទៀត។ រយៈពេល២ខែម្តង នាវា Hai Dang លេខ
05 បាន ដឹកជញ្ជូនសំភារៈនឹងរបស់ប្រើប្រាស់ចំាបាច់សម្រាប់កម្មាភិបាលនៅ
ស្រុកកោះ Truong Sa។ លោក​ Nguyen Duy Hiet នាយកក្រុមហ៊ុនធានាសុវត្ថិភាព
នាវាចរ នៅសមុទ្រខាងកើតនិងកោះសមុទ្របានឲ្យដឹងថា៖

        “យើងខ្ញុំកំពុងស្នើររដ្ឋឲ្យដំឡើងនាវាធំសំដៅធានាការដឹកជញ្ជូនសំភារៈនិង របស់ប្រើប្រាស់សម្រាប់បងប្អូនកម្មាភិបាលដែលកំពុងបំពេញការងារនៅប្រជុំកោះ
Truong Sa។​យើងខ្ញុំក៏ស្នើរឲ្យក្រសួងគមនាគមន៍និងដឹកជញ្ជូនរួមទាំងរដ្ឋ មានផែន
ការសាងសង់បង្គោលស៊ើននៅកោះចំនួន២១លើប្រជុំកោះ Truong Sa ទៀតសំដៅ
ធានាសុវត្ថភាពនាវាចរលើសមុទ្រសម្រាប់មិត្តភក្តិជាតិនិងអន្តរជាតិ ជាពិសេស គឺកំណត់អធិបតេយ្យភាពរបស់វៀតណាមលើសមុទ្រខាងកើតផង ដែរ”។

        កម្មាភិបាលម្នាក់ៗនៅបណ្តាស្ថានីយ៍ស៊ើនកំពុងជំនះពុះពារលើការលំបាក សាកល្បងពីមួយថ្ងៃទៅមួយថ្ងៃ។ មិនត្រឹមតែប៉ុណ្ណោះ ពួកគាត់បានស្រាវជ្រាវ
ស្វែងរកដំណោះស្រាយកសាងមូលដ្ឋានរចនាសម្ព័ន្ធប្រកបដោយប្រសិទ្ធិភាព
បំផុត ដើម្បីធានាបានការបញ្ចេញពន្លឺចែងចាំងជានិច្ចនៅកោះ Truong Sa ជួយ ​ដល់ការធ្វើនាវាចរទទួលបានសុវត្ថិភាព។ លោក Pham Quoc Suy អគ្គនាយក
ក្រុមហ៊ុនធានាសុវត្ថិភាពនាវាចរណ៍បានឲ្យដឹងថា៖

        “អគ្គនាយកក្រុមហ៊ុននឹងប្រមូលផ្តុំការវិនិយោគសម្រាប់ប្រជុំកោះ Truong
Sa សំដៅបង្កើតឡើងបរិយាកាសសុវត្ថិភាពនាវាចរក្នុងតំបន់។ ព្រមជាមួយគ្នា នោះគឺប្រតិបត្តិរាល់កាតព្វកិច្ច សិទ្ធិនិងអធិបតេយ្យភាពរបស់ប្រទេសមួយដែល
មានសមុទ្រ រួមទាំងសហការជាមួយកងទ័ពជើងទឹកនិងកងកម្លាំងដទៃទៀត ត្រៀមខ្លួនជាស្រេចការពារមាតុប្រទេសក្នុងកាលៈទេសៈចាំបាច់”។

        លើសពីនេះទៅទៀតកម្មករនៅស្ថានីយ៍ស៊ើន Truong Sa តែងតែពុះពារការ លំបាកដើម្បីរក្សាឲ្យបង្គោលស៊ើនបញ្ចេញពន្លឺលើសមុទ្រជានិច្ច។ មិនត្រឹមតែជួយ ឲ្យអ្នកនេសាទច្បាមជាប់សមុទ្រតែប៉ុណ្ណោះ បង្គោលស៊ើននៅប្រជុំកោះ Truong
Sa បានបញ្ចេញពន្លឺពីមួយថ្ងៃទីមួយថ្ងៃ អះអាងនូវអធិបតេយ្យភាពរបស់ប្រទេស វៀតណាមលើសមុទ្រខាងកើតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ