ភាពអ៊ូអរសប្បាយអឹកធឹកនៅភូមិរបរសិប្បកម្មមុនឱកាស បុណ្យចូលឆ្នាំថ្មី

Vovworld-ស្ថិតនៅខាងក្រោមនៃទន្លេ Huong ភូមិThanh Tienឃុំ Phu Mau ស្រុក
Phu Vang ខែត្រThuaThien- Hueត្រូវបានស្គាល់ដល់ដោយរបរធ្វើផ្កាក្រដាស់។
អ្នកតំបន់បាន​ប្រើប្រាស់ប្រភទផ្កានេះដើម្បីតុបតែងលំអរតុសក្ការបូជាជីដូនជីតា
ឬពិធីបុណ្យជំនឿសាសនា។នាបច្ចុប្បន្ននៅភូមិThanh Tienមាន​គ្រួសារជាង៣០
គ្រួធ្វើរបរផ្កាក្រដាស់នេះ។លោកNguyen Hoaមេភូមិអោយដឹងថា៖” មុខរបរនេះ
គងវង្សន៍នៅនៅភូមិThanh Tienបាន៣០០ឆ្នាំហើយ។នៅឱកាសបុណ្យតេតជា
រៀងរាល់ឆ្នាំអ្នកភូមិធ្វើផ្កា​ក្រដាស់ដើម្បីបង្កើនបន្ថែមប្រាក់ចំណូល។ប៉ុន្តែប្រការ
សំខាន់គឺថែរក្សាបានរបរប្រពៃណីរបស់ស្រុកកំណើត។ “

                        

ភាពអ៊ូអរសប្បាយអឹកធឹកនៅភូមិរបរសិប្បកម្មមុនឱកាស បុណ្យចូលឆ្នាំថ្មី - ảnh 1
រូបថត អិនធឺណែត

ក្នុងពេលនោះអ្នក Sinh ឃុំ Phu Mau ស្រុកPhu Vangគឺល្បីឈ្មោះដោយការធ្វើគំនូរប្រជា
ប្រិយ៍ដែលបានប្រ់ប្រាស់ក្នុងពិធីបុណ្យធំៗជាពិសេសគឺបុណ្យតេត។ដើម្បីធ្វើគំនូរ
ប្រភេទនេះដំបូងបង្អស់គេឆ្លាក់រូបភាពនានាលើបន្ទះឈើហើយបោះពុម្ភផ្សាយលើ
ក្រដាស់មុនពេលផាត់ពណ៌។សិប្បករKy Huu Phuoc ធ្ចើគំនូរប្រភេទនេះបាន៦០ឆ្នាំ
ហើយ។លោកនិយាយថា៖“គំនូររបស់ភូមិSinhគឺបានប្រើប្រាស់យ៉ាងច្រើនក្នុងពិធី
បុណ្យសែនព្រែន។ហើយគេដុតគំនូរជានិច្ចបន្ទាប់ពីសែនព្រែ។ឆ្នាំណាក៍ដូចជាឆ្នាំ
ណាដែរតម្រូវ​ការគឺធំណាស់។ប្រភេទគំនូរនេះមានវត្តមាននៅខែត្រQuang Binh-
Quang Tri-Quang NgaiនិងQuang Namជាដើម។  “

​​​​​​​​​​​​​​​                       

ភាពអ៊ូអរសប្បាយអឹកធឹកនៅភូមិរបរសិប្បកម្មមុនឱកាស បុណ្យចូលឆ្នាំថ្មី - ảnh 2
រូបថត អិនធឺណែត

សង្កាត់Kim Long ទីក្រុងHue ខែត្រThuaThien- Hueត្រូវបានស្គាល់ដល់ដោយរបរតំណាប់
ខ្ញីដែលការចំអិនទាមទារឲ្យមានការថែទាំជាច្រើន។លោក​Truong Dinh Thu ជាជន១នាក់
ដែលធ្វើរបរនេះបានជាង៥០ឆ្នាំអោយដឹងថា៖” តំណាប់ខ្ញីរបស់ Kim Longគឺពិសេស
ណាស់ពីព្រោះយើងខ្ញុំគ្រាន់តែប្រើប្រាស់ខ្ញីនៃ ទីក្រុងHue។ខ្ញីគឺតូចតែហឺរខ្លាំងនិងឈ្ងុយ
ណាស់ ។“
ក្រៅពីភូមិរបរនានា នៅទីក្រុងHueអ្នកចម្ការនៅខែត្រBinh Phuocក៍សកម្មត្រៀមឲ្យបុណ្យ
តេតផងដែរ។លោកLuu Chi Cuong និងប្រពន្ឋ​ដែលរស់នៅនៅទីរួមខែត្រDong Xoaiបាន
ធ្វើការអ ស់ពីកំលាំងកាយចិត្តរបស់ខ្លួនដើម្បីលះកាត់ពត់ដើមឈើឲ្យមានរាងប្រៀបខុស
ពីគ្នាដាក់លក់នៅចំឱកាសបុណ្យតេត។លោកចែករំលែកថា៖”ដើមឃ្វិចរបស់គ្រួសារខ្ញុំគឺ
ធំជាបង្គួរ។បើប្រសិនជាលក់បានដូចតំឡៃនាឆ្នាំទៅម៉ិញយើងខ្ញុំមានប្រភពចំណូលខ្ពស់
ជាបង្គួរ។ ដើមឃ្វិច១ដើមនាឆ្នាំកន្លងទៅលក់បានតំលៃ៣លានដុង។      “

​​​​​​​​​​​​​​​                       

ភាពអ៊ូអរសប្បាយអឹកធឹកនៅភូមិរបរសិប្បកម្មមុនឱកាស បុណ្យចូលឆ្នាំថ្មី - ảnh 3
រូបថត អិនធឺណែត

ឆ្នាំនេះគ្រួសារលោកDo Van Tuyen នៅសង្កាត់Son Giang ទីរួមខែត្រPhuoc Long
ខែត្រBinh Phuocដាំដើមផ្កាឈូករ័ត្នសំដៅបំរើបុណ្យតេត។លោកចែករំលែកកា​រសម្ងាត់
មួយចំនួនក្នុងរបរថា៖” ត្រូវការ៣ខែសំរាប់ដើមឈូករ័ត្នចេញផ្កា។ហើយយើងខ្ញុំស្រោច
ទឹក ជានិច្ចសំរាប់ខ្នែងចេញចំថ្ងៃទី២៥ខែទី១២តាមច័ន្ទគតិទើបដើមចេញផ្កាចំបុណ្យតេត
បាន។    “
ផ្កាក្រដាស់គំនូរប្រជាប្រិយតំនាប់ខ្ញីផ្កាឈូករ័ត្នបានផ្តល់មកក្លិនសំ​រាប់និទាឃដូវថ្មី១៕

ប្រតិកម្មទៅវិញ

ផ្សេងៗ