មនោសញ្ចេតនារបស់យុទ្ឋមិត្ត។
THU HANG -  
(VOVWORLD) /  
|
ពិធីអយថធូបនឹកគុណចំពោះបណ្តាអតីតយុវជន ស្ម័គ្រចិត្ត
(Image: Internet) |
Vovworld-នឹករំលឹកអំពីដំណាក់កាលតស៊ូ១ដ៍ក្លាហានមោះមុត លោកស្រី
Pham Thi Thao វីរេជនកងកំលាំងប្រដាប់អាវុធប្រជាជន និងជាអតីតនាយក
កងវរសេនាតូចដឹកជញ្ជូន 232 យោគភូមិភាគទី៥ចាត់ទុកថា រឿងនិទានស្តីពី
យុទ្ឋមិត្តជានិច្ចកាលជាប្រធានបទជ្រាជ្រៅជាទីបំផុតលោកស្រីជានិចកាលខ្វល់
ខ្វាយចំពោះបណ្តាយុទ្ឋមិត្តដែលបានពលីជីវិតដើម្បីខឿនឯករាជរបស់ប្រទេសជាតិ។ក្នុងថានះជាប្រធានសមាគមអតីតយុវជន ស្ម័គ្រចិត្ត នៃទីក្រុង Da Nang លោកស្រី
Thao ក្នុងច្រើនឆ្នាំកន្លងមកបានចលនាបណ្តស្ថប័នអង្គភាពអាជីវកម្មគាំទ្រជាប្រាក់
ដើម្បីសាងសង់ផ្ទះនិងជូនសំបុត្រសន្សំសំចៃឫប័ណ្ណធានារាប់រងសុខាភិបាលនិង
អំណោយរាប់ពាន់ចំណែកជូនបណ្តាអតីតយុទ្ឋជន ស្ម័គ្រចិត្ត នៅទីក្រុង Da Nang
និងខេត្ត QuangNam។លោកស្រីអោយដឹងថា: “ នាពេលកន្លងមក ការដោះស្រាយ
របបនិងគោលនយោបាយសម្រាប់អតីតយុវជន ស្ម័គ្រចិត្ត តាមសារាចរណ៍លេខ៤០របស់នាយករដ្ឋមន្រ្តីត្រូវបានកែលំអជាច្រើន។យើងខ្ញុំមានគោលបំណងថាបក្ស
រដ្ឋ និងរដ្ឋាភិបាលយកចិត្តទុកដាក់ជាច្រើនថែមទៀតដល់បណ្តាមុខសញ្ញាគោលន
យោបាយ“។
|
បណ្តាយុទ្ឋមិត្តជូណអំណោយជូនអតីតយុវជនស្ម័គ្រចិត្ត១នាក់។
(Image: Internet) |
ក្រោយបណ្តាខែឆ្នាំចូលរួមការប្រយុទ្ឋដើម្បីឯករាជ្យនិងសេរីភាពរបស់ប្រទេសជាតិ
អតីតយុវជននារី ស្ម័គ្រចិត្តជាច្រើននាក់ ពេលវិលត្រឡប់មកជីវភាពរស់នៅនាសព្វថ្ងៃ
នេះមានបំណងប្រាថ្នា១ដ៍ពិសិដ។នោះគឺជួយឧបត្ថម្ភបណ្តាយុទ្ឋមិត្តដែលនៅជួបការ
លំបាក។ក្នុងបណ្តាឆ្នាំកន្លងមក ក្រោមដំបូលនៃ សមាគមអតីតយុវជន ស្ម័គ្រចិត្ត អតីត
យុវជន ស្ម័គ្រចិត្ត ទាំងឡាយបានចែករំលែកនិងជួយឧបត្ថម្ភគ្នាឈានឡើងក្នុងជិវភាព
រស់នៅ។ក្នុងផ្ទះថ្មី សុប៉ិនរបស់លោកស្រី Hoang Thi Huong អតីតយវជន ស្ម័គ្រចិត្ត ១រូប
នៅភូមិទី៦ឃុំ Ky Tan ស្រុក Tan Ky ខេត្តNghe Anបានក្លាយទៅជាការពិត។លោកស្រីនិយាយដោយរំជួលចិត្តថា “ ខ្ញុំដឹងគុណ យ៉ាងជ្រាលជ្រៅ ចំពោះបក្សនិងរដ្ឋ
យុទ្ឋមិត្ត កម្មាភិបាលនិងប្រជាជនដែលបានជួយ ឧបត្ថម្ភខ្ញុំកសាងបានផ្ទះស្អាតនេះ។តាំងពីពេលនោះមកខ្ញុំឃើញសប្បាយណាស់“។
ក្នុងជួរទ័ពថ្ងៃនោះ មាន យុវជននារី ស្ម័គ្រចិត្តជាច្រើននាក់ បានស្លេះទុកសុប៉ិនសុភមង្គលនិងសេចក្តីស្រឡាញ់នៃយុវវ័យដើម្បីចេញទៅសមរភូមិមុខ។ថ្ងៃឯកភាព
ទឹកដីបងស្រីជាច្រើននាក់គ្មានពេលណាវិលត្រឡប់មកវិញឡើយ។ទោះបីជាយុវវ័យ
បានកន្លងផុតទៅ ប៉ុន្តែបណ្តាជំនាន់យុវជនថ្ងៃនោះនៅរំពឹងគិតថារស់នៅយ៉ាងម៉េច
ដើម្បីស័ក្តសម្យនឹងបណ្តាយុទ្ឋមិត្តដែលបានបូជាយុវវ័យជូនជីវភាពរស់នៅសន្តិភាព
ថ្ងៃនេះ៕
THU HANG
-VOVWORLD