មហោស្រពខ្សែភាពយន្ត Clap! ទិវាបុណ្យទំនោថ្មីនៃការច្នៃប្រឌិតសោតទស្សន៍

មហោស្រពខ្សែភាពយន្ត Clap! ទិវាបុណ្យទំនោថ្មីនៃការច្នៃប្រឌិតសោតទស្សន៍ - ảnh 1
ខ្សែភាពយន្តព្រលឹងខ្មោច ដែលកំពុងបានបញ្ចាំងចាប់ផ្ដមឲ្យ មហោស្រពខ្សែភាពយន្ត Clap! (VOV)

        Vovworld- Trailer ខ្សែភាពយន្តព្រលឹង​ខ្មោច ដែលកំពុងបានបញ្ចាំងចាប់ផ្ដមឲ្យ
មហោស្រពខ្សែភាពយន្ត Clap! នៅ​មជ្ឈមណ្ឌលវប្បធម៍បារាំង(លេខ២៤វិថី Trang
Tien ហាណូយ)។ នេះជាខ្សែ​ភាពយន្តទទួលបានឯកទ្ទគ្គកម្មអំពីអត្រាទស្សនិកជន
នៅបារាំង។ លោកស្រី Elise Bourmaud Danto អ្នកឯកទេសគំរោងការការិយាល័យ
សោតទស្សន៍របស់ប័ណ្ណល័យអេលិចត្រូនិកវិទ្យាស្ថានបារាំងនៅវៀតណាមបាន
ឲ្យដឹងថា៖

        “សកម្មភាពលេចធ្លោបំផុតក្នុង មហោស្រពខ្សែភាពយន្ត Clap! លើកនេះគឺ​មុន
បង្អស់ត្រូវនិយាយដល់កម្មវិធីបញ្ចាំងខ្សែភាពយន្ត។ ក្នុងមហោស្រពលើក​នេះមាន
ប្រភេទខ្សែភាពយន្តចំនួន៧ដើម្បីជនគ្រប់រូបស្គាល់ដល់ភាពពហុបែបនៃប្រភេទខ្សែ
ភាពយន្តនិងវាបានជួយឧបត្ថម្ភគ្នាទៅវិញទៅមក។”

        ប្រភេទខ្សែភាពយន្តពិសេសត្រូវបានគណៈចាត់តាំងជ្រើសរើស​ដើម្បី​ឧទ្ទេសនាម
នៅ មហោស្រពខ្សែភាពយន្ត Clap! លើកនេះរួមមានខ្សែភាព​យន្តខ្នាត​ខ្លី​ទូរទស្សន៍
scripted reality ខ្សែភាពយន្តខ្នាតខ្លី សិល្បៈវីដេអូជាដើម។ បណ្ដាខ្សែភាព​យន្តត្រូវបាន
ជ្រើសរើសបញ្ចាំងក្នុងក្របខ័ណ្ឌមហោស្រពតាមបទដ្ឋានគុណភាពសិល្បៈនិងរបៀប
ផលិតកម្ម។ ទស្សនិកជនមានឱកាសរកឃើញរបៀបជាច្រើន​ដើម្បី​អនុវត្តគំរោងការ
ធ្វើខ្សែភាពយន្តនិងនាបច្ចុប្បន្នវិស័យធ្វើខ្សែភាពយន្តមិន​ត្រូវបានបែងចែកដូចមុន
ឡើយ។ លោកស្រី Elise Bourmaud Danto បានឲ្យដឹង​បន្ថែមទៀតថា៖

        “នាបច្ចុប្បន្នមានឧបករធ្វើខ្សែភាពយន្តច្រើនជាងហេតុនេះហើយជនគ្រប់​រូប
មានឱកាសជាច្រើនដើម្បីធ្វើអ្វីដែលគេចូលចិត្តជាង។ ព្រំដែនកាន់តែបានបើក​
ទូលាយជាង មិនមែនជាទូរទស្សន៍គឺធ្វើកម្មវិធីទូរទស្សន៍ ភាពយន្តធ្វើខ្សែភាព​យន្ត
Internet ធ្វើ Internet ទៀតឡើយ។ ប្រការទាំង៣នោះដូចជារួមផ្សុះជាមួយ​គ្នា។”

        ក្នុងក្របខ័ណ្ឌ មហោស្រពខ្សែភាពយន្ត Clap! នៅមានការជួបប្រាស្រ័យ​និង
ពិភាគ្សាផ្លាស់ប្តូរបទពិសោធន៍រវាងសិល្បករបារាំងនិងវៀតណាម រវាង​សិល្បករ​និង
មហាជន។ បន្ទាប់ពីប្រព្រឹត្តទៅនៅទីក្រុងហាណូយ មហោស្រពនឹង​បានរៀបចំនៅ
ទីក្រុងហូជីមិញ Hue, Da Nang និងបណ្ដាប្រទេសក្នុងដំបន់​អាស៊ាន​ទៀតផង។ លោក
Loic Wong អនុព័ន្ធការិយាល័យទស្សនាកំសាន្ត​វិទ្យាស្ថានបារាំងនៅវៀតណាមបាន
ឲ្យដឹងថា៖

        “តាមរយៈ festival លើកនេះ យើងខ្ញុំចង់បង្ហាញឲ្យអ្នកច្នៃប្រឌិតនិង​ទស្សនិកជន
​បានឃើញថាជនគ្រប់រូបអាចធ្វើខ្សែភាពយន្តដោយរាល់​មធ្យោបាយ​ដែលមានស្រាប់។
ទោះបីជាដោយ camera តូចមួយគ្រឿងក៏​អាច​ធ្វើបានរាល់ប្រភេទខ្សែភាពយន្តខុសគ្នា។”

        ច្នៃប្រឌិតវិសេសវិសាលនិងថ្មីថ្មងជាចំណុចលេចធ្លោនៃ មហោស្រពខ្សែ​ភាពយន្ត
Clap! ឆ្នាំនេះ។ មហោស្រពបានបង្ហាញភាពពហុបែបអំពីទេពកោសល​របស់សិល្បករ
បារាំងនិងវៀតណាមក្នុងការច្នៃប្រឌិតសិល្បៈរួមចំណែកបើក​ចេញភាពថ្មីសំរាប់អ្នក
ធ្វើខ្សែភាពយន្តវ័យក្មេង៕

ប្រតិកម្មទៅវិញ

ផ្សេងៗ