|
សរទៈរដូវក្រុងហាណូយនិងផ្កា Sua (btrip.vn) |
Vovworld-មិនស្អាតដូចជាផ្កាម៉ាក់ខៃផ្កាក្ងោកឬផ្កាស្បៃរឿងទេ ផ្កា Sua មាន
សម្រស់សាមញ្ញដូចទៅនឹងដួងព្រលឹងនៃជនហាណូយ។ រដូវផ្កា Sua នៅចុងសរទៈ
រដូវនិងដើមសិសិរដូវ បណ្ដាក្ដឹបផ្កាតូចៗព័ណ៌សខៀវរីកស្គុះស្គាយនៅលើមែក
បំភាយពិដោរក្រអូបឈ្ងប់ទៅតាមខ្យល់។ នៅរដូវផ្ការីកតាមដងវិថី Quang Trung,
Nguyen Du, Quan Thanh, Thuy Khue និង Thanh Nien ក្លិនផ្កាហាក់បីដូចជាធ្វើឲ្យភ្ញាក់
រាល់អារម្មណ៍វិញ្ញាណរបស់អ្នកធ្វើដំណើរ។ ពិដៅរដ៏ក្រអូបនោះពីយូរយាមកបាន
ដក់ជាប់ក្នុងអនុស្សាវរីយ៍របស់ភ្ញៀវទេសចរណ៍ក៏ដូចជាប្រជាជនដែលកំពុងរស់
នៅលើដំបន់ដីរាប់ពាន់ឆ្នាំវប្បធម៍នេះ។ លោក Le Tung Duong នៅវិថី Thuy Khue
ក្រុងហាណូយបានឲ្យដឹងថា៖
“រំលឹកដល់ផ្កា Sua គឺនឹកដល់ភាពត្រជាក់ដើមរដូវនៃសរទៈរដូវក្រុងហាណូយ
មិននិយាយដល់បណ្ដាថ្ងៃក្តៅទេ គឺជារាត្រីដើរលេងកំសាន្តនៅម៉ាត់បឹង ក្លិនផ្កា Sua
បំភាយពិដោរយ៉ាងឈ្ងុយឈ្ងប់។ ទោះបីជាអាកាសធាតុបានផ្លាស់ប្តូរឬអាគ៌ាខ្ពស់
បានសាងសង់ថ្មីគឺការចាប់អារម្មណ៍អំពីផ្កា Sua ក្នុងសរទៈរដូវក្រុងហាណូយមិន
ផ្លាស់ប្តូរឡើយ។ ក្លិនផ្កា Sua ដូចជាខ្លិនទឹកក្រអូបមួយប្រភេទដែលរំលឹកឡើងវិញ
អនុស្សាវរីយ៍ជាច្រើន។”
ចំពោះអ្នកឃ្លាតឆ្ងាយពីរដ្ឋធានី ខ្លិនផ្កា Sua បានដិតជ្រៅក្នុងដួងចិត្ត រំលឹកឡើង
វិញអនុស្សាវរីយ៍និងមនោសញ្ចេតនាក្នុងសរទៈរដូវក្រុងហាណូយ។ Nguyen Phan
Hoang Anh និស្សិតក្រុងហាណូយកំពុងរៀននៅកូរ៉េខាងត្បូងបានចែករំលែកថា៖
“ខ្លិនផ្កា Sua ក្រអូបឈ្ងប់ឈ្ងប់ជួលកាលក៏ក្រអូបខ្លាំងបន្តិច ហេតុនេះហើយនៅ
វិថីមាន១ដល់២ដើមគឺក្រអូបណាស់ហើយ។ នៅចាំថា នាគ្រារៀនមហាវិទ្យាល័យ
នៅវៀតណាម ខ្ញុំនិងមិត្តភក្តិបានជិះកង់តាមដងវិថីដើម្បីឃើញភាពស្ងៀមស្ងាត់នៃ
ក្រុងហាណូយនាពេលរាត្រី ខ្លិនផ្កា Sua នឹងភាពត្រជាក់នៃសរទៈរដូវបានបង្កើត
ចំណាប់អារម្មណ៍ចំឡែកណាស់។ ឥឡូវនេះឃ្លាតឆ្ងាយពីក្រុងហាណូយគឺនឹករលឹក
ដល់ក្លិននេះ នឹករលឹកដល់ចំណាប់អារម្មណ៍នោះនិងកាន់តែនឹករលឹកក្រុងហាណូយ
ថែមទៀត។”
ផ្កា Sua និមិត្តរូបនៃសរទៈរដូវក្រុងហាណូយបានក្លាយទៅជាប្រភពចំណាប់
អារម្មណ៍ឥតកោះត្រើយសំរាប់កវីអ្នកអក្សរសាស្ត្រតន្ត្រីករនិពន្ធវណ្ណកម្មរស់ជាមួយ
ពេលវេលាជានិច្ច។ ក្នុងបណ្ដាបទចម្រៀង នឹករលឹកអំពីសរទៈរដូវក្រុងហាណូយ
របស់តន្ត្រីករ Trinh Cong Son អូនអើយវិថីក្រុងហាណូយ របស់តន្ត្រីករ Phu Quang
សម្រួលកំណាព្យ Phan Vu ជាដើម ខ្លិនផ្កា Sua ជ្រាលជ្រៅក្រអូបជានិច្ច។ ជាគំរូបំផុត
ត្រូវនិយាយដល់បទចម្រៀង ផ្កាSua ដ៏ល្បីឈ្មោះត្រូវបានតន្ត្រីករ Hong Dang និពន្ធនា
ឆ្នាំ១៩៧៨ វណ្ណកម្មនេះត្រូវបានចាត់ទុកជាការចាប់ប្រភពសំរាប់រាល់ចំណាប់អារម្មណ៍
អំពីផ្កា Sua ក្រុងហាណូយ។
ចែករំលែកអំពីវណ្ណកម្ម ផ្កា Sua របស់ខ្លួន តន្ត្រីករ Hong Dang បានឲ្យដឹងថា៖
“បទចម្រៀងផ្កា Sua បាននិយាយអំពីសេចក្តីស្នេហាក្រុងហាណូយ សេចក្តី
ស្រលាញរវាងមនុស្សជាមួយធម្មជាតិ រវាងខ្ញុំ កូលបុត្រនៅភាគកណ្ដាលម្នាក់មកដល់
ក្រុងហាណូយនិងឃើញក្រុងហាណូយដូចជាផ្ទះរបស់ខ្លួនឯងនិងនៅទីនោះមានដើម
ផ្កាបានបន្សល់ទុកមកនូវការចាប់អារម្មណ៍ដ៏ស្រស់ស្អាតនៃសេចក្តីស្រលាញនិងភាព
អរិយធម៍ស្រស់ស្អាត។ក្នុងបទចម្រៀងរបស់ខ្លួនខ្ញុំបានយកផ្កា Sua ជានិមិត្តរូបមួយនៃ
សេចក្តីស្នេហា។”
មិនមែនជាដើមផ្កា Sua ត្រឹមតែបានដាំនៅក្រុងហាណូយប៉ុណ្ណោះទេ ប៉ុន្តែពេល
ឃើញខ្លិនផ្កានោះនៅខេត្តក្រុងណាក៏ដោយ មនុស្សជាច្រើនបាននឹករលឹកអំពីក្រុង
ហាណូយ នឹករលឹកដល់វិថីនានាពោពេញទៅដោយខ្លិនក្រអូប នឹកដល់រាត្រីក្រុង
ហាណូយត្រជាក់និងរំភើបក្នុងដួងចិត្ត៕