(VOVWORLD) - មកដល់វៀតណាមក្នុងពេលរិះរកប្រធានបទសំរាប់ចងក្រងនិក្ខេបទថ្នាក់អនុបណ្ឌិតនាឆ្នាំ ២០០៨ សិល្បការិនីអាហ្ស៊ីប លោកស្រី May Mohab បានលង់ស្នេយ៍ជាមួយរបាំតុក្កតាទឹកហើយចាប់ផ្តើមរៀនប្រភេទសិល្បៈនេះ។ រហូតមកដល់ពេលនេះក្រោមការដឹកនាំរបស់លិល្បការិនី May Mohab រោងល្ខោនរាំទុកក្កតាទីក្រុងគែរ មានក្រុមសិល្បករវ័យក្មេងមួយដែលមានសមាជិកចំនួន ១០ នាក់ ដែលកំពុងរៀនសូត្រមុខវិទ្យាសិល្បៈនេះហើយគេបានសម្តែងបណ្ដារឿងនិទានបុរាណប្រកបដោយជោគជ័យតាមរយៈសិល្បៈរាំតុក្កតាទឹកវិសេសវិសាលរបស់វៀតណាម។
សិល្បការិនីអាហ្សីប May Mohab និងចំណូលចិត្តចំពោះរបាំទុកតុក្កតាទឹករបស់វៀតណាម |
(VOVworld) - មកដល់វៀតណាមក្នុងពេលរិះរកប្រធានបទសំរាប់ចងក្រងនិក្ខេបទថ្នាក់អនុបណ្ឌិតនាឆ្នាំ ២០០៨ សិល្បការិនីអាហ្ស៊ីប លោកស្រី May Mohab បានលង់ស្នេយ៍ជាមួយរបាំតុក្កតាទឹកហើយចាប់ផ្តើមរៀនប្រភេទសិល្បៈនេះ។ រហូតមកដល់ពេលនេះក្រោមការដឹកនាំរបស់លិល្បការិនី May Mohab រោងល្ខោនរាំទុកក្កតាទីក្រុងគែរ មានក្រុមសិល្បករវ័យក្មេងមួយដែលមានសមាជិកចំនួន ១០ នាក់ ដែលកំពុងរៀនសូត្រមុខវិទ្យាសិល្បៈនេះហើយគេបានសម្តែងបណ្ដារឿងនិទានបុរាណប្រកបដោយជោគជ័យតាមរយៈសិល្បៈរាំតុក្កតាទឹកវិសេសវិសាលរបស់វៀតណាម។
គិតពីពេលស្រាវជ្រាវប្រធានបទនៃនិក្ខេបទថ្នាក់អនុបណ្ឌិតមកក្រោយរយៈពេល ៨ ឆ្នាំ May Mohab បានក្លាយទៅជាអ្នកដឹកនាំរបាំតុក្កតាទឹកឆ្នើមមួយរូបដែលនៅបន្តណែនាំនិងបណ្តុះបណ្ដាលបណ្ដាសិល្បករវ័យក្មេងផ្សេងៗនៅរោងល្ខោនរាំតុក្កតាក្រុងគែររបស់អេហ្ស៊ីបទៀតផង។ សិល្បករ Olam បានចែករំលែកថា៖
“នេះគឺជាប្រភេទសិល្បៈថ្មីថ្មោងវិសេសវិសាលមួយ។ នាគ្រាដំបូង ខ្ញុំបានជួបការលំបាកជាច្រើនក្នុងការសិក្សារៀនសូត្រ។ ប៉ុន្តែ ប្រភេទសិល្បៈនេះ ទាក់ទាញខ្ញុំព្រោះថា វាទាមទាឲ្យធ្វើការតាមក្រុមក្នុងទឹកផងនិងសមាជិកម្នាក់ៗ ត្រូវតែប៉ិនភាពប៉ុនប្រសប់ទៀតផង។ អាស្រ័យ ដោយការណែនាំរបស់លោកស្រី May Mohab និងបណ្ដាសិល្បករសិល្បការិនីវៀតណាម ខ្ញុំអាចធ្វើបានជាបណ្តើរៗជាមួយកាយហើយចូលចិត្តប្រភេទសិល្បៈនេះ។»
រីឯ សិល្បករ Islam Galad បានឲ្យដឹងថា៖
«ខ្ញុំស្រឡាញ់សិល្បៈរាំតុក្កតានិងចូលចិត្តរបាំតុក្កតាទឹករបស់វៀតណាមណាស់។ ដោយសារ របាំតុក្កតាទឹកវៀតណាមទាមទាមានឲ្យបច្ចេកទេសដ៏ប៉ិនប្រសប់និងពោរពេញទៅដោយការច្នៃប្រឌិត។ សិល្បៈថ្មីប្រភេទនេះអាចអភិវឌ្ឍន៍នៅអេហ្ស៊ីប ពីព្រោះ យើងខ្ញុំអាចសំដែងលើមាត់ទន្លេ Nile។»
ជាការពិតណាស់នអ្នកស្រឡាញ់សិល្បៈយ៉ាងខ្លាំងដូចលោកស្រី May Mohab និង បណ្ដាមិត្តរបស់លោកលើរបាំតុក្កតាទឹកវៀតណាមអាចមានឱកាសឆ្លៀតចូលអេហ្ស៊ីបនិងមជ្ឈឹមបូព៌ារ។ សិល្បការិនី May Mohab អាចបើកចេញយថាទស្សន៍ក្នុងការប្រើប្រាស់របាំតុក្កតាទឹកដើម្បីបង្ហាញនូវរឿងនិទានបុរាណរបស់អេហ្ស៊ីបផងដែរ។ ប្រការសំខាន់គឺ៖ លោកស្រី May Mohab បានផ្តល់សេចក្តីស្នេហាចំពោះរបាំប្រជាប្រិយវិសេសវិសាលរបស់វៀតណាមទៅដល់បណ្ដាសិល្បករសិល្បការិនី វ័យក្មេងអេហ្ស៊ីប។ សិល្បការិនី May Mohab បានចែករំលែកថា៖
«នេះគឺជាប្រភេទសិល្បៈថ្មីថ្មោងចំពោះយើងខ្ញុំ។ វាថ្មីចំពោះទាំងប្រជាជនអេហ្សីបឬមជ្ឈឹមបូព៌ារនិងប្រជាពលរដ្ឋលើពិភពលោកទៀតផងដោយសារបណ្ដាសិល្បករត្រូវត្រាំខ្លួនក្នុងទឹកដើម្បីសំដែងរឿងនិទានបុរាណនានា»
ទោះបីជាមិនទាន់ធ្វើការសំដែងជាផ្លូវការក្តី ប៉ុន្តែ May Mohab និងបណ្ដា សហសេវិកបានរៀបចំឈុតសម្តែងរបាំតុក្កតាទឹកប្រកបដោយជោគជ័យមួយ ចំនួនចំពោះមុខទស្សនិកជនអេហ្ស៊ីបនិងមិត្តភ័ក្កអន្តរជាតិទៀតផង។ នេះគឺជាប្រភពលើកទឹកចិត្តដ៏ធំធេងចំពោះសិល្បករសិល្បការិនីវ័យក្មេងដែល ជក់ចិត្តនឹងរបាំតុក្កតាទឹករបស់វៀតណាមដូច May Mohab។ នាយករោងល្ខោនក្រុងគែរ (អេហ្ស៊ីប) លោក Mohamed Nour បានឲ្យដឹងថា៖
“ខ្ញុំសូមថ្លែងអំណរគុណចំពោះការជួយឧបត្ថម្ភនិងកិច្ចសហប្រតិបត្តិការរបស់ មជ្ឈដ្ឋានសិល្បករសិល្បការិនីវៀតណាមដែលបានឧទ្ទេសនាមដល់ទស្សនិកជន អេហ្ស៊ីបនិយាយដោយឡែកនិងប្រជាជននៅមជ្ឈឹមបូព៌ារនិយាយរួមអំពីរបាំតុក្កតាទឹក។នេះគឺជាប្រភេទសិល្បៈពិបាកមែនទែនដោយសារយើងខ្ញុំសិក្សារៀនសូត្រនិងសម្តែងជាលើកដំបូង។»
លោកស្រី May Mohab និងសិក្បករសិល្បការិនីរោងល្ខោនរាំតុក្កតាអេហ្ស៊ីបមានគោលបំណងថា៖ របាំតុក្កតាទឹករបស់វៀតណាមនឹងត្រូវបានបង្ហាញទូលំទូលាយថែមទៀតដើម្បីប្រជាពលរដ្ឋអេហ្ស៊ីបនិងតំបន់មជ្ឈឹមបូព៌ារទាំងមូលស្គាល់ដល់ប្រភេទសិល្បៈវិសេសវិសាលនេះ៕