ហាណូយត្រៀមជាស្រេចបណ្ដាមុខទំនិញបំរើឲ្យបុណ្យចូលឆ្នាំប្រពៃណី

ហាណូយត្រៀមជាស្រេចបណ្ដាមុខទំនិញបំរើឲ្យបុណ្យចូលឆ្នាំប្រពៃណី - ảnh 1
ហាណូយត្រៀមជាស្រេចបណ្ដាមុខទំនិញបំរើឲ្យបុណ្យចូលឆ្នាំប្រពៃណី (hanoimoi.com.vn)

        Vovworld-ជាមួយទិសស្លោកឆ្លើយតបយ៉ាងពេញលេញតម្រូវការទំនិញនិង​ស្ថិរភាពទីផ្សារក្នុងឪកាសបុណ្យតេត គណៈកម្មាធិការប្រជាជនទីក្រុងហាណូយ​បានបញ្ជាអង្គភាពអាជីវកម្មចំនួន១៣ចូលរួមការរក្សាស្ថិរភាពតំលៃនៅដំបន់ ផ្ទុក
បំរង​បរិមាណទំនិញដែលបានសន្យា ស្មើរនឹងចំនួនទុនប្រមាណ៣១៨ពាន់លាន
ដុង។ បណ្ដា​អង្គភាពអាជីវកម្មចូលរួមការរក្សាស្ថិរភាពតំលៃរួមមានអគ្គក្រុមហ៊ុន
ពាណិជ្ជកម្ម​ហាណូយ (Hapro) ក្រុមហ៊ុនចំកាត់រដ្ឋសមាជិកតែមួយវិនិយោគនិង
អភិវឌ្ឍន៍​កសិកម្ម​ហាណូយ ក្រុមហ៊ុនចំកាត់ Minh Hien ជាដើម។ ក្រៅពីការលក់
ទំនិញនៅ​កន្លែងពិតប្រាកដនោះ បណ្ដាអង្គភាពអាជីវកម្មក៏បង្កើនការលក់ទំនិញ
ចល័ត​ស្ថិរភាពតំលៃរួមផ្សំនឹងទំនិញបំរើឲ្យបុណ្យតេតនៅបណ្ដាមណ្ឌលឧស្សាហ
កម្ម​មណ្ឌល​កែច្នៃនិងស្រុកនៅជាយក្រុងទៀតផង។ លោក Dao Quang Vinh អគ្គ
នាយក​ក្រុមហ៊ុនភាគហ៊ុនបច្ចេកវិទ្យាម្ហូបអាហារ Vinh Anh អង្គភាពអាជីវកម្ម​មួយ
ក្នុងចំណោមអង្គភាពអាជីវកម្មចូលរួមការរក្សាស្ថិរភាពតំលៃបានឲ្យដឹងថា៖

         “ក្រុមហ៊ុនត្រូវបានទីក្រុងប្រគល់ភារកិច្ចរក្សាស្ថិរភាពមុខទំនិញសាច់ជ្រូក
និងត្រូវបានទីក្រុងឲ្យខ្ចីចំនួនប្រាក់២៥ពាន់លានដុង។​ បន្ទាប់ពីទទួលបានទុន
ស្ថិរភាព​តំលៃ​នោះ ក្រុមហ៊ុនក៏បានលាតត្រដាងចុះហត្ថលេខាលើកិច្ចព្រមព្រៀង
ជាមួយ​កសិដ្ឋានធំៗរបស់ទីក្រុងហាណូយក៏ដូចជាដំបន់ជុំវិញធានាទំនិញនិង
កសិដ្ឋាន​ធានាប្រភពទំនិញសុវត្ថិភាពអនាម័យម្ហូបអាហារ។”

        គណៈកម្មាធិការប្រជាជនទីក្រុងហាណូយក៏បញ្ជាបណ្ដាអង្គភាពអាជីវកម្ម​ពាណិជ្ជកម្មប្រព័ន្ធផ្សារទំនើបមជ្ឈមណ្ឌលលក់រាយនៅដំបន់ត្រៀមទុកបំរង​បរិមាណទំនិញបំរើឲ្យបុណ្យតេតកើនឡើងពី១០ដល់២០%បើប្រៀបនឹងឆ្នាំទៅ​មិញ (ក្នុងនោះ៩០%ជាទំនិញផលិតក្នុងប្រទេស)។ លោក Phan Boi Ngoc នាយក​ប្រព័ន្ធ
ផ្សារទំនើប Lan Chi បានចាត់ទុកថា ដផយភាពម្ចាស់ការនេះ ទីក្រុង​ហាណូយនឹង
ឆ្លើយតបបានតំរូវការលក់ទិញប្រើប្រាស់របស់ប្រជាជន។

        “យើងខ្ញុំបានប្រមូលផ្ដុំផ្ទុកបំរុងបរិមាណទំនិញប្រេងប្រមាណជាង២ពាន់
តោនរួមជាមួយមុខទំនិញនុំស្ករនានាធានាបំរើឲ្យដំបន់ខាងលិចនិងដំបន់ជំវិញ​ជាយទីក្រុងហាណូយ។​ដល់ឥឡូវនេះក្រុមហ៊ុនបានត្រៀមខ្លួនជាស្រេច បរិមាណ​ផ្ទុកបំរុងបានកើនឡើង៥០%បើប្រៀបនឹងខែធម្មតា។ ទំនិញធានាគុណភាព​ដោយ មានប្រភពដើមច្បាស់លាស់ជាមួយតំលៃអាទិភាព។”

        តាមការព្យាករណ៍របស់ស្ថាប័នមានសមត្ថកិច្ច មុន ក្នុងនិងក្រោយបុណ្យតេត​ប្រពៃណី(ក្នុងរយៈពេល១ខែ) តំរូវការប្រើប្រាស់របស់ប្រជាជននឹងកើនឡើងពី​១៥ ដល់១៨%ប្រមូលផ្ដុំទៅលើក្រុមមុខទំនិញចាំបាច់មួយចំនួនដូចជាស្បៀង​អាហារ
នុំ ស្ករ ភេសជ្ជៈ។ កំរិតទំនិញលក់រាយសរុបក្នុងខែបុណ្យតេតប្រពៃណី​ប្រមាណ៣៨
លានលានដុង។ ​លោកស្រី Nguyen Thi Nhu Mai នាយិការរង​មន្ទី​ឧស្សាហពាណិជ្ជកម្ម
ហាណូយបានឲ្យដឹងថា ក្រៅពីបរិមាណអាចផ្គត់ផ្គងដោយ​ខ្លួន​ឯងនោះ ទីក្រុង
ហាណូយនឹងធ្វើអាជីវកម្មប្រភពទំនិញជលផល អង្ករពីខេត្ត Hai Phong, Quang Ninh,
Hung Yen, Thai Binh សាច់ជ្រូកបន្លែពីខេត្ត Hai Duong, Bac Ninh, Vinh Phuc។

        “ការផ្ដួចផ្ដើមគំនិតរបស់ទីក្រុងគឺស្ថិរភាពតំលៃទីផ្សារ តុល្យភាពតំរូវការ​ទំនិញ ធានាជំរុញផលិតកម្មពាណិជ្ជកម្មទំនិញ ជំរុញការប្រើប្រាស់និង​ធានា​សុខុមាលភាព
សង្គម។”

        ដល់ឥឡូវនេះ បរិមាណផ្ទុកបំរុងទំនិញរបស់អង្គភាពអាជីវកម្មនានាតាមកិច្ច​សន្យាស្ថិរភាពតំលៃទីផ្សារបានគ្រប់គ្រាន់ជាបង្គួរ អង្ករបានផ្ទុកបំរុងប្រមាណ​៥៥០០​
តោន សាច់បាន៤៥០តោន បន្លែបាន២ពាន់តោន ស្រាប៉ីយែគ្រប់ប្រភេទ​បាន២០០
លានលីត្រជាដើម។ ជាមួយការត្រៀមរៀបចំរបស់អង្គភាពអាជីវកម្ម ក្រុមហ៊ុនផលិត
ស្បៀងអាហារនៅដំបន់ កិច្ចសហការរបស់រដ្ឋអំណាចគ្រប់​ជាន់​ថ្នាក់ ប្រជាជនទីក្រុង
ហាណូយនឹងទទួលបុណ្យតេតប្រពៃណី២០១៤ដ៏សប្បាយ​រីករាយពេញលេញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ