អ្នកដឹកនាំរឿង Claude Bourrin ជាស្ពានតភ្ជាប់វប្បធម៌ខាងលិចជាមួយវៀតណាម

(VOVworld)-សិល្បករ អ្នកដឹកនាំរឿងជនជាតិបារាំង លោក Claude Bourrin ជា
នាយករោងមហោស្រពហាណូយនិងជាមនុស្សដំបូងបង្អស់ក្នុងការនាំល្ខោន
និយាយរបស់លោកខាងលិចចូលមកវៀតណាម ចាក់គ្រឹះឲ្យវិស័យសិល្បៈល្ខោន
 និយាយវៀតណាមចាប់បដិសន្ធិនិងអភិវឌ្ឍន៍។

អ្នកដឹកនាំរឿង Claude Bourrin ជាស្ពានតភ្ជាប់វប្បធម៌ខាងលិចជាមួយវៀតណាម - ảnh 1
សាស្ត្រាចារ្យ លោកស្រី Corinne Ficker អ្នកស្រាវជ្រាវល្ខោនជនជាតិបារាំង


        នាប៉ុន្មានឆ្នាំដើមទសវត្សទី២០ លោក Claude Bourrin បានមកដល់វៀត
ណាមក្នុងនាមជាមន្ត្រីរបស់នាយកដ្ឋានគយបារំាងប្រចាំឥណ្ឌូចិន ហើយលោក
ក៏ជាសិល្បករម្នាក់ដែរ។ លោក Claude Bourrin សម្តែងលើឆាកល្ខោននៅក្រុង
 Da Nang ជាលើកដំបូងនាឆ្នាំ១៩០៤ ក្នុងរឿងកំប្លែង “Tourane Revue”។ បន្ទាប់
 មក លោកមានវត្តមានកាន់តែច្រើននៅរោងមហោស្រពហាណូយ និង រោង
មហោស្រព Hai Phong ក្នុងនាមជាសិល្បករ និងជាអ្នកដឹកនាំរឿងល្ខោន។ តាម
សាស្ត្រាចារ្យ លោកស្រី Corinne Ficker អ្នកស្រាវជ្រាវល្ខោនជនជាតិបារាំងមួយរូប
ថា ដោយការយល់ដឹងយ៉ាងជ្រាលជ្រៅអំពីឥណ្ឌូចិននិងវៀតណាមនោះ លោក
Claude Bourrin បាន រៀបចំឡើងឈុតល្ខោនមនោសញ្ចេតនាគួរឲ្យទាក់ទាញនិង
 មានគុណភាពខ្ពស់ទាំងខាងវិចិត្រសិល្បៈនិងបច្ចេកទេសល្ខោន។ លោកស្រី
Corinne Ficker ចែករំលែកថា៖

        “លោក Claude Bourrin បានចំណាយអស់ពីជីវិតរបស់ខ្លួន ដើម្បីផ្សព្វផ្សាយ
 ល្ខោនលោកខាងលិចនៅវៀតណាម។​លោកមានការយកចិត្តទុកដាក់លើសិល្ប
 ល្ខោនប្រពៃណីរបស់វៀតណាម និងជាអ្នកបង្កើតនូវជីវភាពខាងវប្បធម៌ ដោយ
បានផ្សាភ្ជាប់វប្បធម៌រវាងបារាំងជាមួយវៀតណាម ជាពិសេស លោកបានរួមចំ
ណែកក្នុងការចាប់បដិសន្ធិរឿងល្ខោននិយាយនៅវៀតណាម ”។

        ដោយទេពកោសល្យនិងការស្រឡាញ់សិល្បៈល្ខោន លោក Claude Bourrin
បានរៀបចំប្រកបដោយជោគជ័យនូវកម្មវិធីសិល្បៈជាច្រើននិងត្រូវបានតែង
តាំងជានាយករោងមហោស្រពឥណ្ឌូចិននិងនាយករោងមហោស្រពហាណូយ។
 ក្នុងដំណែងថ្មី លោក​ Claude Bourrin បានដឹកនាំរឿងរបស់អ្នកនិពន្ធល្បីឈ្មោះ
លើពិភពលោកសម្រាប់សម្តែងនៅរោងមហោស្រពហាណូយ។ ដោយការផ្តើមគំ
និតរបស់លោក​ Claude Bourrin វណ្ណកម្មល្ខោនល្បីឈ្មោះលើពិភពលោកជា ច្រើន
នោះបានមកជាមួយទស្សនិកជនវៀតណាម។ នៅពេលនោះ រោងមហោ ស្រព
ហាណូយនិង Hai Phong កំពុងសម្តែងរឿងល្ខោនល្បីឈ្មោះលើពិភពលោក ដូចជា
 “ព្រះនាង Turandot” របស់អ្នកនិពន្ធ Carlo Gozzi “អាពារហ៍ពិពារហ៍បង្ខំ” និង
“រទេះរបស់ទេវតា Sacrement” របស់អ្នកនិពន្ធ Prosper Merimee ជាដើម។ សាស្ត្រា
ចារ្យរង បណ្ឌិត Ngo Van Gia ប្រធានដ៉េប៉ាតេម៉ង់និពន្ធសាព័ត៌មាននៃ​មហាវិទ្យា
ល័យវប្បធម៌ហាណូយបានចែករំលែកថា៖

        “Claude Bourrin ជាមនុស្សដំបូងបង្អស់ដែលបាននាំនូវល្ខោនទំនើបឧទ្ទេស
នាមជាមួយ ទស្សនិកជនបារាំងនៅវៀតណាមនិងជនវៀតណាមផងដែរ។ លោក
ជាអ្នកបាន បើកទូលាយការទស្សនាដល់ទស្សនិកជនគ្រប់ស្រទាប់រួមទាំងជនវៀត
ណាម។ ជាពិសេស លោកបានផ្តល់កម្លាំងចិត្តឲ្យសិល្បៈករសិល្បៈការិនីវៀតណាម
ទទួលយកប្រភេទល្ខោននិយាយលោកខាងលិចផ្សព្វផ្សាយនៅវៀតណាម”។

        ជោគជ័យដែលអ្នកដឹកនាំរឿង Claude Bourrin នាំមកជូនទស្សនិកជនវៀត
ណាមដូចជារលកថ្មីមួយថ្មីដែលពីនោះ សិល្បៈល្ខោននិយាយបានផ្សព្វផ្សាយនិង
អភិ វឌ្ឍន៍យ៉ាងខ្លាំងក្លា។ អ្នកស្រាវជ្រាវល្ខោន Nguyen Van Thanh បានឲ្យដឹងថា៖

        “ជនវៀតណាមមានរោងល្ខោនយឺត ហើយតាមពិតពេលនោះយើងតែងតែ
 ទស្សនារឿងនៅឆាកកណ្តាលវាល។ ហើយនាគ្រានោះ រោងមហោស្រពហា
ណូយ Sai Gon និង Hai Phong ដំបូងឡើយគឺសម្រាប់បម្រើជនបារាំងនិងមន្ត្រី
 ចេះភាសាបារាំងទស្សនារឿងរបស់អ្ន​កនិពន្ធបារាំងឬរបស់លោកខាងលិច។
ប៉ុន្តែ លោក Claude Bourrin បានយល់ព្រមឲ្យទាំងជនវៀតណាមសម្តែងរឿងរបស់
អ្នក និពន្ធវៀតណាមផងដែរ”។

        អ្នកដឹកនាំរឿង Claude Bourrin បានចំណាយអស់មួយជីវិតដើម្បីសិល្បៈ
និងនាំល្ខោនរបស់លោកខាងលិចចូលមកវៀតណាម ដាក់គ្រឹះឲ្យការចាប់បដិសន្ធិ
 រឿងល្ខោននិយាយវៀតណាមនាបច្ចុប្បន្ន។​លោកក៏ជាអ្នករួមចំណែកក្នុងការផ្សព្វ
ផ្សាយនិងនាំល្ខោនប្រពៃណីវៀតណាមទៅកាន់មិត្តភក្តិអន្តរជាតិ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ