អ្នកម្ដាយទីពីររបស់និស្សិតវៀតណាមនៅលើទឹកដីចិន

(VOVWORLD) -សាកលវិទ្យាល័យ គរុកោសល្យ Guangxi នៅទីក្រុង Gui Lin ខេត្ត Guangxi ប្រទេសចិន បានទទួលនិស្សិតវៀតណាមជាច្រើនជំនាន់មកស្រាវជ្រាវ និងសិក្សារៀនសូត្រ។ លោកស្រី Wu Hui Jun ជាគ្រូបង្រៀនមួយរូបនៅសាលានេះ ដែលត្រូវបាននិស្សិតវៀតណាមជាច្រើនជំនាន់ចាត់ទុកជាអ្នកម្ដាយទី ២ ដោយទឹកចិត្តមេត្តាធម៌ និងការជួយឧបត្ថម្ភរបស់លោកស្រីលៃទុកសម្រាប់និស្សិតផងដែរ។

លោកស្រី Wu Hui Jun កើតឆ្នាំ ១៩៧៣ នៅខេត្ត Binh Duong ភាគខាងត្បូងវៀតណាម។ នាឆ្នាំ ១៩៩៦ លោកស្រីបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យគរុកោសល្យទីក្រុងហូជីមិញ។ ក្រោយមក លោកស្រីបានចូលរួមបង្រៀននៅដេប៉ាតឺម៉ង់ភាសាបរទេស នៃសាលាព័ត៌មានវិទ្យាភាសាបរទេស Huflit នៅ ទីក្រុងហូជីមិញ។ នាឆ្នាំ ១៩៩៨ លោកស្រីបានទៅតាមប្ដី ដើម្បីរស់នៅ និងធ្វើការនៅមហាវិទ្យាល័យគរុកោសល្យ Guangxi ទីក្រុង Gui Lin ខេត្ត Guangxi ប្រទេសចិន។ បច្ចុប្បន្ននេះ លោកស្រីជាជំនួយការវៀតណាមនៅការិយាល័យសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងចូលរួមបង្រៀននៅសាកលវិទ្យាល័យ គរុកោសល្យ Guangxi ទៀតផង។

អ្នកម្ដាយទីពីររបស់និស្សិតវៀតណាមនៅលើទឹកដីចិន - ảnh 1 លោកស្រី Wu Hui Jun ជាគ្រូបង្រៀនមួយរូប

និស្សិវៀតណាមទាំងអស់ ដែលកំពុងសិក្សារៀនសូត្រនៅ សាកលវិទ្យាល័យគរុកោសល្យ Guangxi សុទ្ធសឹងតែហៅលោកស្រីថា ”អ្នកម្ដាយ” ដោយភាពស្រឡាញ់រាប់អាន។ រីឯនិស្សិតដែលទើបនឹងបញ្ចប់ការសិក្សានៅសាលាវិទ្យាល័យ ហើយបន្តការសិក្សានៅសាកលវិទ្យាល័នេះ ក៏ជួបប្រទះនឹងការលំបាក់ផងដែរ។ ដោយសារយល់ដឹងអំពីក្ដីលំបាកទាំងនេះ លោកស្រីបានម្ចាស់ការទាក់ទងផ្ទាល់ជាមួយប្អូនៗនិស្សិត តាំងពីគ្រាដំបូងដែលប្អូនៗទើបនឹងឈានជើងមកដល់ប្រទេសចិន។ ប្អូន Hoang Thi Ngoc Luu និស្សិតវៀតណាមមួយរូបបានឲ្យដឹងថា៖

“អ្នកគ្រូមានទឹកចិត្តរស់រាយរាក់ទាក់ជាមួយមនុស្សគ្រប់រូប ជាពិសេសគឺអ្នកគ្រូតែងតែយកចិត្តទុកដាក់ដល់និស្សិតវៀតណាមណាស់។ ប្អូននៅចាំបានថា៖ នាគ្រាដំបូងមកដល់ប្រទេសចិន អ្នកគ្រូបានរៀបចំទៅទទួលប្អូននៅព្រលានយន្តហោះឯណោះ។ ប្អូនពិតជាមានសំណាងណាស់ ដោយសារមានអ្នកគ្រូជាជនជាតិវៀតណាមនៅទីនេះ។

លោកស្រីបានយកចិត្តទុកដាក់ដល់និស្សិតវៀតណាមដូចជាមនោសញ្ចេតនារបស់អ្នកម្ដាយលៃទុកសម្រាប់កូនៗ អញ្ចឹងដែរ។ ទោះជាការងារកំប៉ិកំប៉ុកក៏ដោយ ពោលគឺតាំងពីការហូបចូក ការស្នាក់នៅ អន្តេវាសិកដ្ឋាន រហូតដល់ការសម្របខ្លួនជាមួយមិត្តភក្តិទៀតផង។ នៅពេលចូលថ្នាក់បង្រៀនម្ដងៗ លោកស្រីតែងតែសួរសុខទុក្ខនិស្សិត។គ្រប់រូប។ប្រសិនបើមាននរណាម្នាក់ឈឺមិនស្រួលខ្លួននោះ លោកស្រីនឹងជួយបញ្ជូនទៅមន្ទីពេទ្យ។

“នាងខ្ញុំពេញចិត្តនឹងការងារនេះណាស់។ ប្រកបមុខរបរជាគ្រូបង្រៀន នាងខ្ញុំមានឱកាសជួបប្រាស្រ័យ ជួយឧបត្ថម្ភ និងមើលថែប្អូនៗនិស្សិត។ នាងខ្ញុំសប្បាយចិត្តណាស់ ដោយមានមនោសញ្ចេតនាប្រៀបដូចជាអ្នកម្ដាយ មើលថែកូនៗ អញ្ចឹង“។

អ្នកម្ដាយទីពីររបស់និស្សិតវៀតណាមនៅលើទឹកដីចិន - ảnh 2 លោកស្រី Wu Hui Jun ឧទ្ទសនាមយ៉ាងល្អិតល្អន់អំពីការកែច្នែវត្ថុអនុស្សាវរីយ៍ និងរូបថតនីមួយៗ

លោកស្រីមិនត្រឹមតែជាទីបង្អែកខាងស្មារតីសម្រាប់និស្សិតវៀតណាមជាច្រើនជំនាន់ប៉ុណ្ណោះទេ ថែមទាំងលោកស្រីមានមនសិការផ្សព្វផ្សាយ ក៏ដូចជាឃោសនាវប្បធម៌ របស់ជនវៀតណាមទៅកាន់មិត្តភក្តិអន្តរជាតិទៀតផង។ នៅពេលដែល សាលារៀនបានប្រគល់ភារកិច្ចឧទ្ទេសនាមផ្ទះអនុស្សាវរីយ៍បណ្ដាសាលារៀនវៀតណាមនៅ  Guangxi ជាមួយក្រុមភ្ញៀវទេសចរនោះ លោកស្រីជានិច្ចកាលបានឧទ្ទសនាមយ៉ាងល្អិតល្អន់អំពីការកែច្នែវត្ថុអនុស្សាវរីយ៍ និងរូបថតនីមួយៗ ហើយតាមរយៈនោះ មនុស្សគ្រប់រូបអាចយល់ដឹងបន្ថែម និងមានមោទនភាពអំពីសម័យកាលប្រវត្តិសាស្ត្រ ក៏ដូចជាទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ វៀតណាម និងចិន។

“ផ្ទះអនុស្សាវរីយ៍បណ្ដាសាលារៀនវៀតណាម គឺជាទីកន្លែងស្វែងយល់អំពីទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរសម្រាប់ប្អូនៗនិស្សិតវៀតណាម ព្រមទាំងឧទ្ទេសនាមអំពីលក្ខណៈវប្បធម៌របស់វៀតណាមទៀតផង។ តាមរយៈនេះ ប្អូនៗនឹងមានមនសិការរៀនសូត្រ ពង្រីកស្មារតីមិត្តភាព និងបន្តមរតកដ៏ល្អប្រពៃរបស់ដូនតាឲ្យបានល្អថែមទៀតផងដែរ”។

ជាមួយនឹងការខិតខំប្រឹងប្រែងរបស់ខ្លួននោះ នាឆ្នាំ២០១៧ លោកស្រី Wu Hui Jun ត្រូវបានអគ្គស្ថានកុងស៊ុលវៀតណាមប្រចាំនៅចិនជូនប័ណ្ណសរសើរ ដោយ មានការរួមវិភាគទានក្នុងកិច្ចការចលនាសហគមន៍ស្ថាបនាប្រទេសជាតិផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ