"អាហារនៃក្តីស្រឡាញ់" ពោរពេញទៅដោយភាពកក់ក្តៅ

(VOVWORLD) - “អាហារនៃក្តីស្រឡាញ់” គឺជាគំរូស្ម័គ្រចិត្តដ៏មានអត្ថន័យមួយ របស់កាកបាទក្រ ហមខេត្ត Binh Duong ដែលបានរួមចំណែកសកម្មក្នុងការជួយឧបត្ថម្ភដល់ប្រជាជនជួបការលំបាក។ មិនត្រឹមតែមកទីនេះបានញ៉ាំអាហារ ឆ្អែតនិងកក់ក្តៅក្នុងចិត្តប៉ុណ្ណោះទេ ប៉ុន្តែពួកគេក៏ទទួលបានក្តីស្រឡាញ់រាប់អាន និងការចែក រំលែករីកសាយភាយពាសពេញសហគមន៍ ទៀង ផង។

ពិធីសម្ពោធគំរូ “អាហារនៃក្តីស្រឡាញ់” នាពាក់កណ្តាលខែមីនា (រូបថត៖ ទីក្រុង Thu Dau 1)

ចាប់ពីពាក់កណ្តាលខែមីនា រហូតមកដល់ពេលនេះ បរិវេណសាលាមត្តេយ្យ Tra My ២ មានទីតាំងនៅផ្លូវ Huynh Van Luy សង្កាត់ Phu Loi ទីក្រុង Thu Dau Mot ខេត្ត Binh Duong បានក្លាយជាអាសយដ្ឋានជាប្រចាំសម្រាប់កម្មករ និងប្រជាជនក្រីក្រជាច្រើនដែលមានស្ថានភាពលំបាកក្នុងតំបន់។ ទីនេះជាកន្លែងប្រព្រឹត្តទៅគំរូ “អាហានៃក្រីស្រឡាញ់” ដោយកាកបាទក្រហមសង្កាត់ Phu Loi សហការជាមួយហាងបាយបួស Man Tai ដើម្បីបម្រើអាហារបួសដោយមិនគិតថ្លៃដល់ប្រជាជនត្រូវការ ជាពិសេសកុមារ អ្នកដើរលក់ស្លឹកឆ្នោត  កម្មករតែលតោលនិងកម្មករដែលមានស្ថានភាពលំបាកក្នុងតំបន់។

នៅវេលាម៉ោង ១០ ព្រឹក ពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រ រៀងរាល់សប្តាហ៍ អាហារក្តៅៗ ឆ្ងាញ់ៗត្រូវបានដាក់តាំងបង្ហាញ ត្រៀមទទួលភ្ញៀវមកកាន់ “អាហារនៃក្តីស្រឡាញ់”។ អាហារនីមួយៗតែងតែមានមុខម្ហូបជាច្រើនមុខ ដូចជា ខ  ឆា ចៀន និងស៊ុប   ដែលផ្លាស់ប្តូរជារៀងរាល់ថ្ងៃ ដើម្បីធ្វើឱ្យមនុស្សគ្រប់គ្នាមានអារម្មណ៍ឆ្ងាញ់ពិសារ។ ពេលថ្ងៃត្រង់ចូលមកដល់ តុនិងកៅអីកាន់តែកកកុញដោយមនុស្សមកញ៉ាំ។ មកទីនេះ អ្នកទាំងអស់គ្នាសុទ្ធតែមានអារម្មណ៍ស្រួល ដោយសារទីធ្លាមានខ្យល់អាកាស ជួរតុ និងកៅអីដែលស្អាតបាត និងមានផាសុកភាព។

មុនពេលគំរូ “អាហារនៃក្តីស្រឡាញ៉” ត្រូវបានដំណើរការ ភោជនីយដ្ឋានអាហារបួស Man Tai ត្រូវបានមនុស្សជាច្រើនស្គាល់ថា សម្រាប់បម្រើអាហារថ្ងៃត្រង់បួសក្នុងតម្លៃត្រឹមតែ ១ពាន់ដុងប៉ុណ្ណោះ។ ដោយមានបំណងចង់ឱ្យមនុស្សបានស្គាល់ និងមកភោជនីយដ្ឋានហូបអាហារឱ្យបានច្រើន បន្ទាប់ ពីបិទមួយរយៈដោយសារជំងឺរាតត្បាតកូវីដ-១៩ ហាងអាហារ Man Tai បានសហការជាមួយសមាគមកាកបាទក្រហមសង្កាត់ Phu Loi ដើម្បីដាក់ឱ្យប្រើប្រាស់នូវគំរូ “អាហារនៃក្តីស្រឡាញ់”។  លោកស្រី Cao Thi Lan Huong ប្រធានសមាគមកាកបាទក្រហមសង្កាត់ Phu Loi ទីក្រុង Thu Dau Mot ខេត្ត Binh Duong បានចែករំលែកថា៖ “តាមរយៈការចុះអង្កេតស្ថានភាពប្រជាជននៅក្នុងតំបន់ក៏ដូចជាស្ថានភាពអ្នកជួបការលំបាក អ្នកអត់ការងារធ្វើ អ្នកដើរលក់ឆ្នោត អ្នកលក់ដូរតាមផ្លូវ... យើងបានឃើញពីតម្រូវការអាហារប្រចាំថ្ងៃរបស់ប្រជាជនកាន់តែច្រើន។ អាស្រ័យហេតុនេះ សមាគមកាកបាទក្រហមឃុំ Phu Loi បានគៀរគរអ្នកឧបត្ថម្ភក្នុងតំបន់ ដើម្បីរៀបចំគំរូនេះ។ មុននោះ សមាគមកាកបាទក្រហមសង្កាត់បានរៀបចំកន្លែងចែកអាហារមិនគិតថ្លៃមួយចំនួន និងផ្ទះបាយសូន្យដុង ប៉ុន្តែចែក តែតាមកំណត់នៅថ្ងៃទី ១ និង ១៥ នៃថ្ងៃតាមច័ន្ទគតិប៉ុណ្ណោះ។ ឥឡូវនេះ សង្កាត់បានបង្កើតគំរូថ្មីដោយបម្រើអាហារ នៅតាមភោជនីយដ្ឋានតែម្តង”។

ផ្តល់អាហារដល់ប្រជាពលរដ្ឋ (រូបថត៖ កាសែត Binh Duong)

បច្ចុប្បន្ននេះ រៀងរាល់ថ្ងៃ ការបម្រើអាហារថ្ងៃត្រង់ប្រហែល ២០០ ចំណែក សូន្យដុង សម្រាប់ប្រជាជនដែលត្រូវការ។ ធនធានទាំងអស់ ចាប់ពីគ្រឿងបរិក្ខារ រហូតដល់បុគ្គលិកបម្រើ និងគ្រឿងផ្សំសម្រាប់ដំណើរការអាហារប្រចាំថ្ងៃ គឺឧបត្ថម្ភដោយហាងបាយបួស  Man Tai និងម្ចាស់វិនិយោគសាលាមត្តេយ្យ Tra My ២។ ជាពិសេស ដំណាក់កាលនៃការនាំចូលវត្ថុធាតុដើម ការសម្អាតនិងការចម្អិន   សុទ្ធតែត្រូវបាន សាលាមត្តេយ្យ Tra My ២ ទទួលបន្ទុកទាំងអស់ ដោយមានបំណង ចង់នាំយកអាហារដ៏ឈ្ងុយឆ្ងាញ់មកជូនអ្នកទាំងអស់គ្នា។ លោកស្រី Truong Bich Ly នាយិកាសាលាមត្តេយ្យ Tra My ២ បានឲ្យដឹងថា៖ “នៅពេលដែលតម្រូវការកើនឡើង យើងនឹងព្យាយាមបង្កើនអាហារឡើងច្រើនជាង។ ជាឧទាហរណ៍ បច្ចុប្បន្ននេះ សាលារៀបចំកន្លែងអង្គុយចំនួន ២០០ ជារៀងរាល់ថ្ងៃ។ ប្រសិនបើចំនួនភ្ញៀវកើនឡើង   សាលានឹងបង្កើនចំនួនអាហារឡើង”។

ដោយមានបំណងចង់ផ្សព្វផ្សាយរឿងល្អៗក្នុងជីវភាព បច្ចុប្បន្ន សមាគមកាកបាទក្រហមសង្កាត់ Phu Loi និងហាងបាយបួស Man Tai   នៅតែព្យាយាមបម្រើប្រជាជនឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ សមាគមកាកបាទក្រហមសង្ឃឹមថា នឹងទទួលបានការរួមដៃនិងរួមដំណើររបស់សង្គមទាំងមូល ដើម្បីធ្វើឱ្យមានពេលអាហារមានគុណភាពល្អ និងបម្រើប្រជាជនកាន់តែច្រើនដែលមានស្ថានភាពលំបាកនៅក្នុងទីក្រុង។ លោកស្រី Cao Thi Lan Huong មានបំណងថា៖ “មនុស្សគ្រប់រូបអាចចូលរួមចំណែកជាបន្លែ ឬផ្លែឈើដើម្បីបង្កើនពេលបាយអាហាររបស់ប្រជាជនកាន់ តែសម្បូរបែប យើងចង់បង្កើនចំនួនចំណែកអាហារកាន់តែច្រើន ថែមទៀត”។

យោងតាមថ្នាក់ដឹកនាំសង្កាត់ Phu Loi “អាហារនៃក្តីស្រឡាញ់” គឺជាគំរូស្ម័គ្រចិត្តដ៏មានអត្ថន័យមួយ រួមចំណែកយ៉ាងសកម្មក្នុងការជួយឧបត្ថម្ភប្រជា ជនជនជួបការលំបាកក្នុងតំបន់។ ពីគំរូនេះ មូលដ្ឋាននឹងបន្តដើរតួជាស្ពានជាមួយសប្បុរសជន ដើម្បីបន្តរក្សាគំរូ ក៏ដូចជាការផ្សព្វផ្សាយគំរូស្រដៀងគ្នានាពេលអនាគត។

មកដល់អាហានៃក្តីស្រឡាញ់នេះ ទាំង “អ្នកលក់បាយ”  និង “អ្នកមកហូប” តែងតែសប្បាយចិត្តនិងរាប់អានគ្នា។ អ្នកដែលចង់ញ៉ាំច្រើនអាចសុំបាយ និងម្ហូបបន្ថែមបានដោយមិនចាំបាច់បារម្ភពីតម្លៃ។ អ្នកញ៉ាំអាហារចប់ហើយ ញញឹមស្រស់ព្រោះពោះឆ្អែត ហើយចិត្តក៏ក្តៅ។ ពួកគេមិនភ្លេចថ្លែងអំណរគុណចំពោះអ្នកមានចិត្តល្អទាំងននេះ ដែលបានរៀបចំម្ហូបឆ្ងាញ់ៗ ជួយពួកគាត់មានអាហារដែលពោរពេញដោយក្តីស្រលាញ់ក្នុងគ្រាលំបាក។ អ្នកផ្តល់ការឧបត្ថម្ភ និងអ្នកបម្រើក៏មានអារម្មណ៍សប្បាយរីករាយជាង ដោយសារតែពួកគេបានផ្តល់ឱ្យផ្សព្វផ្សាយសេចក្ដីស្រឡាញ់ ឲ្យកាន់តែច្រើនឡើង   រួមចំណែកធ្វើឱ្យជីវភាពរបស់ប្រជាជន Binh Duong កាន់តែស្រស់ស្អាតជាងពីមួយថ្ងៃទៅមួយថ្ងៃ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ