CUCA ការសន្ទនាជាមួយសិល្បៈ


CUCA ការសន្ទនាជាមួយសិល្បៈ - ảnh 1
CUCA ការសន្ទនាជាមួយសិល្បៈ (hanoigrapevine.com)

        Vovworld-ថ្នាក់រៀនដោយលោកស្រីPham Dieu Huong គ្រូបង្រៀននៅ
មហាវិទ្យាល័យវិចិត្រសិល្បៈវៀតណាម រៀបចំឡើងនៅទីក្រុង​ហាណូយមុននេះ
២ឆ្នាំនៅកន្លែងផ្សេងៗដូចជានៅហាងកាហ្វេឬនៅកណ្ដាលវាល។ លោកស្រី Bui
Thi Hanh សមាជិការម្នាក់​របស់​ថ្នាក់រៀនបានឲ្យដឹងថា ថ្នាក់រៀនបានរួមចំណែកនាំ
សិល្បៈ សិល្បករ​សិល្បការិនី​និងមហាជនខិតមកជិតគ្នាជាងទៀត។ នេះជាឱកាស
ល្អសំរាប់សិល្បករ​សិល្បការិនីយល់បន្ថែមអំពីមហាជន មានលទ្ធភាពបដិវាទអំពី
វណ្ណកម្មរបស់​ខ្លួន​ប៉ុណ្ណោះទេ ថែមទាំងមហាជនមានឱកាសយល់បន្ថែមអំពីអ្នកធ្វើ
សិល្បៈ​ទៀត​ផង។

        “មុននេះខ្ញុំមិនសូវយកចិត្តទុកដាក់ដល់សិល្បករសិល្បការិនីនិងវណ្ណកម្ម​របស់
គេឡើយ។​ ខ្ញុំត្រឹមតែកំសាន្តវណ្ណកម្មតែប៉ុណ្ណោះទេ។ វណ្ណកម្មណាខ្ញុំ​ចូល​ចិត្តខ្ញុំនឹង
ស្វែងយល់អំពីសិល្បករសិល្បការិនី។ វគ្គរៀនរបស់ CUCA បាននាំ​មក​ឲ្យខ្ញុំមានការ
សម្រុះសម្រួលជាមួយសិល្បករសិល្បការិនី បានឃើញដំណើរការ​ដែលគេបាន
បង្កើតឡើងវណ្ណកម្មមួយពិបាកយ៉ាងម៉េច។”

        ក្នុងអំឡុង២ឆ្នាំកន្លងមក CUCA បានអនុវត្តវគ្គរៀនជាច្រើនដោយមាន​សិក្ខាកាមចំនួន២៤៤នាក់ ក្នុងនោះមានសិក្ខាកាមបរទេសចំនួន១០នាក់។ ថ្នាក់​រៀនបានទាក់
ទងសិល្បករសិល្បការិនីជាច្រើនក្នុងប្រទេសនិងអន្តរជាតិចូលរួមបង្រៀន។ ទន្ទឹមនឹង
នោះថ្នាក់រៀនក៏កសាងបណ្ដាញសិក្ខាកាមរួមមានអ្នកធ្វើការ​ក្នុង​ផ្នែករបរវិស័យផ្សេងៗ
គ្នាពីវប្បធម៍សិល្បៈអប់រំដល់វិទ្យាសាស្ត្រកសិកម្មមក​នឹងវគ្គរៀបអំពីសិល្បៈចក្ខុវិញ្ញាណ
អំពីចាប់អារម្មណ៍តូរតន្ត្រីនិងពិសោធន៍របាំ​សម័យ។ លោកស្រី Pham Dieu Huong ប្រធាន
គំរោងការ CUCA បានឲ្យ​ដឹង​ថា៖

        “សិក្ខាកាមត្រូវជាពលករ ក្រៅពីពលករបុគ្គលគេត្រូវយល់ព្រមធ្វើ​ពលកម្ម​ក្រុម ជួប
ប្រាស្រ័យជាមួយអ្នកផ្សេងៗ ក៏ផ្លាស់ប្តូរព័ត៌មានបដិវាទដល់ថ្នាក់គេ​ត្រូវ​អធិប្បាយ។​ការ
បច្ចុប្បន្នកម្មព័ត៌មានអំពីសិល្បៈមិនត្រឹមតែងាយស្រួលគឺ គេត្រូវ​ធ្វើ ប្រការនោះល្អដែល
សំខាន់គឺសិក្ខាកាមត្រូវស្គាល់ដល់ពិភពលោកកំពុងមក​ដល់ទីណា។​គេមិនចាំបាច់ត្រូវ
ធ្វើតាមប៉ុន្តែគេមានមូលដ្ឋានដើម្បីជ្រើសរើស​ព័ត៌មាននិងផ្លាស់ប្តូរ។”

        ដោយមានតួនាទីជាសមាជិកជ្រើសរើសសិល្បៈវិចិត្រករ Nguyen Nhu Huy បានចាត់
ទុកថា៖ ប្រសិនបើមហាជននៃសិល្បៈសម័យមុននេះសុទ្ធតែត្រូវបាន​ចាត់​ទុកមិនសូវមាន
អ្នកមានសម័ត្ថភាពលក្ខណៈចាប់អារម្មណ៍នោះ ឥឡូវនេះ​មហាជនគឺជាអ្នកដែលត្រៀម
ខ្លួនជាស្រេចចូលរួមការសន្ទនានៅកំរិតស៊ីជម្រៅជាមួយវណ្ណកម្មសិល្បករសិល្បការិនី។
ស្មារតីសន្ទនាជាតម្រូវការសំខាន់មួយ​ក្នុង​ចំណោមតម្រៅវការសំខាន់នៃសិល្បៈសម័យ៖

        “វណ្ណកម្មល្អមិនមែនជាល្អមើលឬមិនល្អទេគឺត្រូវបង្កើតឡើងការសន្ទនា​សំរាប់
ទស្សនិកជន។ មហាជនល្អគឺមហាជនត្រៀមខ្លួនជាស្រេចសន្ទនា។ ការ​ចូលរួមរបស់
មហាជនជារបៀបសន្ទនាមួយ។​ហេតុនេះហើយការអប់រំក្នុង​សិល្បៈ​សម័យត្រូវបានមើល
តាមរបៀបផ្សេង។”

        រូបសណ្ឋានអប់រំស្រាវជ្រាវនិងពិសោធន៍សិល្បៈ CUCA បានបង្កើត​បរិយាកាស
បដិវាទស្អាតស្អំរវាងមហាជននិងអ្នកធ្វើសិល្បៈ។​ថ្នាក់រៀនបាន​ជួយ​ឲ្យជនគ្រប់រូបអាច
ជឿជាក់និងបង្ហាញទស្សនៈនិងគោលគំនិតរបស់ខ្លួនអំពីអ្នក​និពន្ធវណ្ណកម្មសិល្បៈណា
មួយដែលគេនិយមចូលចិត្ត។ ប្រការនេះក៏បាន​បង្កើត​បរិយាកាសសមភាពក្នុងការផ្ដួច
ផ្ដើមគំនិតសិល្បៈ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ