Hanoikids-បណ្តាឯកអគ្គរដ្ឋទូតវប្បធម៌របស់ហាណូយ។
BUI HANG -  
(VOVWORLD) /  
Vovworld-មិត្តវ័យក្មេងជាច្រើននាក់បានសាកនិយាយភាសាអង់គ្លេសជាមួយ
ភ្ញៀវទេសចរបរទេសដែលមកទស្សានាកន្លែងនានានៅជុំវិញបឹងHoan Kiem
(បឹងសងដាវវិញ)។មិត្តវ័យក្មេងខ្លះចង់ឧទ្ទេសនាមជាមួយភ្ញៀវទេសចរអំពី
ទីក្រុងហាណូយនិងមិត្តវ័យក្មេងផ្សេងៗទៀតចាត់ទុកថានេះគឺជាឱកាសធ្វើ
ឲ្យលទ្ឋភាពនិយាយភាសាអង់គ្លេសរបស់ខ្លួនកាន់តែល្អឡើង។ដោយគោល
ដៅបំរើភ្ញៀវទេសចរបរទេសក្នុងថានះជាមគ្គុទេសទេសចរណ៍នាឆ្នាំ២០០៦
មិត្តវ័យក្មេងចំនួន២០នាក់បានសម្រេច បង្កើតក្លិបHanoikids។មិត្តLe Thi
Hong Nhat ប្រធានក្លិបHanoikidsអោយដឹងថា៖“ នាគ្រាដំបូងយើងខ្ញុំជួបប្រទះ
នឹងការលំបាកជាច្រើន។បណ្តាភ្ញៀវទេសចរមិនជឿជាក់ទេពេលនិយាយថា៖
យើងខ្ញុំនឹងត្រៀមជាស្រេចទទួលបន្ទុកការណែនាំនៅក្រុងហាណូយដោយ
មិនគិតថ្លៃ។ដោយហេតុនេះយើងខ្ញុំត្រូវបោះពុម្ភខិតប័ណ្ណជាច្រើនដើម្បី
ឧទ្ទេសនាមជាមួយ ភ្ញៀវទេសចរអំពីសេវាកម្មនៃក្លិប។យើងខ្ញុំចែកខិតប័ណ្ណ
នៅកន្លែងនានានៅជុំវិញបឹងHoan Kiemនិងព្រលានយន្តហោះ។ “
|
រូបថត អិនធឺណែត
|
ក្រោយពីរៀបចំទួរណែនាំភ្ញៀវទេសចរអន្តរជាតិប្រកបដោយជោគជ័យHanoikids
នៅទទួលលទ្ឋផលគួរឲ្យចាប់អារម្មណ៍លើបណ្តាញអ៊ីនធឺណែតទៀតផង។គណះ
គ្រប់គ្រងក្លិបនៅបើកវគ្កហ្វឹកហ្វឺនជាច្រើនសំដៅលើកកំពស់លទ្ឋភាពចំពោះ
សមាជិកទាំងឡាយ។បណ្តាសមាជិកបានកំណត់ខ្លួនកំណត់ជាអ្នករួមដំណើរជា
មួយភ្ញៀវទេសចរគឺមិនមែនជាមគ្គុទេសទេសចរណ៍ទេ។មិត្តLe Thi Hong Nhatចែក
រំលែកថា៖“ ទិសស្លោករបស់យើងខ្ញុំគឺគ្មានប្រាក់ធីបគ្មានទេប្រាក់សេវ៉ា។ប្រការ
មានន័យថា៖សមាជិកក្លិបទាំងឡាយមិនបានទទួលខ្ទង់ប្រាក់ណា១ផ្តល់ដោយភ្ញៀវ
ទេសចរ។ជាងនោះទៅទៀតដោយពាក្សស្លោក គួរតែជាឯកអគ្គរដ្ឋទូតវប្បធម៌របស់
ហាណូយ យើងខ្ញុំមានបំណងនាំមកនូវរូបភាពស្អាតរបស់ហាណូយជាមួយភ្ញៀវ
ទេសចរបរទេស ។ក្លិបរបស់យើងខ្ញុំបានបង្កបររិយាកាសសំរាប់មិត្តវ័យក្មេងប្រតិបត្តិ
ភាសាអង់គ្លេសធ្វើស្គាល់ជាមួយជនបរទេសនិងជួយគេយល់បន្ថែមទិក្រុង
ហាណូយ។”
|
រូបថត អិនធឺណែត
|
ទីកន្លែងដែលបណ្តាសមាជិកក្លិបHanoikidsឧទ្ទេសនាមជាមួយភ្ញៀវទេសចរមិន
មែនជារមណីយដ្ឋានទេសចរណ៍ដែលបានស្តីអំពីលើWebsiteទេឡើយ។តែ ពួកគេ
រួមដំណើរជាមួយភ្ញៀវទេសចរនៅក្នុងច្រកល្ហកនៃរដ្ឋធានីដើម្បីជួយជនបរទេសយល់
បន្ថែមជីវភាពរបស់អ្នកហាណូយ។“ក្រៅពីមណ្ឌលទេសចរណ៍Van Mieu ប្រាង្កដំកល
សពលោកប្រធានហូជីមិញសារមន្ទីនៃបណ្តាជនជាតិវៀតណាមមណ្ឌលវិថីបុរាណ
បណ្តាសមាជិកក្លិបរបស់យើងខ្ញុំនាំភ្ញៀវទេសចរទៅទស្សនាបណ្តាកន្លែងដែលពួកគេ
ពុំទាន់យល់ច្បាស់នូវជីវភាពរស់នៅរបស់ជនវៀតណាមដូចជាផ្សារDong Xuan –
Hang Beឬវិថីនានាដែលដាក់លក់វត្ថុអនុស្សាវរីយ៍ដូចជាHang Gai-Hang Duong-
Hang Than ជាដើម។ “
ស្តីពីក្លិបHanoikidsបង Kenny ភ្ញៀវទេសចរ១នាក់មកពីសិង្ហបុរីបានអោយដឹងថា៖“ជា
ភ្ញៀវទេសចរវ័យក្មង១នាក់ ខ្ញុំសប្បាយយ៉ាងក្រៃលែងដោយបានធ្វើស្គាល់ជាមួយ
បណ្តានិស្សិត។ពួកគេបានចែករំលែកជាមួយខ្ញុំបទពិសោធន៍មិនត្រឹមតែក្នុងការសិក្សា
រៀនសូត្រប៉ុណ្ណោះទេថែមទាំងរមណីដ្ឋានទេសចរណ៍នៅហាណូយទៀតផង។ដោយ
ហេតុនេះខ្ញុំចង់និយាយជាមួយបណ្តាភ្ញៀវទេសចរដែលមកទស្សនាហាណូយថាចូរ
ចែករំលែកពិសោធន៍ជាមួយ Hanoikids។“
ជារៀងរាល់ឆ្នាំHanoikidsជ្រើសរើសសមាជិថ្មីជាច្រើនដែលមានចំណេះដឹងអំពីហា
ណូយដើម្បីបំពេញតម្រូវការរបស់ភ្ញៀវទេសចរ។ក្រៅពីទួរទេសចរណ៍ជាមួយភ្ញៀវ
ទេសចរបរទេសHanoikidsនៅរៀបចំសកម្មភាពជាច្រើនទៀតនៅកណតាលវាលក្នុង
បំណងផ្សារភ្ជាប់បណ្តាសមាជិកក្លិបទៀតផង។Hanoikidsបានបន្សល់ទុកមកចំណាប់
អារម្មណ៍ដ៍ល្អអំពីយុវជនយុវនារីក៍ដូចជាវប្បធម៌ហាណូយនិយាយដោយឡែកនិង
វៀតណាមនិយាយរួមចំពោះមិត្តភក្តិអន្តរជាតិ៕
BUI HANG
-VOVWORLD