|
Hoang Sa-វៀតណាម៖ការឈឺចាប់បាត់បង់ ខ្សែភាពយន្តរំជួលចិត្តមនុស្ស (VOV) |
Vovworld-ខ្សែភាពយន្តក្នុងរយៈពេល៥៩នាទីបានចាប់ផ្ដើមដោយពាក្យកំណាព្យដែលបានសម្ដែងដ៏មនោសញ្ចេតនាដោយសំនៀងរបស់នារីដំបន់
សមុទ្រ៖ Hoang Sa ផ្ទៃទឹកដ៏ធំល្វឹងល្វើយ មានអ្នកចេញដំណើរទៅតែមិនឃើញ
ត្រឡប់មកវិញ នាពេលអរុណរះនៅភូមិនេសាទ Binh Chau ខេត្ត Quang Ngai។ តួរអង្គសំខាន់ក្នុងខ្សែភាពយន្តជាអ្នកនេសាទ ពិសេសគឺនារីមានប្តីកូនមិនត្រឡប់មកវិញពីបណ្ដាជើងដំណើរចេញទៅសមុទ្រពោពេញទៅដោយគ្រោះថ្នាក់។គេ
ជាអ្នកនិទានរឿង។ ចាប់ពីពេលខ្សែភាពយន្តចាប់ផ្ដើមនោះ លោកស្រី Tran Thi
Nga កម្មាភិបាលចូលនិវត្តនៅទីក្រុងហាណូយ បានលើដៃជូតទឹកភ្នែកជាច្រើន
លើកច្រើនសារ។ លោកស្រីហាក់ដូចជាសម្របក្នុងចរន្តមនោសញ្ចេតនារបស់
បណ្ដាតួរអង្គក្នុងសាច់រឿង។
“ខ្ញុំចែករំលែកជាមួយការលំបាក់របស់ប្រជាជនភាគកណ្ដាលនិងការនឿយហត់
លំបាករបស់គេក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ ខ្ញុំទស្សនានិងយំរហូតពីព្រោះ
អាណិតគេ។ គេនៅវ័យក្មេងដែលបាត់បង់ប្តីបាត់បង់ទីបង្អែក។ ការឈឺចាប់
របស់គេគឺជ្រាលជ្រៅណាស់ដោយសារជីវភាពរស់នៅលំបាកពេក។ ក្នុងពេល
បាត់បង់ប្តីនិងកូនគឺឈឺចាប់ណាស់។”
មិនមែនជាអ្នកធ្វើខ្សែភាពយន្តជំនាញ ប៉ុន្តែអ្នកដឹកនាំរឿង Andre Menras ដែលមានសញ្ជាតិចំនួន២គឺបារាំងនិងវៀតណាមមានឈ្មោះវៀតណាមជា Ho
Cuong Quyet បានរួមជាមួយ ekip ធ្វើខ្សែភាពយន្តបានមកហូបចុកស្នាក់នៅជាមួយគ្នាឃើញផ្ទាល់នឹងភ្នែកជីវភាពរស់នៅរបស់អ្នកនេសាទឃុំ Binh Chau និង
ស្រុកកោះ Ly Son ដើម្បីផលិតខ្សែភាពយន្តដ៏រំភើបចិត្ត។ អ្នកដឹកនាំរឿង Andre
Menras បានប្រើប្រាស់ការជួបសំណេះសំណាលដោយភាសាវៀតណាមរវាងលោកនិងតួអង្គដើម្បីគេនិយាយអំពីខ្សែជីវិតរឿងរបររបស់គេ។ នេះជាកត្តា
សំខាន់ដើម្បីធ្វើឡើងភាពស្មោះត្រង់បរានុម័តឲ្យខ្សែភាពយន្ត។
ចំពោះលោក Pham Van Chung គ្រូបង្រៀងមហាវិទ្យាល័យវិទ្យាសាស្ត្រសង្គមសាស្ត្រនិងមនុស្សសាស្ត្រថា បណ្ដាអ្នកនេសាទនៅ Binh Chau, Ly Son ក៏ដូចជាអ្នកនេសាទនៅកន្លែងផ្សេងៗរបស់វៀតណាមគឺជាវីរបុរសក្នុងជីវភាព
សាមញ្ញ ជារៀងរាល់ថ្ងៃទៅនេសាទត្រីច្បាមជាប់សមុទ្ររក្សាកន្លែងនេសាទប្រពៃណីរបស់ជីដូនជីតា។ លោក Pham Van Chung បានចែករំលែកថា៖
“ខ្ញុំអាណិតគេណាស់ ប៉ុន្តែក៏ស្ងើចសសើរគេជាអ្នកក្លាហាន។ មុនបង្អស់គឺដើម្បីរកស៊ីគេគ្មានជម្រើសឡើយ។ និងប្រការសំខាន់គឺគេបានរួមចំណែកអះអាងនូវអធិបតេយ្យភាពរបស់យើងនៅប្រជុំកោះ Hoang Sa។”
|
អ្នកដឹកនាំរឿង Andre Menras ជួបសំណេះសំណាលដោយភាសាវៀតណាមជាមួយតួអង្គ ដើម្បីគេនិយាយអំពីខ្សែជីវិតរឿងរបររបស់គេ (VOV) |
បង្កើតការចាប់អារម្មណ៍ជាច្រើនបំផុតចំពោះទស្សនិកជនគឺជាការសំណេះ
សំណាលបង្ហូរទឹកភ្នែកអំពីស្ថានភាពលំបាករបស់ស្ត្រីមេមាយនៅដំបន់ក្រីក្រ។ នៅខាងក្រោយបណ្ដាខ្សែភាពយន្តរំភើបចិត្តនេះ ជលកាលក្រុមធ្វើភាពយន្តត្រូវផ្អាកដោយសារមិនអាចទប់ទឹកភ្នែកបានខណៈដែលស្ដាប់តួរអង្គនិទានអំពីជីវិត
របស់គេ។
“ប្តីខ្ញុំបាត់ខ្លួនគ្មានព័ត៌មានអ្វីសោះ ទុកឲ្យខ្ញុំកូនតូច៣នាក់។នៅសមុទ្រត្រឹម
តែពឹងនឹងប្តី។ ឥឡូវនេះគ្មានប្តីមិនធ្វើអ្វីបានឡើយ។ ដីស្រែគ្មានទេ ដោយហេតុនេះត្រូវធ្វើស៊ីឈ្នូលគេទើបទទួលបាន២-៣ម៉ឺនដើម្បីចិញ្ចឹមកូន។”
មុនពេលបានទស្សនាខ្សែភាពយន្ត Hoang Sa-វៀតណាម៖ការឈឺចាប់ខាត
បង់លោក Nguyen Quy Hiep នៅខ័ណ្ឌ Ba Dinh ទីក្រុងហាណូយត្រឹមតែគិតថា
ខ្លឹមសារខ្សែភាពយន្តប្រមូលផ្ដុំឆ្លុះបញ្ចាំងការលំបាកនឿយហត់របស់អ្នកនេសាទ
ភាគកណ្ដាលតែប៉ុណ្ណោះទេ។ ប្រការដែលធ្វើឲ្យលោកភ្ញាក់ខ្លួនគឺរូបភាពស្មោះ
ត្រង់អំពីសមរភូមិក្រោយ គ្រួសារអ្នកនេសាទនិងវាមានឥទ្ធិពលដល់មនោសញ្ចេតនារបស់លោកយ៉ាងខ្លាំង។ លោក Hiep ចែករំលែកថា៖
“ក្រោយពេលបានទស្សនាខ្សែភាពយន្តនេះ ខ្ញុំបានយំ ខ្ញុំអាណិតប្រជាជននៅដំបន់សមុទ្រលំបាកពេក។ ខ្ញុំសូមថ្លែងអំណរគុណអ្នកដឹកនាំរឿងបានសសេរឡើងស្ថានភាពជាក់ស្ដែងរបស់ដំបន់សមុទ្ររបស់ប្រទេសជាតិក្នុងដំណាក់កាលបច្ចុប្បន្ន។ ខ្ញុំបានឃើញស្ថានភាពប្អូនៗបាត់បង់ឪពុករីឯប្រពន្ធបានអោបកូនយំជារូបភាពដែល
ធ្វើឲ្យខ្ញុំឈឺចាប់បំផុត។”
ខ្សែភាពយន្តឯកសារ Hoang Sa-វៀតណាម៖ការឈឺចាប់បាត់បង់ បានបន្សល់
ទុកនូវចំណាប់អារម្មណ៍ដ៏ជ្រាលជ្រៅក្នុងដួងចិត្តតស្សនិកជន ដើម្បីពេលត្រឡប់
មកវិញ អ្នកណាក៏រំពឹងនឹងបន្តរួមវិភាគទានជាច្រើនថែមទៀតនិងចលនាជនគ្រប់
រូបជួយជ្រោមជ្រែងអំពីសម្ភារៈនិងស្មារតីដើម្បីជួយឧបត្ថម្ភគ្រួសារអ្នកនេសាទដែលកំពុងប្រឈមមុខនឹងគ្រោះថ្នាក់ប៉ុន្តែប្តេជ្ញាច្បាមជាប់សមុទ្ររកស៊ីការពារសមុទ្រកោះរបស់ស្រុកកំណើតមាតុប្រទេស៕