VAN DO -  
(VOV WORLD) /  
(VOVworld)-ក្នុងសប្តាហ៌កន្លងទៅ កាណាល់ផ្សាយជាភាសាបរទេសនៃវិទ្យុសម្លេង
វៀតណាម ទទួលបានសំបុត្រនិងទូរស័ព្ទចំនួន១៦៥របស់មិត្តអ្នកស្ដាប់ ពីប្រទេសចំ
នួន៤២។ សូមអគុណលោកអ្នកនាងដែលបានហៅទូរស័ព្ទ និងផ្ញើសំបុត្រមកកម្មវិធី។
|
ឈូងសមុទ្រ Ha Long ( internet) |
ក្នុងសំបុត្រផ្ញើទៅដល់កម្មវិធីផ្សាយជាភាសាខ្មែរ មិត្តនារីរដ្ឋ និងមិត្តមួយចំនួនទៀត
មានគោលបំណងចង់ស្វែងយល់អំពីឈូងសមុទ្រ Ha Long ជា បេតិកភ័ណ្ឌធម្មជាតិពិ
ភពលោក១ត្រូវបានទទួលស្គាល់ នាឆ្នាំ ១៩៩៤ និងជាទីកន្លែង១ទាក់ទាញភ្ញៀវ ទេស
ចរណ៍ ជាច្រើន នៅក្នុងនិងក្រៅប្រទេសរបស់វៀតណាម។
|
ឈូងសមុទ្រ Ha Long ជាទីកន្លែង១ទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើននៅក្នុងនិងក្រៅប្រទេសរបស់វៀតណាម(internet) |
ស្ថិតនៅភាគឥសាន្តវៀតណាម ចំណុះខេត្ត Quang Ninh ឈូងសមុទ្រ Ha Long មានកោះចំនួន ១៩៦៩។កោះនៅឈូងសមុទ្រ Ha Long ភាគច្រើនគឺជាកោះថ្មកំបោវ ដែលបានបង្កើតឡើងពីមុននេះរាប់លានឆ្នាំ គ្របដណ្ដាប់ដោយរុក្ខជាតិដ៏សម្បូរបែប និងច្រើនប្រភេទ។ ចូលទៅក្នុងឈូងសមុទ្រ Ha Long យើង ហាក់ដូចជា វង្វែងចូល
ក្នុងពិភពរឿងបុរាណនិទានមួយ ដែលក្នុងនោះអ្វីៗទាំងអស់ក្លាយទៅជាថ្ម។ មានកោះ
ដូច ជាក្បាលមនុស្សកំពុងបែមុខទៅរកដីគោក (កោះក្បាលមនុស្ស) កោះដូចជានាគ កំពូងហោះហើរលើផ្ទៃទឹក ( កោះនាគ) …ជាដើម។ អ្វីៗទាំងអស់នោះ ហាក់ដូចជារូប
ភាពពិតៗ គួអោយងឿងឆ្ងល់។ រូបរាងកោះទាំងនោះ ចំឡែកណាស់ ប្រែរូបដែលយើង
នឹងស្មាន មិនដល់ ទៅតាមពន្លឺចែងចាំងក្នុងពេលថ្ងៃ និងតាមការស្រមើលស្រមៃ។
ចូលទៅក្នុងកោះទាំងនោះ គឺជារូងភ្នំដ៏ស្អាតអស្សចារ្យ ដូចជារូងភ្នំ Thien Cung រូងភ្នំ
Dau Go …។ល។ នេះពិតជាវិមានដែលធម្មជាតិបង្កើតឡើង លើលោកកើយនេះ។
ក្នុងដំណើរទៅទស្សនា និងបំពេញការងារនៅខេត្ត Quang Ninh បងស៊ីថា អ្នក
យកព័ត៍មាន កម្ពុជាមួយនាក់បានអោយដឹងថា÷
“ ក្រោយរយះពេលទៅទស្សនា ខ្ញុំឃើញថាឈូងសមុទ្រ Ha Longមានភ្នំថ្មជា
ច្រើន និងរូងភ្នំថ្មបុរាណនានាទៀតផង។ វាស្អាតណាស់ និងត្រូវបានរដ្ឋអំណាចអភិ
រក្ស និងអភិវឌ្ឈន៍ទៅជាតំបន់ទេសចរណ៍ទាក់ទាញភ្ញៀវទេសចរណ៍នៅក្នុងនិងក្រៅ
ប្រទេស។ ពិសេស ខ្ញុំចាប់អារម្មណ៍ចំពោះការដាក់តាំង និងភាពរូសរាយរបស់អ្នក
លក់នៅទីនេះ។ ”
មកដល់ឈូងសមុទ្រ Ha Long ភ្ញៀវទេសចរណ៍នឹងមានឱកាសពិសារមុខម្ហូប
ល្បីឈ្មោះ ជាច្រើនប្រភេទ នៅភោជនីយដ្ឋាននានា។ នៅឈូងសមុទ្រ Ha Long មាន គ្រឿងសមុទ្រមួយចំនួនដ៏ពិសេស ដូចជា÷បង្កង ត្រី មឹក…ជាដើម។ Ha Long មាន
ភោជនីយដ្ឋានជាច្រើន ដ៏សាមញ្ញតាំងពីអាស៊ី និង អឺរ៉ូប។
ទៅទទួលទានម្ហូបអាហារនៅលើភោជនីយដ្ឋានបណ្ដែតទឹក ក៏ជាការទាក់ទាញ ទឹកចិត្តមួយរបស់ភ្ញៀវទេសចរណ៍ជាច្រើន ពេលដែលមកដល់ឈូងសមុទ្រ Ha Long និងវាបានក្លាយទៅជាចំណុចសំខាន់នៅក្នុងបណ្តាទួរទេសចរណ៍។ នៅទីនេះ បណ្ដា
ភ្ញៀវ ទេសចរណ៍មានឱកាសទទួលទានបណ្ដាមុខម្ហូបអាហារពិសេសដ៏ឈ្ងុយឆ្ងាញ ផង និងបានទស្សនាទិដ្ឋភាពឈូងសមុទ្រ Ha Long ទៀតផង។ នៅទីនេះភ្ញៀវទេស
ចរណ៍បានសម្របខ្លួនចូលក្នុងធម្មជាតិដ៏ល្អស្អាតនៅទីនេះ។
លោកអ្នកនាងជាទីមេត្រី!
សង្ឃឹមថា លោកអ្នកនាងពេញចិត្តជាមួយព័ត៌មានពោលខាងលើ។នាទីប្រអប់
សំបុត្រមិត្តអ្នកស្តាប់ របស់យើងខ្ញុំពេលនេះចប់តែប៉ុណ្ណេះ។ រាល់សំបុត្រនិងការរួមមតិ
សូមផ្ញើមកកម្មវិធីផ្សាយជាភាសាខ្មែរនៃកាណាល់ផ្សាយជាភាសាបរទេស វិទ្យុសម្លេង វៀតណាម លេខ៤៥ BaTrieu –ខ័ណ្ឌ Hoan Kiem –រដ្ឋធានី Hanoi ឬ Email : vov5khmer@yahoo.com.vn៕
VAN DO
-VOV WORLD