ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់

(VOVWORLD) - លោកអ្នកនាងជាទីមេត្រី! ដូចព័ត៌មានដែលយើងខ្ញុំបានចុះផ្សាយថា ដើម្បីជួយមិត្តអ្នកស្ដាប់ទទួលបានព័ត៌មានក្នុងកម្មវិធីផ្សាយសម្លេងតាមពេលវេលាសមស្របជាង ចាប់ពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០២៤ តទៅ យើងខ្ញុំនឹងកែសម្រួលកាលវិភាគផ្សាយ ចំពោះកម្មវិធីផ្សាយសម្លេងមួយចំនួនរបស់នាយកដ្ឋានកិច្ចការបរទេស (VOV5) នៃវិទ្យុសម្លេងវៀតណាម។ 
ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ - ảnh 1ទេសភាពដ៏ស្រស់ស្អាតនៅខេត្ត Lam Dong 

ជាក់ស្ដែង កម្មវិធីផ្សាយសម្លេងជាភាសាខ្មែរនៅហ្វ្រេកង់៧ ២៨៥ ចាប់ពីវេលាម៉ោង ១៧ និង ៣០ នាទីដល់ម៉ោង ១៨ នឹងត្រូវបានផ្សាយចាប់ពីវេលាម៉ោង ១៩ ដល់ម៉ោង ១៩ និង ៣០ នាទីជារៀងរាល់ថ្ងៃ។ ទន្ទឹមនឹងនោះ កម្មវិធីផ្សាយសម្លេងនាវេលាម៉ោង ២៣ ដល់ម៉ោង ២៣ និង ៣០ នាទីលើប្រេកង់ ១ ២៤២ នឹងត្រូវបានផ្សាយនាវេលាម៉ោង ២១ ដល់ម៉ោង ២១ និង ៣០ នាទីជារៀងរាល់ថ្ងៃ។ នាពេលខាងមុខ យើងខ្ញុំនឹងខិតខំប្រឹងប្រែងថែមទៀត ដើម្បីនាំយកខ្លឹមសារកាន់តែទាក់ទាញ រួមជាមួយព័ត៌មានយ៉ាងឆាប់រហ័សជាងជូនប្រិយមិត្ត។

ក្នុងសប្តាហ៍កន្លងទៅ យើងខ្ញុំក៏ទទួលបានមតិយោបល់ពីអ្នកស្តាប់ជាច្រើន ក្នុងនោះមានការចែករំលែកដ៏គួរឲ្យចាប់អារម្មណ៍របស់មិត្តអ្នកស្តាប់ នួន ស៊ីណា។ ក្នុងសំបុត្រផ្ញើមកកាន់កម្មវិធី មិត្តបានសរសេរថា “តាមរយៈប្រព័ន្ធផ្សព្វផ្សាយមហាជន ខ្ញុំបានដឹងថា ភាសាវៀតណាមនឹងក្លាយទៅជាភាសាមួយ ក្នុងចំណោមភាសាដ៏សំខាន់នៅទីក្រុង San Francisco ដែលជាទីក្រុងដ៏មមាញឹក និងមានមនុស្សច្រើនកុះករបំផុតនៅសហរដ្ឋអាមេរិក។ តើកម្មវិធីអាចឧទ្ទេសនាមបន្ថែមអំពីព័ត៌មាននេះបានទេ។

មិត្តអ្នកស្តាប់ នួន ស៊ីណា និងប្រិយមិត្តជាទីមេត្រី។ នាថ្ងៃទី ១១ មិថុនា (ម៉ោងក្នុងតំបន់) ក្រុមប្រឹក្សាឃ្លាំមើលទីក្រុង និងខ័ណ្ឌ San Francisco សហរដ្ឋអាមេរិក បានសម្រេចចិត្តថា ភាសាវៀតណាមត្រូវបានប្រើប្រាស់ជាភាសាផ្លូវការមួយក្នុងចំណោមភាសាផ្លូវការរបស់ទីក្រុង។ តាមនោះ ក្រៅពីភាសាអង់គ្លេស ចិន អេស្បាញ និងហ្វីលីពីន ទីក្រុង San Francisco នឹងប្រើប្រាស់ភាសាវៀតណាមបន្ថែមក្នុងសេវាកម្មសាធារណៈដូចជា បកប្រែ ជូនដំណឹង និងឯកសារនៅលើគេហទំព័រ។ ក្រៅពីទីក្រុង San Francisco ភាសារវៀតណាមត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយក្នុងសេវាកម្មសាធារណៈតាមទីក្រុងជាច្រើននៅសហរដ្ឋអាមេរិក ជាពិសេសគឺនៅកន្លែងដែលមានសហគមន៍ជនវៀតណាមយ៉ាងច្រើនកុះករដូចជាខ័ណ្ឌ Orange, California, Houston, Texas ឬ Seattle, Washington។ នៅតាមតំបន់ទាំងនេះភាសាវៀតណាមត្រូវបានប្រើប្រាស់តាមសេវាកម្មសំខាន់ៗជាច្រើនដូចជា សុខាភិបាល អប់រំ និងសេវាសង្គម។ ប្រការនេះបាន និងកំពុងរួមចំណែកបង្កើតឱកាសជំរុញសមាហរណកម្ម និងការអភិវឌ្ឍ យ៉ាងខ្លាំងក្លារបស់សហគមន៍ជនវៀតណាមនៅអាមេរិក។

ឆ្លើយសំណួរមួយចំនួនរបស់មិត្តអ្នកស្តាប់ - ảnh 2សកម្មភាពវប្បធម៌នៅខេត្ត Lam Dong

ងាកមកប្រធានបទទេសចរណ៍វិញ ក្នុងកម្មវិធីថ្ងៃនេះ យើងខ្ញុំសូមណែនាំដល់មិត្តអ្នកស្តាប់ទាំងអស់គ្នាអំពីគោលដៅទេសចរណ៍មួយដែលទាក់ទាញចំពោះភ្ញៀវទេសចរនៅពេលធ្វើដំណើរកំសាន្តទៅវៀតណាម។ នេះគឺជារមនីយដ្ឋានដ៏ល្បីល្បាញនានារបស់ខេត្ត Lam Dong ។ តោះយើង! រួមគ្នាស្វែងរកតំបន់នេះណា៎!

ប្រីយមិត្តជាទីមេត្រី!  ខេត្ត Lam Dong មានទីតាំងស្ថិតនៅខាងត្បូងនៃតំបន់ខ្ពង់រាបកណ្ដាលដែលជាប់នឹងតំបន់សេដ្ឋកិច្ចសំខាន់ខាងត្បូង។ ខេត្ត Lam Dong គឺជាប្រភពដើមនៃប្រព័ន្ធទន្លេ Dong Nai ដែលជាទន្លេមួយមានប្រវែងវេងបំផុតនៅវៀតណាម។ ទន្ទឹមនឹងនេះ លក្ខខ័ណ្ឌអំណោយផលពីធម្មជាតិបានធ្វើឱ្យខេត្ត Lam Dong ក្លាយទៅជាតំបន់ដាំដើមមន ចិញ្ចឹមដង្កូវនាងនិងត្បាញសូត្រធំបំផុតនៅទូទាំងប្រទេស។ ផលិតផលតម្បាញសូត្រដែលមានគុណភាពខ្ពស់របស់ទីក្រុង Bao Loc ខេត្ត Lam Dong ត្រូវបាននាំចេញភាគច្រើនទៅកាន់បណ្តាប្រទេសនៅអឺរ៉ុប និងអាមេរិក។ ក្រៅពីនេះ ទីក្រុង Da Lat គឺជាគោលដៅទេសចរណ៍ដ៏ល្បីឈ្មោះ មួយ ដែលមិនគួរឱ្យរំលងនៅពេលដែលលោកអ្នកទៅលេងកំសាន្តនៅខេត្ត Lam Dong ពីព្រោះថាអស់រយៈពេលជាយូរមកហើយ គោលដៅនេះបានទាក់ទាញភ្ញៀវទេសចរជាច្រើនមកលេងកំសាន្តនិងសម្រាកលំហែកាយ។ ទីក្រុង Da Lat មានរហស្សនាមថា “ ទីក្រុងមនោរម្យ” ដោយសារមានទេសភាពស្រស់ស្អាត និងមានភូមិគ្រឹះដែលមានស្ថាបត្យកម្មបែបបារាំងដ៏គួរចាប់អារម្មណ៍ផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ