បរិយាកាសទទួលពិធីបុណ្យ Noel នៅវៀតណាម

បរិយាកាសទទួលពិធីបុណ្យ Noel នៅវៀតណាម - ảnh 1
ជារៀលរាល់ឆ្នាំសមាជិកគ្រប់រូបនៃ ក្លឹបដើម្បីសហគមន៍ទីក្រុងហូជីមិញបានរៀបចំពិធីបុណ្យ Noel យ៉ាងកក់ក្តៅមួយ សំរាប់កុមារនានានៅតាមផ្ទះសម្បុរសធម៌ក្នុងទីក្រុងហូជីមិញទាំងមូល។
(Image: tno.vn)

លោកអ្នកនាងជាទីមេត្រី!​

បរិយាកាសទទួលពិធីបុណ្យ Noel គ្រប់ដណ្តប់លើគ្រប់ទិសទី។ ទោះបីជាមិនម៉ែន
ជាពិធីបុណ្យរបស់ប្រទេសជាតិក្តី ប៉ុន្តែ មិត្តយុវវ័យទូទាំងប្រទេសវៀតណាមជានិច្ច
កាលរងចាំទទួលពិធីបុណ្យ Noel។ រួមជាមួយនឹងបវិយាកាសនោះក្នុង email ដែល
បានផ្ញើមកកម្មវិធីផ្សារជាភាសារខ្មែរកាណាល់ផ្សាយភាសារបរទេសនៃវិទ្យុសម្លេង
វៀតណាម មិត្ត Kong Sovandeth និស្សិតឆ្នាំទី ១ ម្នាក់ដេប៉ាទីម៉ង់ច្បាប់និងសេដ្ឋកិច្ចនៃ
សាកលវិទ្យាល័យភូមិន្ទភ្នំពេញបានចែករំលែកគួរឲ្យចាប់ចិត្តជាមួយយើងខ្ញុំ។ មិត្ត
បានសរសេរថា៖ “ទោះបីជាអ្ននកាន់ពុទ្ធសាសនាក្តី ប៉ុន្តែពិធីបុណ្យ Noel គឺជាឱកាស
ដើម្បីខ្ញុំនិងមិត្តភ័ក្តជួបសំណះសំណាលជាមួយគ្នា។ ខ្ញុំពិតជាចង់ដឹងថា៖ នៅវៀត
ណាម មិត្តយុវវ័យទាំងអស់នឹងធ្វើអ្វីក្នុងធីបុណ្យ Noel?”។

មិត្ត Sovandeth ជាទីមេត្រី! ប្រសិនបើមិត្តមកទស្សនានៅទីក្រុងហាណូយ ឬ ទីក្រុង
ហូជីមិញក្នុងរយៈពេលនេះ មិត្តនឹងឃើញថា៖ បរិយាកាសក្នុងពិធីបុណ្យ Noel
សប្បាយយរីរាយក្រប់ដណ្តប់លើគ្រប់ទិសទី។ បណ្ដាមជ្ឈមណ្ឌលពាណិច្ជកម្មធំៗ
និងហាងទំនិញសុទ្ធតែត្រូវបានតុបតែងយ៉ាងស្អាតអស្ចារ្សណាស់។ ក្នុងបរិយាកាស
អូអរនេះ មិនត្រឹមតែមានសេចក្តីសប្បាយនិងការជូនពរប៉ុណ្ណោះទេថែមទាំងមាន
បំណងប្រាថ្នារបស់កុមារកំព្រានិងកុមារពិការទៀតផង។ យល់បានបំណង​ប្រាថ្នា
នេះ ជារៀលរាល់ឆ្នាំសមាជិកគ្រប់រូបនៃក្លឹបដើម្បីសហគមន៍ទីក្រុងហូជីមិញបាន
រៀបចំពិធីបុណ្យ Noel យ៉ាងកក់ក្តៅមួយសំរាប់កុមារនានានៅតាមផ្ទះសម្បុរសធម៌
ក្នុងទីក្រុងហូជីមិញទាំងមូល។ គ្រប់សំបុត្រដែលផ្ញើរមកកម្មវិធី “សរសេរអោយ​
លោកតា Noel” សុទ្ធតែត្រូវបានមិត្តយុវជនស្ម័គ្រចិត្ដអានដ៏ម៉ត់ចត់សំដៅស្វែងរក
អ្នកដែលសាកសនទទួលបានរង្វាន់។ ក្រៅពីនោះ បណ្ដារឿងល្ខោននិងសកម្មភាព
សម្បូរបែបជាច្រើនផ្សេងៗទៀតត្រូវបានរៀបចំឡើងនៅសួនឧទ្យាននៅទីក្រុង
ហូជីមិញផងដែរ។ គ្រប់សកម្មភាពនេះមិនត្រឹមតែនាំមកក្តីសប្បាយរីករាយសំរាប់
ប្អូនៗ ប៉ុណ្ណោះទេ ថែមទាំងគឺជារបៀបបង្កើនសមត្ថភាពជួបប្រាស្រ័យជាមួយ
សហគមន៍ចំពោះកុមារពិការជាពិសេសកុមារមានជំងឺ Down ទៀតផង។ តំណាង
នៃមជ្ឈមណ្ឌលកុមារពិការនៅខ័ណ្ឌទី ៤ ទីក្រុងហូជីមិញ លោក Bui Tan Hieu បាន
ឲ្យដឹងថា៖

 “យើងខ្ញុំឃើញថា៖ នេះគឺជាសកម្មភាពជាក់ស្តែងដើម្បីកុមារជួបប្រាស្រ័យជាមួយ គ្នានៅសហគមន៍។ មិនត្រឹមតែក្នុងពិធីបុណ្យ Noel ប៉ុណ្ណោះទេ ថែមទាំងក្នុងពិធី
បុណ្យផ្សេងៗទៀត ប្រសិនបើ យើងរួមដៃ នោះគឺសកម្មភាពនេះនឹងនាំមកនូវក្តី សប្បាយរីរាយដ៏ធំធេងសំរាប់ប្អូនៗ។”

បរិយាកាសទទួលពិធីបុណ្យ Noel នៅវៀតណាម - ảnh 2
ការប្រឡង “សរសេសសំបុត្រឲ្យលោកតា Noel” (Image: tno.vn)


ប្អូនៗអាចបង្ហាញសេចក្តីទុកចិត្តរបស់ខ្លួនតាមរយៈការសម្តែងរឿងល្ខោនដូរតន្ត្រីឬ
ក៏សិល្បៈ ជាដើម។​ តាមការចាប់អារម្មណ៍របស់ខ្លួនប្អូន Lam Tien Đat មកពីមជ្ឈម
ណ្ឌលស្បុរសធម៌នៃវត្ត Huyen Trang ទីក្រុងហូជីមិញ បានឲ្យដឹងថា៖

“ខ្ញុំសប្បាយណាស់ពេលដែលចូលរួមក្នុងកម្មវិធីនេះ។ បងៗនៅទីនេះយកចិត្តទុក ដាក់ដល់ប្អូនៗណាស់ ទោះបីជា ជួបមុខគ្នាជាលើកដំបូង។ ខ្ញុំមានគោលបំណងថា៖ បងៗគ្រប់រូបនឹងរៀបចំកម្មវិធីដូច្នេះនាសិសររដូវនាឆ្នាំខាងមុខគ្នាដើម្បីឲ្យពួកខ្ញុំអាច
ជួបនមុខគ្នានិងលេងកំសាន្ត។”

ចំនួនទឹកប្រាក់មួយផ្នែកដែលទទួលពីសម្បុរសជនត្រូវបានគណៈចាត់តាំងនៃក្លឹប
ដើម្បីសហគមន៍ប្រើប្រាស់ក្នុងការឲ្យរង្វាន់ដល់ការប្រឡងចំនួន ២ ដោយមាន
ប្រធានបទ “សរសេសសំបុត្រ ឲ្យលោកតា Noel” និងគូរគំនូរ។

មិត្ត Sovandeth ជាទីមេត្រី! រឿងដែលនឹកស្មានមិនដល់និងគួរឲ្យចាប់អារម្មណ៍ មួយទៀតក្នុងពីធីបុណ្យ Noel ឆ្នាំ ២០១៣ គឺ៖ ព្រិលធ្លាក់ក្នុងរយៈពេលប៉ុន្មានថ្ងៃ
កន្លងមកនៅទីរួមស្រុក Sapa (ភាគខាងជើងវៀតណាម) ដែលទាក់ទាញភ្ញៀវ
ទេសចរណ៍រាប់ពាន់នាក់មកទស្សនានៅទីនេះ។ មិត្ត Sovandeth និងបណ្ដា
មិត្តអ្នកស្តាប់ទាំងអស់អាចគយគន់ភាពស្អាតអស្ចារ្យនៃទីរួមស្រុក Sapa ក្នុង
រដូវព្រិលធ្លាក់ តាមរយៈ បណ្ដារូបភាពលើគេហទំព័ណ៍ www.vovworld.vn.។ នាទីប្រអប់សំបុត្រមិត្តអ្នកស្តាប់របស់យើងខ្ញុំសូមចប់តែប៉ុណ្ណោះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ