លោកអ្នកនាងជាទីមេត្រី!
សប្ដាហ៍ថ្មីត្រូវបានចាប់ផ្តើម និងយើងខ្ញុំបណ្ដាអ្នកនិពន្ធនៃកម្មវិធីផ្សាយជា ភា
សាខ្មែរ កាណាល់ផ្សាយជាភាសាបរទេស វិទ្យុសម្លេងវៀតណាម សូមប្រសិទ្ធិពរជូន
អស់លោកអ្នកនាងសប្ដាហ៍ថ្មីប្រកបដោយ សុខភាពល្អនិងសុភមង្គល។
លោកអ្នកនាងជាទីមេត្រី!
ក្នុងសប្ដាហ៍ កាណាល់ផ្សាយជាភាសាបរទេស វិទ្យុសម្លេងវៀតណាមទទួល
បានសំបុត្យនិងទូរស័ព្ទជាច្រើនពីមិត្តស្ដាប់លើទូទាំងពិភពលោក។
|
ភូមិវប្បធម៌ ទេសចរណ៍ បណ្ដាជនជាតិវៀតណាម |
ជាពិសេសក្នុងសប្ដាហ៍កន្លងទៅ នាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់បានទទួល
សំបុត្ររបស់មិត្ត បៀងនារីរ័ត្ន ពីភ្នំពេញ កម្ពុជា។ ក្នុងសំបុត្រនេះ មិត្តបាន រៀបរាប់
ថាខ្លួនកំពុងស្វែងយល់អំពីវប្បធម៌វៀតណាម ហើយមានគោលបំណងថា៖ កម្មវិ
ធីនឹងឧទ្ទេសនាមអំពិអាស័យដ្ឋានវប្បធម៌មួយចំនួននៅវៀតណាម ដើម្បីឆ្លើយសំ
នួររបស់ មិត្ត បៀងនារីរ័ត្ន ក្នុងនាទីប្រអប់មិត្តអ្នកស្ដាប់ នាពេ៣លនេះ យើងខ្ញុំ
សូមឧទ្ទេសនាមជូនអស់លោកអ្នកនាងអំពីភូមិវប្បធម៌ ទេសចរណ៍ បណ្ដាជន
ជាតិវៀតណាម នៅជាយទីក្រុងហាណូយ។ ដែលជាកន្លែងប្រមូលផ្តុំតំលៃវប្ប
ធម៌ ប្រវត្តិសាស្ត្រលេចធ្លោរបស់ប្រជាពលរដ្ឋវៀតណាម។
ភូមិវប្បធម៌-ទេសចរណ៍បណ្ដាជនជាតិវៀតណាម ត្រូវបានកសាង លើផ្ទៃដី ជាង១៥០០ហិកតា រួមមានតំបន់ចំនួន៧៖ តំបន់ភូមិជនជាតិ តំបន់មជ្ឈមណ្ឌល
វប្បធម៌និងលេងកំសាន្តទំនើបៗ តំបន់បេតិកភ័ណ្ឌវប្បធម៌ពិភពលោក តំបន់
ឧទ្យានកំណង់ផែ តំបន់ដើមឈើ Dong Mo តំបន់សេវាកម្មទេសចរណ៍ ចម្រុះ
និងតំបន់គ្រប់គ្រង។
|
ភូមិវប្បធម៌ ទេសចរណ៍ បណ្ដាជនជាតិវៀតណាម |
ដោយមានផ្ទៃដីជិត២០០ហិកតា តំបន់ភូមិជនជាតិជាតំបន់មានទាំងភ្នំ
ជ្រលង បឹង រូបសណ្ឋានភូមិប្រពៃណីរបស់ជនរួមជាតិជាបណ្ដាជនជាតិវៀត
ណាម។ ក្នុងនោះ ក្រុមភូមិជនជាតិទីមួយ រួមមានទិដ្ឋភាព និងសំណង់វប្បធម)
ដ៏វិសេសវិសាល របស់ជនជាតិចំនួន២៨ នៅតំបន់ភាគឦសាន ភាគពាយព្យ
និងតំបន់ព្រៃភ្នំ ប៉ែកខាងជោះងភូមិភាគកណ្ដាលវៀតណាម ចំណុះប្រព័ន្ធភា
សា Tay – Thai, Tang – Mien, Mong Dao, Viet Muong, Ka Dai។ តំបន់ភូមិជន
ជាតិទី២ រួមមានទិដ្ឋភាព និងសំណង់ វប្បធម៌ដ៏ វិសេសវិសាលរបស់ជនជាតិ
ចំនួន១៨ ភាគ ប៉ែកខាងត្បូងភូមិភាគកណ្ដាលវៀតណាមនិង Tay Nguyen នៃ
ប្រព័ន្ធភាសា Mon – Khmer, Nam Dao។ តំបន់បណ្ដាភូមិជនជាតិទី៣ជា សំ
ណង់វប្បធម៌ដ៏វិសេសវិសាល របស់ជនរួមជាតិចាម ខ្មែរ Choro , Chu ru. ហើយ
តំបន់ ភូមិជនជាតិទី៤ ជាបណ្ដាសំណង់វប្បធម៌ដ៏វិសេសវិសាល របស់ ជន
រួមជាតិជាជនជាតិ Kinh, Hoa , Ngai, San Diu.លោកស្រី Tran Thi Thu Trang
ភ្ញៀវទេសចរណ៍ពីទីក្រុង Son Tay ជាយទីក្រុងហាណូយបានអោយដឹងថា៖
“មកដល់ទីនេះ នាងខ្ញុំឃើញថា៖ភូមិវប្បធម៌នេះត្រូវបានរៀបចំមានលក
ខណះ Logicណាស់។ ខ្ញុំសង្ឃឹមថា៖ នាពេលខាងមុខនេះ ភូមិវប្បធម៌ ទេស
ចរណ៍បណ្ដាជនជាតិនឹងបានវិនិយោគច្រើនបន្ថែមទៀត និងមានការរៀបចំ
សកម្មភាពវប្បធម៌ច្រើនជាងនេះទៅទៀត ដើម្បីតំបន់នេះក្លាយទៅជាទីប្រ
មូលផ្តុំវប្បធម៌វៀតណាម។ ភ្ញៀវទេសចរមកទីនេះអាចស្វែងយល់បន្ថែមអំពី
វប្បធម៌របស់ជនជាតិចំនួន៥៤របស់វៀតណាម។”
នៅតំបន់ភូមិជនជាតិពិធីបុណ្យវប្បធម៌ប្រពៃណីជាច្រើន ដូចជា៖ ផ្សារ
ណាត់ Tay Bac ពីធីបួងសួងសុំទឹកភ្លៀង របស់ជនជាតិ Cor (ខេត្ត Quang
Nam) ផ្សារអណ្ដែត Cai Rang ( ខេត្ត Tien Giang)…លៗត្រូវបានរៀបចំឡើង
វិញ ដើម្បីភ្ញៀវទេសចរអាចបណ្ដែតអារម្មណ៍ចូលក្នុងបរិយាកាសពិធីបុណ្យ
នានាយ៉ាងផុលនិង ផុស ពោពេញទៅដោយអត្តសញ្ញាណវប្បធម៌របស់តំ
បន់និមួយៗ។ លោក Vong Vannak ភ្ញៀវទេសចរកម្ពុជាបានអោយដឹងថា៖
“ថ្ងៃនេះ បានមកទស្សនាភូមិវប្បធម៌នេះ ខ្ញុំសប្បាយរីករាយណាស់។
មក ដល់ទីនេះ ខ្ញុំបានឃើញនូវចំណុចវប្បធម៌ដ៌វិសេសវិសាលរបស់បណ្ដា
ជនជាតិ វៀតណាម។ ពិសេស ខ្ញុំបានចូលរួមពិធីបុណ្យរបស់ជនរួមជាតិ
ហើយបាន ហូបបាយជាមួយគេទៀតផង។ ”
លោកអ្នកនាងជាទីមេត្រី។
សង្ឃឹមថាអស់លោកអ្នកនាងពេញចិត្តចំពោះ ព័ត៌មានពោលខាងលើ
និងមកទីនេះទស្សនា កំសាន្ត។ បណ្ដាព័ត៍មាន និងអត្ថបទរបស់យើងខ្ញុំត្រូវ
បានចុះផ្សាយនៅលើគេហទំព័រ៖ http://vovworld.vn/។រាល់សំណួរមតិរបស់
ប្រិយមិត្តសូមផ្ញើរមក អាស័យដ្ឋាន៖ កម្មវិធី ផ្សាយ ជាភាសាខ្មែរកាណាល់
ផ្សាយជាភាសាបរទេសវិទ្យុសម្លេង វៀតណាម លេខ៤៥ វិថី Ba Trieuខ័ណ្ឌ
Hoan Kiem រដ្ឋធានីហាណូយឬ email៖ vov5khmer@ yahoo. com.vn ៕