(VOVworld) - លោកអ្នកនាងជាទីមេត្រី! សប្ដាហ៍ថ្មីបានចាប់ផ្ដើមហើយ យើងខ្ញុំ
សប្បាយរីករាយណាស់ពេលបានជួបជុំគ្នាជាមួយមិត្តអ្នកស្ដាប់ក្នុងនាទីប្រអប់សំបុត្រ
មិត្តអ្នកស្ដាប់។ក្នុងសប្ដាហ៍កន្លងទៅ ក្នុងចំណោមសំបុត្រនិងទូរស័ព្ទសរុបចំនួន១៥៦
ផ្ញើមកកាណាល់ផ្សាយជាតិជាភាសា បរទេស វិទ្យុសម្លេងវៀតណាមនោះ កម្មវិធី
ផ្សាយជាភាសាខ្មែរទទួលបានសំបុត្រ ចំនួន៣របស់មិត្តអ្នកស្ដាប់នៅកម្ពុជា។យើង
ខ្ញុំសូមថ្លែងអំណរគុណនិងទទួលស្គាល់ចំពោះរាល់មតិរបស់មិត្តអ្នកស្ដាប់។
ក្នុងសប្ដាហ៍កន្លងទៅ មានមិត្តអ្នកស្ដាប់មួយចំនួនបានដាក់សំណួរអំពីសេវាកម្ម
រថយន្តអាគុយបម្រើភ្ញៀវទេសចរនៅជុំវិញបឹង Hoan Kiem រដ្ឋធានីហាណូយ។ដូច្នេះ
ហើយក្នុងនាទីប្រអប់សំបុត្រមិត្តអ្នកស្ដាប់ថ្ងៃនេះ យើងខ្ញុំសូមឧទ្ទេសនាមអំពីរូប
សណ្ឋានរថយន្តអាគុយនេះ។
លោកអ្នកនាងជាទីមេត្រី! ចាប់បដិសន្ធិកាលពីខែកក្កដា ឆ្នាំ២០១០ មក រថយន្ត
អាគុយជារូបសណ្ឋាន ទេសចរណ៍បៃតងដែលភ្ញៀវទេសចរនិយមចូលចិត្តណាស់។
ឡានមួយអាចដឹក មនុស្សចំនួន៨នាក់ ដោយតំលៃសំបុត្រចំនួន១៥ពាន់ដុង (ជិត
១ដុល្លាអាមេរិក) ចំពោះមនុស្សម្នាក់ៗសំរាប់ដំណើរទស្សនាក្នុងរយៈពេល៤៥នាទី។
គិតជាមធ្យមមានភ្ញៀវទេសចរពី៥០០ដល់៦០០នាក់ប្រើប្រាស់សេវាកម្មនេះជារៀង
រាល់ថ្ងៃ។
ពេលអង្គុយលើរថយន្តអាគុយនេះ ភ្ញៀវទេសចរអាចទស្សនាទេសភាពនិងជីវ
ភាព រស់នៅ នៅទីក្រុងហាណូយយ៉ាងរស់រវើក មិនត្រូវប្រញាប់ប្រញាល់ ដូចពេល
ជិះម៉ូតូឬរថយន្តឡើយ។រថយន្តអាគុយមិនមានចង្អួចទេ ដូច្នេះហើយភ្ញៀវទេសចរ
ហាក់ដូចជាមានអារម្មណ៍ថា កំពុងសម្របខ្លួនជាមួយនឹងជីវភាពរស់នៅតាមដង
វិថីបុរាណ។ម្យ៉ាងវិញទៀត រថយន្តអាគុយនេះមិនបញ្ចេញផ្សែងដែលបណ្ដាលឲ្យ
បំពុលបរិស្ថាននោះទេ។នៅលើឡានមានចាត់ខ្សែអាត់សម្លេងដែលឧទ្ទេសនាម
ជាមួយភ្ញៀវទេសចរអំពីទីកន្លែងនានាដែលពួកគេឆ្លងកាត់។ដោយហេតុនេះ
ក្រោយពី ដំណើរទស្សនានិមួយៗ ភ្ញៀវទេសចរអាចយល់ដឹងថែមទៀតអំពីប្រវត្តិ
សាស្ត្រ និងវប្បធម៌នៃទីក្រុងហាណូយ។
ចេញដំណើរពីបញ្ជោលក់សំបុត្រនៅវិថី Dinh Tien Hoang ដែលស្ថិតនៅជិតក្បែ
បឹង Hoan Kiem នោះ រថយន្តអាគុយនឹងជូនភ្ញៀវទេសចរទៅទស្សនាទីកន្លែងល្បី
ល្បាញជាច្រើនដូចជា ផ្ទះលេខ៨វិថី Hang Ngang ជាកន្លែងដែលលោកប្រធាន
ហូជីមិញនិពន្ធសេចក្ដីប្រកាសឯករាជ្យ ផ្សារ Dong Xuan សញ្ញាវប្បធម៌ Thang Long
ឬវត្ត Huyen Thien បុរាណជាដើម។នៅពេលឈប់សម្រាក ភ្ញៀវទេសចរ អាចទៅ
ទិញថ្នាំឱសថបុរាណជាច្រើនប្រភេទ ទៅទស្សនាទីសក្ការៈបូជា Bach Ma ផ្ទះ
បុរាណលេខ៨៧វិថី Ma May ហើយទៅកាន់ Hang Bac ដែលជាវិថីរបរជំនាញចាក់
ពុម្ភលោហៈធាតុ។ហើយទៅទស្សនាសាលាភូមិ Nam Huong វត្ត Ba Da វិហារ
កាតូលិចហាណូយ ចូលក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្ម Trang Tien ទស្សនាបដិមា
ស្ដេច Ly Thai To ហើយក្រោយនោះទៅថតរូបអនុស្សាវរីយ៍នៅទីសក្ការៈ បូជា
Ngoc Son ប្រាសាទ But និងស្ពាន The Huc ជាដើម។
ដោយបរិមាណរថយន្តអាគុយសរុបចំនួន១២គ្រឿងដែលប្រតិបត្តិពីវេលា
ម៉ោង៨និង ៣០នាទីព្រឹករហូតដល់វេលាម៉ោង១១យប់ រួមជាមួយក្រុមអ្នកបើកបរ
រួសរាយ រាក់ទាក់នោះ រថយន្តអាគុយមិចត្រឹមតែជាជោគជ័យមួយនៃទេសចរ
បៃតង ស្និទ្ធស្នាល ជាមួយបរិស្ថានប៉ុណ្ណោះទេ ថែមទាំងធ្វើឲ្យភ្ញៀវទេសចរយល់
ដឹងនិងស្រឡាញ់ ថែមទៀតរដ្ឋធានីហាណូយទៀតផង។
លោកអ្នកនាងជាទីមេត្រី! សង្ឃឹមថា អស់លោកអ្នកនាងនិងប្រិយមិត្តពេញ
ចិត្តជាមួយព័ត៌មានពោលខាង លើ។រាល់សំណួររបស់ប្រិយមិត្តសូមផ្ញើរមក
អាស័យដ្ឋាន៖កម្មវិធីផ្សាយជាភាសា ខ្មែរ កាណាល់ផ្សាយជាភាសាបរទេស
វិទ្យុសម្លេងវៀតណាម លេខ៤៥ វិថី Ba Trieu ខ័ណ្ឌ Hoan Kiem រដ្ឋធានីហាណូយ
ឬ email៖ vov5khmer@yahoo.com. vn។