(VOVworld) - Ba RiaVung Tau ត្រូវបានចាត់ទុកជាទីក្រុងទេសចរណ៍ដំបូងបង្អស់
របស់វៀតណាម ដោយមានប្រពៃណីតាំងពីសម័យអាណានិគមនិយមបារាំងមក
ម្លេះ។ភាពស្រស់ស្អាត នៃទេសភាពនិងមនុស្សនៅទីនេះ ជានិច្ចកាលបន្សល់ទុក
ចំណាប់អារម្មណ៍ដែល មិនអាចភ្លេចបានចំពោះអ្នកណាដែលធ្លាប់មកដល់ទីនេះ។
ជាដំបូង សូមអញ្ជើញលោកអ្នកនាងមកទស្សនាសើន Vung Tau នៅកំពូលភ្នំNho។
ដោយស្ថិតនៅកំពស់ ១៧០ម៉ែត្រពីនីវ៉ូទឹកសមុទ្រ សើនVung Tau ទាក់ទាញភ្ញៀវ
ទេសចរយ៉ាងច្រើន កុះករមកទស្សនាមិនត្រឹមតែដោយសារស្ថាបត្យកម្មដ៏ធំធេង
រឹងមាំរបស់វា ប៉ុណ្ណោះទេ ថែមទាំងដោយសារនេះជាទីកន្លែងដ៏អស្ចារ្យបំផុតចំ
ពោះអ្នកណាចង់ គយគន់ទីក្រុងពីលើកំពូលភ្នំ។សើននេះមានកំពស់១៨ម៉ែត្រ
នៅខាងក្នុងមានកាំជណ្ដើរ នាំយើងឡើងដល់កំពូល ហើយមានផ្លូវចេញទៅយ៉
ខាងក្រៅ។ពីនេះភ្ញៀវទេសចរអាច ទស្សនាទីក្រុងVung Tau ប្រកបដោយរ៉ូម៉ានទីក
បណ្ដាឆ្នេរសមុទ្រមានរូបរាង ចំណិត ភ្នំMinh Dam ខៀវស្រងាត់ ឫសួនច្បារផ្កា
ចម្រុះពណ៌ព័ទ្ធជុំវិញសើននេះទៀត ផង។បើសិនជាអ្នកណាចង់មើលឃើញពន្លឺ
សើនដ៏ភ្លឺចញ្ចែងចញ្ចាច ចូរមកទីនេះនាពេលរាត្រី។លោក Tran Duy Manh បុគ្គលិកប្រតិបតិ្តសើនVung Tau ១នាក់ បានឲ្យដឹងថា៖
|
សើន Vung Tau (រូបថត៖Bao Orion) |
“ជារៀងរាល់ថ្ងៃយើងខ្ញុំមកទីនេះដើម្បីបើកភ្លើងសើននេះឲ្យ នាវានៅសមុទ្រ
ស្គាល់ទិសដៅចូល ក្នុងកំពង់ផែ។ចង្កៀងសើននេះមានពលានុភាពចំនួន១ពាន់
Wat ប៉ុន្តែដើម្បីបញ្ចាំង ពន្លឺបានឆ្ងាយគឺត្រូវពឹងផ្អែកលើប្រព័ន្ធកញ្ចក់។ដូចចង្កៀង
នេះអាចបញ្ចាំងពន្លឺទៅ ឆ្ងាយចំនួន៣៤ម៉ាយ ស្មើរនឹង៦២គីឡូម៉ែត្រគិតពីផ្លូវគោក”។
ក៏ស្ថិតនៅកំពស់២៥០ម៉ែត្រពីនីវ៉ូទឹកសមុទ្រ មណ្ឌលទេសចរណ៍ធម្មជាតិ Ho May
នៅភ្នំLon ជាទីកន្លែងដែលមិនអាចរំលងបានឡើយ នាពេលមកកាន់Vung Tau។
ចំណុចលេចធ្លោនៃមណ្ឌលទេសចរណ៍ Ho May គឺជាបឹងសិប្បនិម្មិតចំនួន២ ដែល
មានផ្ទៃដី៣ហិកតា ស្ថិតនៅកំពូលភ្នំ។បឹងទាំង២នេះត្រូវបានកសាងឡើង ស្ថិតនៅ
កំពស់ខុសគ្នាដែលបង្កើតឡើងល្បាក់ទឹក១មានកំពស់៩ម៉ែត្រ។ទីនេះ ត្រូវបាន
ហៅថាHo May (បឹងពពក)ដោយសារនាពេលល្ងាចយើងអាចឃើញរាល់ ពពក
រសាត់អណ្ដែតលើផ្ទៃបឹង។ក្រៅពីទេសភាពធម្មជាតិជាច្រើនដូចជាសួនច្បារ
លោកអ៊ុំហូ ព្រៃស្រល់ការាបៀន មណ្ឌលចិញ្ចឹមសត្វក្ងោក មណ្ឌលទេសចរណ៍
Ho May នៅមានល្បែងកំសាន្តជាច្រើនទៀតដូចជាជិះសេះឬល្បែងប្រថុយប្រ
ថានជាដើម។
|
មណ្ឌលទេសចរណ៍ Ho May |
ក្រៅពីទីន្លែងចំនួន២ពោលខាងលើ ទីក្រុងសមុទ្រ Vung Tau នៅមានរម្មនីយដ្ឋាន
ផ្សេងៗជាច្រើន។នាបច្ចុប្បន្ន ផ្នែកទេសចរណ៍ Vung Tau កំពុងកាន់តែ អភិវឌ្ឍន៍
ពី១ថ្ងៃទៅ១ថ្ងៃដើម្បីឆ្ពោះទៅគុណភាពខ្ពស់ជាងទៀតដែលនាំមកនូវ សេវាកម្មល្អ
បំផុតសំរាប់អ្នកទេសចរនៅក្នុងនិងក្រៅប្រទេស។
ជាទីបញ្ចប់ សូមអញ្ជើញលោកអ្នកនាងចូលរួមឆ្លើយសំនួរខែកក្កដានេះគឺ៖ វេទិ
ការអង្គភាពអាជីវកម្មវៀតណាម-កម្ពុជាឆ្នាំ២០១៥នឹងប្រព្រឹត្តទៅនៅពេលណា?
រាល់ចំលើយសំបុត្រ email សូមផ្ញើរមកអាស័យដ្ឋាន៖កម្មវិធីផ្សាយជាភាសាខ្មែរ
កាណាល់ផ្សាយជាភាសាបរទេស វិទ្យុសម្លេងវៀតណាម លេខ៤៥ វិថី Ba Trieu
ខ័ណ្ឌ HoanKiemរដ្ឋធានីហាណូយឬ email៖ vov5khmer@yahoo.com. vn។ចំលើយ
ត្រឹមត្រូវនិមួយៗនឹងទទួលបានកាដូពិសេសមួយពីកម្មវិធីផ្សាយជាភាសាខ្មែរ
នៃវិទ្យុសម្លេងវៀតណាម៕