(VOVworld)-ស្រាអ៊ីតាលី នំបុ័ងបារាំង តន្រ្តីបរទេស អ្នកលក់និងអ្នកទិញជាជន បរទេសជាចំណុចពិសេសនៃផ្សារជនបរទេស(ឬហៅថា cho Tay) ចំណុះតំបន់
ដីរបស់លោក Patrice Gautier ជាអ្នកបង្កើតឡើងផ្សារនេះ នៅ អាស្រ័យដ្ឋាន
៦៧/១២ វិថី To Ngoc Van ទីក្រុងហាណូយ។
|
ទិដ្ឋភាពនៅខាងមុខផ្សារ |
ត្រូវហៅថាផ្សារ ប៉ុន្រ្តតាមពិតទីនេះគ្រាន់តែជាទីធ្លាតូច១មានទំហ៊ុំ២០០
ម៉ែត្រក្រឡានិងស្តង់ទំនិញមានពី២០ដល់២៤ប៉ុណ្ណោះ។ អតិថិជនមកដល់ទី
នេះ ទទួលបានការស្វាគមន៍យ៉ាងរាក់ទាក់រួសរាយ និងនិងទិញទំនិញដោយ
មិនចាំបាច់តថ្លៃ ដោយសារ តម្លៃបានបានបិទភ្ជាប់ជាមួយទំនិញ។ តាមបង
ស្រី Hai Ha ជានាយិការទទួលបន្ទុកMaketting របស់ក្រុមហ៊ុនភាគហ៊ុនធម្មជាតិ
វៀតណាម-អង្គភាពគ្រប់គ្រង Cho Tay នេះបានឲ្យដឹងថា៖ ផ្សារនេះ បានបង្កើត
តាំងពីឆ្នាំ២០១០ តាមរូបសណ្ឋានផ្សារកសិផលរបស់បារាំង និងបានបើកជា
ប្រចាំនាព្រឹកថ្ងៃសោរិ៍រៀងរាល់សប្តាហ៍។ អតិថិជនភាគច្រើន ជាជនបរទេស មានជនវៀតណាមក៏បានស្គាល់ដល់ផងដែរ គេមកទស្សនានិង មាន ចំណាប់
អារម្មណ៍ចំពោះផ្សារនេះណាស់។
|
លោកលោក Patrice Gautier ជាមួយហាងលកនំបុ័ងរបស់ខ្លួន |
ដើម្បីទាក់ទាញអតិថិជននិងរក្សាបានផ្សារពិសេសនេះ ក្រុមហ៊ុនភាគ
ហ៊ុនធម្មជាតិបានដាក់ចេញ លក្ខ័ខ័ណ្ឌស្តង់ដាត្រួតពិនិត្យយ៉ាងតឹងរឹងជា
ពិសេសគឺសុវត្ថភាពម្ហូបអាហារ។ បងស្រីHai Ha តំណាងក្រុមហ៊ុនបាន
ឲ្យដឹងថា៖
“ក្រុមហ៊ុនរបស់យើងខ្ញុំមានការយកចិត្តទុកដាក់ជាពិសេសដល់ សុវត្ថិភាពម្ហូបអាហារមានប្រភពពីវៀតណាម។ ស្តង់ទំនិញនៅទីនេះ ត្រូវឆ្លើយតប
នឹងរាល់ លក្ខណៈស្តង់ដាពោលខាងលើ និងត្រូវមានវិញ្ញាប័នបត្រ ទាក់ទិន
ដល់សុវត្ថិភាពម្ហូបអាហារ។ ក្រោយពីម្ហូបអាហារដូចជា នំបុ័ងបារាំង នំរបស់
ម៉ាឡេស៊ី យើងខ្ញុំបានផ្តល់អាទិភាពសម្រាប់ស្តង់ទំនិញ handmade ”។
“ប្រភេទម្ហូបអាហារទាំងអស់គឺធានាគុណភាព” នោះជាមូលហេតុ ធ្វើឲ្យ
ផ្សារនេះ មានអតិថិជនប្រចាំជាច្រើន និងពួកគេមានអារម្មណ៍ជឿជាក់ពេល
ទិញទំនិញនៅទីនេះ។ បង Wiliam អតិថិជនប្រចាំរបស់ផ្សារម្នាក់បានចែក
រំលែកថា៖
“ខ្ញុំធ្លាប់មកផ្សារនេះតាំងពីពេលផ្សារបើកមកម្លេះ។ ដោយសារបន្លែ ផ្លែ
ឈើរនៅទីនេះ សុទ្ធតែជា សរីរាង្គ គ្មានជាតិគីមី។ មាន់ ត្រី និងសាច់សុទ្ធតែ
ស្រស់អនាម័យនិងសុវត្ថិភាពណាស់”។
|
ទិដ្ឋភាពលក់ដូក្នុងផ្សារ |
មិត្តអ្នកស្តាប់ជាទីមេត្រី! ប្លែកនិងពិសេសណាស់មែនទេមិត្ត មិត្តអាច មកទស្សានាផ្សានេះនារៀងរាល់ថ្ងៃសោរិ៍ក្នុងសប្តាហ៍។ ជាពិសេស ៣ខែម្តង ផ្សារនឹងបានបើកដោយទ្រង់ទ្រាយធំជាងធម្មតានិងមានមុខទំនិញពហុបែប។
ដើម្បីបន្តកម្មវិធី យើងខ្ញុំសូមអញ្ជើញលោកអ្នកនាងចូលរួមឆ្លើយសំនួររបស់
ខែមករា៖ “មាននំចំនួន២ប្រភេទដែលជានិមិត្តរូបឲ្យមេឃនិងដីមិនអាចខ្វះ
បានក្នុងបុណ្យចូលឆ្នាំថ្មីជាប្រពៃណីរបស់ជនវៀតណាម។នោះគឺប្រភេទនំអ្វី?”
។រាល់ចំលើយសូមផ្ញើមកអាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសារខ្មែរកាណាល់ផ្សាយជាភាសាបរទេសនៃវិទ្យុសម្លេងវៀតណាមលេខ៤៥វិថី Ba Trieu ខ័ណ្ឌ
Hoan Kiem រដ្ឋធានីហាណូយឬ Email÷ vov5khmer@yahoo.com.vn៕